ក្រោយអង់គ្លេសទម្លាក់ស៊ុយអែតឡើងវគ្គបន្ត អ្នកគាំទ្រធ្វើរឿងមួយផ្អើលទីក្រុងមហាជនរិះគន់ព្រាត
ប្រទេសអង់គ្លេសបានបញ្ចេញវីដេអូជាច្រើនលើបណ្តាញសង្គមដែលបង្ហាញពីហ្វូងមនុស្សដង្ហែរនៅតាមវិថីនានាក្នុងទីក្រុង London និងក្រុង Nottingham បន្ទាប់ពីក្រុមអង់គ្លេសប្រកួតឈ្នះស៊ុយអែត ២-០ ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី៧ កន្លងមក ។ ក្នុងវីដេអូនោះដែរបានបង្ហាញរថយន្តតាក់ស៊ីមួយគ្រឿង…
ក្នុងវីដេអូនោះដែរបានបង្ហាញរថយន្តតាក់ស៊ីមួយគ្រឿង និងរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ត្រូវបានអ្នកគាំទ្រមួយក្រុមតូចក្នុងចំណោមហ្វូងមនុស្សយ៉ាងច្រើនកុះករនោះវាយបំបែកកញ្ចក់ និងលោតឡើងលើដំបូលធ្វើអោយរថយន្តរងការខូចខាតស្ទើតែទាំងស្រុង ។
មានមតិជាច្រើនបានរិះគន់ផងដែរ មិនគួរអ្នកគាំទ្រផ្កាប់មុខមួយក្រុមតូចនោះធ្វើការវាយបំផ្លាញ និងលោតទន្ត្រំលើដំបូលរថយន្ត ហាក់ដូចជាមនុស្សវង្វេងស្មារតីទៅវិញ ដោយសារនេះជាលើកទី1 អស់រយៈពេល28ឆ្នាំមកហើយ ក្នុងព្រឹត្តិការណ៍ពិភពលោកនេះដែលក្រុមអង់គ្លេសបានឈានទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕





ចែករំលែកព័តមាននេះ