ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ត្រូវ​ស៊ីសាច់ហុតឈាម​លើ​សមរភូមិ​វាលស្មៅ​ជាមួយ​បារាំង Bruyne ប្រាថ្នា​រឿង​មួយ​នេះនឹងកើតឡើង

5 ឆ្នាំ មុន

បន្ទាប់​ពី​ស៊ុត​១​គ្រាប់​ក្នុង​ជ័យជម្នះ​បែ​លហ្ស៊ិ​ក​ទម្លាក់​ប្រេ​ស៊ី​ល​ក្នុង​លទ្ធផល​២​ទល់​១ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ តារា​ឆ្នើម Kevin de Bruyne​ ដែល​មក​ពី​ក្លិប​ជើងឯក​ប្រឺ​មី​ញេ​លី​គ Man City ដែល​ជា​ដៃគូ​សហការ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ក្រុមហ៊ុន…

បន្ទាប់​ពី​ស៊ុត​១​គ្រាប់​ក្នុង​ជ័យជម្នះ​បែ​លហ្ស៊ិ​ក​ទម្លាក់​ប្រេ​ស៊ី​ល​ក្នុង​លទ្ធផល​២​ទល់​១ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ តារា​ឆ្នើម Kevin de Bruyne​ ដែល​មក​ពី​ក្លិប​ជើងឯក​ប្រឺ​មី​ញេ​លី​គ Man City ដែល​ជា​ដៃគូ​សហការ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ក្រុមហ៊ុន Khmer Beveragesបាន​បង្ហាញ​មហិច្ឆតា និង​បោះពាក្យ​ទាំង​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​នឹង​អាច​បង្កើត​ប្រវត្តិសាស្ត្រ​បន្ថែម​នៅ World Cup រដូវ​កាល​នេះ ។

ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន Skysport នា​ពេល​ថ្មី​ៗ​នេះ​ថា​ «​វា​ជា​ជោគជ័យ​ដ៏​គាប់ប្រសើរ​មួយ ដែល​អាច​ឈាន​ជើង​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ព្រោះថា​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។ យើង​ពិតជា​មាន​មោទនភាព​ណាស់ ហើយ​យើង​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​បន្ត​យកឈ្នះ​បារាំង​នៅ​វគ្គ​នេះ ហើយ​ក៏​ជា​ពេល​ដែល​យើង​អាច​សាង​កេរ្តិ៍ឈ្មោះ​ជូន​បែ​ល​ហ្ស៊ិ​ក​ផង​ដែរ ក្នុង​សម័យកាល​របស់​យើង» ។

ជាមួយ​គ្នា​នេះ​ដែរ គ្រូបង្វឹក Roberto Martínez ក៏​បង្ហាញ​ពី​ទឹកចិត្ត និង​បាន​កោតសរសើរ​ពី​កីឡាករ De Bruyne ផង​ដែរ​នូវ​សមត្ថភាព និង​បច្ចេកទេស​លេង​ដ៏​ប៉ិន​ប្រសប់​មិន​ថា ការ​បង្ហាញខ្លួន​នៅ​ក្លិប Man City និង​ក្រុម​ជម្រើសជាតិ ។ លោក Martínez និយាយ​ថា​ «កូនក្រុម​យើង​ម្នាក់​ៗ​សុទ្ធតែ​គួរ​ត្រូវ​បាន​ចាត់​ថា​ជា​វីរបុរស​បែ​ល​ហ្ស៊ិ​ក ជា​ពិសេស​កីឡាករ De Bruyne ។ រូបគេ​តែងតែ​លះបង់​គ្រប់យ៉ាង​ដើម្បី​ជួយ​ក្រុម​ទាំងមូល» ។​

គួរ​រំលឹក​ថា បែ​ល​ហ្ស៊ិ​ក​ពុំ​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ទេ ក្នុង​ព្រឹត្តិការណ៍ World Cup ដោយ​បាន​ឡើង​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្តង​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​១៩៨៦ ។ សម្រាប់​រដូវ​កាល​នេះ ក្រុម​បែ​ល​ហ្ស៊ិ​ក ដែល​មានឱកាស​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​២ នឹង​ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង​បារាំង​ថ្ងៃ​អង្គារ​ទី​១០ កក្កដា ខាង​មុខ ហើយ​ក៏​ជា​ពេល​ដែល​គ្រាប់ពូជ​ជំនាន់​ថ្មី​មក​ពី​ក្រុម​ជើងឯក​ប្រឺ​មី​ញេ​លី​គ​ខាងលើ បញ្ចេញ​ភាព​អស្ចារ្យ​របស់​ខ្លួន​ផង​ដែរ ៕ ជិន សំ​អូន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ