ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​គណបក្ស​នយោបាយ​ធានា​បាន​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​សេរីភាព​យុត្តិធម៌

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​០៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ឯកឧត្តម ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត…

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​០៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ឯកឧត្តម ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ជា​ប្រធាន​គណៈ​បញ្ជាការ​កងឯកភាព​ខេត្តបាត់ដំបង​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ របស់​ខេត្តបាត់ដំបង ប្រមាណ​ជាង​៥០០​នាក់ និង​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេ​បញ្ជា​រការ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​, លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល​ខេត្ត , លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ​ក្នុង​ពេល​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។


បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល​ខេត្ត​បាន​ស្វាគមន៍​រួច​មក លោក ងួ​ន រត​នះ គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា ចាប់ពី​ម្សិលមិញ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត គឺ​កងកម្លាំង​យើង​បាន​រួម​គ្នា​ពង្រឹង ហើយ​ស្រេច​សម្រាប់​ការពារ​សន្តិសុខ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត សំខាន់​សកម្មភាព​កន្លង​មក​សុំ​សរសើរ​គ្រប់​កងកម្លាំង​ទាំងអស់​បាន​រួម​សហការ​គ្នា អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​បាន​យ៉ាង​ល្អ​ប្រសើរ ព្រោះ​រាល់​បទល្មើស​នានា​ដែល​ធ្លាប់​មាន​ពី​មុន​មក​មានការ​ថយ​ចុះ ។


អភិបាលខេត្ត​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា សូម​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ខែកក្កដា​នេះ​ទៅ​តាម​ផែនការ​ដែល​មាន​រៀង​ៗ​ខ្លួន និង​ផែនការ​ជា​រួម ដើម្បី​ធានា​ឲ្យ​បាន ព្រោះ​ជា​កិច្ចការ​ធំ​របស់​រាជរដ្ឋាភិបាល​សម្រាប់​រៀបចំ​ប្រទេស​ជាតិ ក្នុង​ដំណើរការ​បោះ​ឆ្នោត និង​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​គ្រប់​គណបក្ស​នយោបាយ​ឲ្យ​ធានា​បាន​សន្តិសុខសុ​វត្តិភាព​ល្អប្រកបដោយ​សេរីភាព យុត្តិធម៌ ត្រឹមត្រូវ​ឲ្យ​បានជា​ដាច់ខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ