ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ម្នាក់​ស្ទើរ​តែ​ស្លា.ប់ ដោយ​សារប្តី-ប្រពន្ធដ៏កាច​សាហា.វនេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ដៃដល់​២​នាក់​ប្តី​ប្រពន្ធ បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ឃាត់ខ្លួន បន្ទាប់​ពី​បាន​យក​កាំបិត​និង​បំពង់​ទីបកាប់​និង​វាយ​បុរស​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់បន្ទាប់​ពី​មាន​ទំនាស់​គ្នា ។ អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​គ្មាន ភូមិ​«​ខ​១»…

រាជធានី​ភ្នំពេញ ៖ ជន​ដៃដល់​២​នាក់​ប្តី​ប្រពន្ធ បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ឃាត់ខ្លួន បន្ទាប់​ពី​បាន​យក​កាំបិត​និង​បំពង់​ទីបកាប់​និង​វាយ​បុរស​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់បន្ទាប់​ពី​មាន​ទំនាស់​គ្នា ។ អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​គ្មាន ភូមិ​«​ខ​១» សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។

ជន​ដៃដល់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ប្តី​ឈ្មោះ ស្លេះ យូ​សុះ អាយុ​៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ទ្បោះ សំ​រ៉ស់ អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ប្តី​ប្រពន្ធ​នេះ​ជា​ខ្មែរ​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ក្នុងភូមិ«​ក​» សង្កាត់​ច្រាំង​ចំរេះ​ទី​២ ។ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទ្បោះ ហ្វា​ហ្សី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម​ដែរ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ រង​របួស​ក​និង​ក្បាល ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

តាម​ព័ត៌មាន​ពី​នគរបាល​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​និង​ជន​រង​គ្រោះ​មាន​ទំនាស់​ពាក្យ​សម្តី​នឹង​គ្នា ប៉ុន្តែ​គេ​ពុំ​ដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​ពិតប្រាកដ​ឡើយ ។ ខណៈនោះ ជន​ដៃដល់​ជា​ប្តី​បាន​ទាញ​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​គូទំនាស់ ឯ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ប្រើ​បំពង់​ទីប​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ប្រើ​ហិង្សា​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ជន​ដៃដល់​ក៏​បាន​យក​កាំបិត​ចាប់​អា​រក​ជន​រង​គ្រោះ​យ៉ាង​សាហាវ​ជាទី​បំផុត ។ បន្ទាប់​ពី​បង្កហិង្សា ជន​ដៃដល់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ៕​

អត្ថបទសរសេរ ដោយ