ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ការិនី​កញ្ញា វីត វីត ថា​មក​ពី យុគ ចិន្តា ទើប​បានជានាង​….

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធា​នីភ្នំពេញ​​​ ៖​ ពិធី​ការិនី​កញ្ញា ​​វីត វីត ​ត្រូវ​បាន​ទស្សនិកជនទទួលស្គាល់​ថា ​មាន​វោហារ​ស័ព្ទ​ក្បោះ​ក្បាយ​​ពី​រោះ​ស្រទន់​ ​។ ​ទេព​កោសល្យ​នេះ​​​ធ្វើ​ឲ្យ​វីត​វីត​ មាន​ការ​ងារ​ច្រើន​…

រាជធា​នីភ្នំពេញ​​​ ៖​ ពិធី​ការិនី​កញ្ញា ​​វីត វីត ​ត្រូវ​បាន​ទស្សនិកជនទទួលស្គាល់​ថា ​មាន​វោហារ​ស័ព្ទ​ក្បោះ​ក្បាយ​​ពី​រោះ​ស្រទន់​ ​។ ​ទេព​កោសល្យ​នេះ​​​ធ្វើ​ឲ្យ​វីត​វីត​ មាន​ការ​ងារ​ច្រើន​ ដោយ​តែង​តែ​បាន​​ធ្វើ​ពិធី​ការិនី​ក្នុង​កម្មវិធី​តូច​ធំ​​របស់​​ក្រុមហ៊ុន​នានា​ ។

កាល​ពី​ពេល ថ្មីៗ​កន្លង​មក ​វីត វីត ​ឲ្យ​ដឹង​ថា «ការ​ចេះ​ដឹង​ផ្នែក​មុខ​ជំនាញ​ជា​ពិធី​ការិនី​ដែល​នាង​ខ្ញុំ​​អាច​និយាយ​អេ​ន​អន​ជាមួយ​ក្បាល​មេក្រូ​បាន​ គឺ​សុ​ទ្ឋ​សឹងតែ​ការ​ចង្អុល ​និង​បណ្តុះបណ្តាល​របស់​បងស្រី​ យុគ ចិន្តា​ ។ ​ដំបូង​នាង​​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​ដើរ​នៅ​លើ​វេទិការ​ប៉ុណ្ណោះ លុះ​ក្រោយ​មក​បងស្រី​ យុគ ចិន្តា​គាត់​ឃើញ​នាង​​ខ្ញុំ​មាន​សំឡេង​ល្អ ទើប​ឲ្យ​នាង​​ខ្ញុំ​និយាយ​សាកល្បង​ទៅ​គាត់​ស្តាប់ ​។ បន្ទាប់​មក​ស្រាប់តែ​​គាត់​និយាយ​ថា​គាត់​នឹង​ជួយ​បណ្តុះបណ្តាល​​​ឲ្យ​នាង​​ខ្ញុំ​ចេះ​យល់​ពី​របៀប​ធ្វើ​ពិធី​ការិនី​ ។ រឿង​ដំបូង​គឺ​នាង​​ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ចេះ​ ហើយ​អាច​ស៊ូ​បាន​ទេ​គ្រាន់តែ​គាត់​ប្រាប់​កាន់តែ​មិន​ទុកចិត្ត​ ។

អស់​រយៈពេល​៣​ខែ​ជាង​នាង​​ខ្ញុំ​រៀនសូត្រ​ជាមួយ​បងស្រី យុគ ចិន្តា​ រហូត​អាច​ច្បិច​យក​ចំណុច​​ជា​ច្រើន​ដែល​ផ្ទេរ​មក​ដល់​នាង​ខ្ញុំ​ ​។​ មូលហេតុ​ដូចនេះ​ហើយ​រាល់​ពាក្យពេចន៍​អប់រំ​ប្រៀនប្រដៅ​ពេល​បំពេញការងារ​នៅ​តែ​បាន​គាត់​ជួយ​ប្រាប់​អ្វី​ល្អ​ អ្វី​អាក្រក់​រហូត​អាច​ស្ទាត់ជំនាញ​បាន​យ៉ាង​រលូន ​។ កត្តា​ទាំង​អស់នេះ​ហើយ​នាង​​ខ្ញុំ​នៅ​តែ​ចាត់​ទុក​បងស្រី​យុគ ចិន្តា​ជា​រៀម​ច្បង​​ដ៏​​ល្អ​ មានគុណ​ធម៌​ចេះ​ចែករំលែក​ចំណេះ​ដល់​ ប្អូន​ៗ​ជំនាន់​ថ្មី​កម្រ​រកបាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ