ក្រៅពី​ពានរង្វាន់​ជើងឯក World Cup នៅ​មាន​ពានរង្វាន់​ពិសេស​៥​ទៀត


ជាង​១​ស​ប្តា​ហ៍​ទៀត​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​ពិភពលោក (World Cup) ២០១៨ នឹង​រក​ឃើញ​ក្រុមជើងឯកលើកពានរង្វាន់ធំហើយ ខណៈ​ការ​ប្រកួត​បានឈានចូល​ដល់​វគ្គ៨ក្រុម​ចុងក្រោយ។ ក្រុម​ទាំង៨នោះ​មាន អង់គ្លេស បែ​ល​ហ្ស៊ិក បារាំង អ៊ុយ​រូ​ហ្គា​យ ស៊ុ​យ​អែ​ត ប្រេ​ស៊ី​ល ក្រូ​អា​ស៊ី និង​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី ។

ពួក​គេ​សុទ្ធតែ​ចង់បាន​ពានរង្វាន់ធំអមដោយទឹក​ប្រាក់​ចំនួន​៣៨លាន​ដុល្លារ ដោយសារក្រៅពីទទួលបានកេរ្តិ៍ឈ្មោះនិងប្រាក់រង្វាន់ច្រើនក្នុងនាមជាក្រុមជើងឯកប្រចាំព្រឹត្តិការណ៍កីឡាករក្នុងក្រុមទាំងមូលក៏ទទួលបានក្រេឌីតនៅពេលទៅលេងឱ្យក្លិបនានាផងដែរ ។ ក្រៅពី​ពានរង្វាន់​ធំសម្រាប់ប្រគល់ជូនក្រុមជើងឯក តើនៅ​មាន​ពានរង្វាន់​ប៉ុន្មានទៀត​សម្រាប់កីឡាករនៅ World Cup ដណ្ដើមគ្នា? តាមការស្រាវជ្រាវមានពានរង្វាន់ចំនួន៥ទៀតដែលត្រូវប្រគល់ជូនកីឡាករនិងក្រុមទាំងមូលគឺ៖

១-ពានរង្វាន់បាល់​មាស

ពានរង្វាន់​បាល់​មាស​នឹង​ត្រូវ​ប្រគល់​ជូន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំព្រឹត្តិការណ៍ World Cup ចំណែកពានរង្វាន់បាល់​ប្រាក់​ និងបាល់សំ​រឹទ្ធត្រូវប្រគល់ជូនកីឡាករជាប់ចំណាត់ថ្នាក់​លេខ​២ និងលេខ៣តាមលំដាប់លំដោយ ។

២-ពានរង្វាន់ស្បែកជើង​មាស

ពាន​នេះ​សម្រាប់​ប្រគល់ជូនដល់កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាងគេ​ក្នុង​ការ​ប្រកួត​តាំងពី​ដើម​ទី​មក ។ ក្នុងករណីកីឡាកររកបានគ្រាប់​បាល់​ស្មើគ្នា​នោះ ​គណៈកម្មការវាយតម្លៃត្រូវ​មើល​លើ​ការបញ្ជូន​បាល់​ឱ្យ​គេ​ស៊ុត (Assist) ហើយ​បើ​នៅ​តែ​ស្មើ​គ្នាទៀត​គេត្រូវមើលលើ​ថិរវេលា​ដើម្បីកាត់ក្តី​ ថា​តើ​កីឡាករ​ណា​​ចំណាយ ពេល​តិច​ជាងគេ​ក្នុងការរក​គ្រាប់​បាល់ ។ អ្នក​ជាប់​លេខ​២ ទទួល​បាន​ពានស្បែកជើង​ប្រាក់​ និង​លេខ៣​ទទួលបាន​ពានស្បែកជើងសំ​រឹទ្ធ ។

៣-ពានរង្វាន់​ស្រោមដៃ​មាស

ពាននេះសម្រាប់ប្រគល់ជូនដល់អ្នកចាំទី​ល្អ​បំផុត​ប្រចាំព្រឹត្តិការណ៍ដោយគេមើលលើការការ
ពារបាល់មិនឱ្យចូលទីនិងបច្ចេកទេសនៃការចាប់បាល់ជាដើម ។

៤-​ពានរង្វាន់​កីឡាករ​ក្មេង​លេង​ល្អ​បំផុត

ពានរង្វាន់​នេះ​នឹងត្រូវប្រគល់ជូនកី​ឡាករ​វ័យក្មេង​​លេង​ល្អ​ជាងគេ​បំផុតហើយយ៉ាងច្រើនមានអាយុ២១ឆ្នាំ។

៥-​ពានរង្វាន់​ក្រុម​ល្អ

ស្តាប់​ទៅ​ដូច​ជា​ខុស​ប្លែក​ពី​ពានរង្វាន់​ទាំងអម្បាលមាណខាងលើ​ ព្រោះ​ពាន​នេះ​សម្រាប់​ប្រគល់​ឱ្យ​ក្រុម​ទាំងមូល​ដែល​លេង​តាម​ក្បួនច្បាប់​​របស់ FIFA ត្រឹមត្រូវ ប៉ុន្តែ​ក្រុម​ដែលឆ្លង​ផុត វគ្គ​សន្សំ​ពិន្ទុ​ទើប​អាច​ប្រជែង​យក​ពាន​មួយ​នេះ​បាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ