ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រូ​អាស៊ី​រៀប​ក្រឡា​អុក​ធ្វើ​ស៊ី​ខ្លាឃ្មុំ​ទឹកកក​រុ​ស្ស៊ី​បន្ត​ក្តី​សង្ឃឹម​វគ្គ​៤​ក្រុម​បាន​អត់​យប់?

5 ឆ្នាំ មុន

វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ក្រុម​រុ​ស្ស៊ី​មាន​វាសនា​បាន​ឡើង​មក​ដល់​វគ្គ​៨​ក្រុម​នេះ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​គេ​ក៏​ថែម​ទាំង​មានឱកាស​អាច​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផង​ដែរ ដោយ​ការ​ត្រៀម​យុទ្ធសាស្ត្រ​រួចរាល់​សម្រាប់​ទប់ទល់​ក្រុម​មក​ពី​អឺរ៉ុប​ក្រូ​អាស៊ី នា​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​នេះ ។ ក្រុម​ទាំង​ពីរ សុទ្ធតែ​ឡើង​មក​ដោយ​ការ​ប្រើ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដូច​គ្នា ។…

វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ក្រុម​រុ​ស្ស៊ី​មាន​វាសនា​បាន​ឡើង​មក​ដល់​វគ្គ​៨​ក្រុម​នេះ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​គេ​ក៏​ថែម​ទាំង​មានឱកាស​អាច​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផង​ដែរ ដោយ​ការ​ត្រៀម​យុទ្ធសាស្ត្រ​រួចរាល់​សម្រាប់​ទប់ទល់​ក្រុម​មក​ពី​អឺរ៉ុប​ក្រូ​អាស៊ី នា​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​នេះ ។

ក្រុម​ទាំង​ពីរ សុទ្ធតែ​ឡើង​មក​ដោយ​ការ​ប្រើ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដូច​គ្នា ។ ទោះបី​យ៉ាងណា ក្រូ​អាស៊ី​ហាក់​មាន​តែម​ជាង​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី​បន្តិច ព្រោះថា​ពួក​គេ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​ចាប់តាំងពី​វគ្គ​ចែក​ពូ​លម​ក ខណៈ​ក្រុម​ខ្លាឃ្មុំ​ទឹកកក​វិញ​រង​ភាព​អាម៉ាស់​ម្តង​ពេល​ប៉ះ​អ៊ុយ​រូ​ហ្គា​យ​ដោយ​ចាញ់​ក្នុង​លទ្ធផល​០​ទល់​នឹង​៣ ។

ទោះ​យ៉ាងណា ក្រូ​អាស៊ី​មាន​ប្រវត្តិ​មិនល្អ​សោះ​ក្នុង​ព្រឹត្តិការណ៍ World Cup នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ជាក់ស្តែង​រដូវ​កាល​មុន ពួក​គេ​បាន​ហាលអាវ​តាំងពី​វគ្គ​ចែក​ពូ​ល​ម៉្លេះ ចំណែក​រុ​ស្ស៊ី​មាន​ប្រវត្តិ​រឹតតែ​អាក្រក់​ជាង​ក្រូ​អាស៊ី​ទៅ​ទៀត ពោល​គឺ​ចាប់តាំងពី​បំបែក​ខ្លួន​ពី​សហភាព​សូ​រៀត និង​លេង World Cup ឆ្នាំ​១៩៩៤ ​មករុ​ស្ស៊ី​​បាន​បង្ហាញខ្លួន​តែ​បី​លើក​ប៉ុណ្ណោះ ហើយ​ពួក​គេ​មិន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ទាំង​បី​លើក ។

សម្រាប់​រដូវ​កាល​ថ្មី​នេះ គេ​សង្កេត​ឃើញ​ថា សមត្ថភាព​រវាង​ក្រុម​ទាំង​ពីរ​ខាងលើ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ដូច​គ្នា ។ ហើយ​ភាព​ខ្លាំង និង​ជ័យជម្នះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពេល​រុ​ស្ស៊ី​ទម្លាក់​អេ​ស្ប៉ា​ញ​ស​ប្តា​ហ៍​មុន ធ្វើ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​ក្លាយជា​គូប្រជែង​ដណ្តើម​ពានរង្វាន់​ដែល​មិន​អាច​មើល​ស្រាល​បាន ។ ជំនួប​នា​រាត្រី​នេះ ពួក​គេ​ជឿជាក់​រឹតតែ​ខ្ពស់​ថែម​ទៀត ថា​នឹង​អាច​ពន្លត់ភ្លើង​សង្ឃឹម​ក្រូ​អាស៊ី​នៅ​វគ្គ​៨​ក្រុម​ដោយ​ជោគជ័យ បន្ត​ហែល​ឆ្លង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រុ​ស្ស៊ី ។

ផ្ទុយ​ទៅ​វិញ បើ​យោង​តាម​ប្រវត្តិ​ប៉ះ​គ្នា​៣​លើក​កន្លង​មក ក្រូ​អាស៊ី​មាន​ប្រៀប​ជាង​ក្រុម​ម្ចាស់ផ្ទះ ដោយ​​ប្រកួត​ឈ្នះ​ម្តង និង​ស្មើគ្នា​២​ដង ហើយ​សមត្ថភាព​កូនក្រុម​នា​ពេល​បច្ចុប្បន្ន​ទៀត​សោត​សុទ្ធ​សឹងតែ​មានបទពិសោធន៍​ច្រើន​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ ។ ទន្ទឹម​នឹង​នេះ ទស្សនៈ​គេហ​ទំព័រ​ទស្សន៍​ទាយ​កីឡា​បាន​ទាយ​ថា ក្រុម​ទាំង​ពីរ​នឹង​អាច​រក​គ្រាប់​បាល់​បាន​ដូច​គ្នា ប៉ុន្តែ​ក្រូ​អាស៊ី​មាន​ភាគរយ​ឈ្នះ​ច្រើន​ជាង ។ បាល់ទាត់ World Cup វគ្គ 8​ក្រុម គ្មាន​ជើង​ទី 2 សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​នេះ មាន​ចំនួន 2 ប្រកួត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ