FIFA អញ្ជើញ​ក្មេង​ៗ​និង​គ្រូបង្វឹក​ទាំង​១៣​ដែល​ជាប់​ក្នុង​រូងភ្នំ​ថាំ​ហ្លួង​ចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រ WORLD CUP


តាម​ប្រភព​សារព័ត៌មាន Marca បានឱ្យ​ដឹង​ថា ក្មេង​ៗ​ដែល​ជាប់​នៅ​ក្នុង​រូងភ្នំ​មួយ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) លោក Gianni Infantino អញ្ជើញ​ឱ្យ​ចូលរួម​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ World Cup ។

នៅ​ស​ប្តា​ហ៍​នេះ​លោក​បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក Somyot Poompanmoung ប្រធាន​សហ​ព័ន្ធ​​កីឡាបាល់ទាត់​ថៃ​ដោយ​បន្ត​ការ​អញ្ជើញ​ដល់​ក្រុម​ក្មេង​ៗ និង​គ្រូបង្វឹក​របស់​ពួក​គេ ប្រសិនបើ​មាន​កាលៈទេសៈ​អំណោយផល​អាច​ឱ្យ​ពួក​គេ​ចាក​ចេញពី​រូងភ្នំ​បាន​ទាន់​ពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2018 ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្មេង​ៗ 12 នាក់ និង​គ្រូបង្វឹក​របស់​ពួក​គេ​ម្នាក់​ត្រូវ​បាន​ជាប់​នៅ​ខាងក្នុង​រូងភ្នំ​ថាំ​ហ្លួង​តាំងពី​ថ្ងៃ​ទី​23 ខែមិថុនា ។ ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​ក្នុងស្រុក​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​ពួក​គេ​ឱ្យ​ចាក​ចេញពី​រូងភ្នំ​នោះ ប៉ុន្តែ​ស្ថានភាព​ស្មុគស្មាញ​ខ្លាំង ដោយសារ​តែ​ទឹកជំនន់ ។ ពួក​គេ​ត្រូវ​នៅ​លើ​ទីទួល​ខាងក្នុង​រូងភ្នំ​នោះ​ដើម្បី​សុវត្ថិភាព​អាយុជីវិត​របស់​ពួក​គេ​បាន ៕

ប្រភព ៖ Marca, ប្រែ​សម្រួល ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ