ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការទាំង​នេះ​​បញ្ជាក់​ថា ស្ត្រី​កំពុង​​មាន​បញ្ហាហើយគួរ​ប្រយ័ត្ន!!!

5 ឆ្នាំ មុន

សម្រាប់​មនុស្ស​ស្រី ពួក​គេ​អាច​នឹង​មាន​ជំងឺ​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ប្រដាប់​បន្តពូជ​ពួក​គេ​ដូច​ជា មហារីក ដុំ​សាច់​ក្នុង​ស្បូន ជំងឺ Endometriosis គីស​ក្នុង​ក្រពេញ​​អូវែ មិន​អាច​មានកូន​បាន និង​ជំងឺ​កាមរោគ ព្រមទាំង…

សម្រាប់​មនុស្ស​ស្រី ពួក​គេ​អាច​នឹង​មាន​ជំងឺ​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ប្រដាប់​បន្តពូជ​ពួក​គេ​ដូច​ជា មហារីក ដុំ​សាច់​ក្នុង​ស្បូន ជំងឺ Endometriosis គីស​ក្នុង​ក្រពេញ​​អូវែ មិន​អាច​មានកូន​បាន និង​ជំងឺ​កាមរោគ ព្រមទាំង ផ្សេង​ៗ​ទៀត ។ ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​មួយ​ចំនួន​នៃ​បញ្ហា​សុខភាព​បន្ត​ពូជ​របស់​មនុស្ស​ស្រី​៖

1.​ការ​ធ្លាក់ឈាម ឬ​ហូរ​ឈាមរដូវ​ចន្លោះ​ពេល​មក​រដូវ ។ 2.​រមាស់ ក្រហាយ ឬ​រលាក (​រួម​ទាំង​ដុំ ពងបែក ឬ​ដំបៅ​) នៅ​ទ្វារមាស ឬ​តំបន់​ប្រដាប់​ភេទ។​ 3.​ឈឺចាប់ ឬ​មិន​មាន​ផាសុក​ភាព​ក្នុង​ពេល​រួម​ភេទ ។ 4.​ការ​ធ្លាក់ឈាម ឬ​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ ។

5.​ឈឺពោះ ឬ​ក្នុង​អាង​ត្រគាក​ធ្ងន់ ។ 6.​ការ​ប្រែប្រួល​លំហូរ​ទឹករំអិល​ក្នុង​ទ្វារមាស (​ចំនួន ពណ៌ ឬ​ក្លិន​) ។ 7.​មាន​អារម្មណ៍​ថា ណែន​ៗ​ក្នុង​ពោះ​ផ្នែក​ខាងក្រោម ។ 8.​នោម​ញឹក ឬ​មាន​អារម្មណ៍​ចេះ​តែ​ចង់​នោម​បន្ទាន់ ។ 9.​ចង្កេះ 10.​ឈឺ​ក្នុង​អាង​ត្រគាក ។

11.​បញ្ហា​សុខភាព​បន្ត​ពូជ​ដូច​ជា​មិន​អាច​មានកូន​បាន ធ្លាប់​រលូត​កូន​ពី​មុន ។ 12.​ដុះ​រោម​ច្រើន​នៅ​មុខ ទ្រូង ពោះ មេដៃ ឬ​ម្រាមជើង ។ 13.​ទំពែក​ក្បាល ឬ​សក់​ស្តើង ។ 14.​កើត​មុន ស្បែក​មាន​ជាតិ​ប្រេង​ច្រើន ឬ​កើត​អង្គែ​ស្បែក​ក្បាល ។ 15.​មាន​ស្នាម​ខ្នៅ​ក្រាស​ខ្មៅ ឬ​ស្បែក​ខ្មៅ ។

បើសិនជា​អ្នក​ធ្លាប់​មាន​អាការ​ដូច​បាន​រៀបរាប់​នោះ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មើល​មូលហេតុ​របស់​វា ៕​ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ