ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទះកំផ្លៀង​កូន​អាច​ប៉ះពាល់​​ផ្លូវចិត្ត​ពេល​ធំ​ឡើង

5 ឆ្នាំ មុន

យោង​ទៅ​តាម​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ការ​ដាក់ទោស​កូន​អាច​បង្កើន​ការ​បាក់ទឹកចិត្ត​ដល់​ពួក​គេ​កាន់តែ​ខ្លាំង ហើយ​ក៏​អាច​ជំរុញ​ដល់​ពួក​គេ​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​ដែរ ។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​មួយ​ដែល​ពិនិត្យ​ទៅ​លើ​មនុស្ស​ពេញវ័យ​ច្រើន​ជាង ៨០០០​នាក់ ។…

យោង​ទៅ​តាម​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ការ​ដាក់ទោស​កូន​អាច​បង្កើន​ការ​បាក់ទឹកចិត្ត​ដល់​ពួក​គេ​កាន់តែ​ខ្លាំង ហើយ​ក៏​អាច​ជំរុញ​ដល់​ពួក​គេ​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​ដែរ ។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​មួយ​ដែល​ពិនិត្យ​ទៅ​លើ​មនុស្ស​ពេញវ័យ​ច្រើន​ជាង ៨០០០​នាក់ ។

អ្នក​ស្រាវជ្រាវ​បាន​សួរ​សំណួរ​ជា​ច្រើន​អំពី​សុខភាព​ផ្លូវចិត្ត​របស់​ពួក​គេ ហើយ​សួត​ថា​តើ​ពួក​គេ​មាន​ត្រូវ​បាន​ឪពុក​ម្តាយ​ទះកំផ្លៀង​កាល​នៅ​ក្មេង ឬ​ធ្លាប់​មានការ​ប៉ះពាល់​ខាង​ផ្លូវ​កាយ ឬ​ចិត្ត​ខ្លាំងក្លា​ដែរ​ទេ ។

ការ​ទះកំផ្លៀង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ដាក់ទោស​ខាង​ផ្លូវ​កាយ​មួយ​ប្រភេទ​ដែល​ធ្ងន់ និង​គ្រប់គ្រាន់​ជម្រុញ​ដល់​ក្មេង​មានការ​ឈឺចាប់​លើស​ពីរ​បួស​ទៅ​ទៀត ។

ជា​ទូទៅ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​និយាយ​ថា​ពួក​គេ​ធ្លាប់​ត្រូវ​បាន​គេ​ទះ​កំភ្លៀង​កាលពី​នៅ​ក្មេង​ប្រាប់​ថា មាន​បញ្ហា​ជា​ច្រើន​ដូច​ជា​រោគ​សញ្ញា​នៃ​ការ​បាក់​ទឹកចិត្ត ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ទៅ​ខ្លាំ និង​អាច​ឈាន​ដល់​ការ​លេង​ថ្នាំ​ញៀន​ថែម​ទៀត៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ