ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​2018ត្រូវ​បាន​ប្ដូរ​ឈ្មោះ ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក៏​ខុស​ប្លែក​ពី​ឆ្នាំ​មុន

5 ឆ្នាំ មុន

សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ (FIFA) បានប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពានរង្វាន់​កីឡាករ​ឆ្នើម​(The Best FIFA Men’s Player) ប្រចាំឆ្នាំ​២០១៨ នឹង​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ចេញពី​បញ្ជី​សម្រាំង​ពិសេស​១០​រូប​(Top10)…

សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ (FIFA) បានប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពានរង្វាន់​កីឡាករ​ឆ្នើម​(The Best FIFA Men’s Player) ប្រចាំឆ្នាំ​២០១៨ នឹង​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ចេញពី​បញ្ជី​សម្រាំង​ពិសេស​១០​រូប​(Top10) ដែល​ឆ្នាំ​មុន​ៗ​រើស​ចេញពី​បញ្ជី​សម្រាំង​២៣​រូប ។

ការ​វាយតម្លៃ​កីឡាករ​ឆ្នើម​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ជំនាញ​ចំនួន​១៣​រូប​ក្នុង​នោះ​ក៏​មាន​តារា​ជើង​ចាស់​ប្រេ​ស៊ី​ល Ronaldo និង Lothar Matthaeus​ របស់​អា​ល្លឺ​ម៉​ង់​ផង​ដែរ ។ ទន្ទឹម​គ្នា​នេះ​ដែរ ប្រធាន​ក្រុម​ជម្រើសជាតិ គ្រូបង្វឹក ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកគាំទ្រ​ទាំងអស់​ត្រូវធ្វើការ​ជ្រើស​រើស​​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ចន្លោះ​ថ្ងៃ​ទី​២៣ កក្កដា ដល់​ថ្ងៃ​ទី​១០ សីហា​ ។

ម្ចាស់​ជ័យ​លា​ភី​គ្រង​ពាន​នេះ​នឹង​ត្រូវ​ប្រកាសឱ្យ​ដឹង​នៅ​ឯ​ពិធី The Best FIFA Football Awards នា​ថ្ងៃ​ទី​២៤ កញ្ញា នៅ​ក្នុង​ក្រុង​ឡុ​ង​ប្រទេស​អង់គ្លេស ។ តារា​ល្បី​ក្នុង​ពិភព​បាល់ទាត់ Cristiano Ronaldo និង Lionel Messi សុទ្ធតែ​ឈ្នះ​ពាន​នេះ​ម្នាក់​៥​លើក​ក្នុង​រយៈពេល​១០​ឆ្នាំ​មុន ដែល​ពេល​នោះ​មានឈ្មោះ «FIFA World Player និង Ballon d’Or» ។ ឥឡូវ ពាន​នេះ​នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ហៅ​ថា​ពាន «The Best FIFA’s Men Player» វិញ ។

គួរ​បញ្ជាក់​ថា មាន​ពានរង្វាន់​ផ្សេង​ទៀត​ក៏​នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​កីឡាករ​លេង​ល្អ​បំផុត គ្រូបង្វឹក អ្នកចាំទី និង​ពានរង្វាន់​លេង​ត្រឹមត្រូវ​ផង​ដែរ ដែល​ជា​ការ​លើកទឹកចិត្ត​ឱ្យ​ការ​លេង​មាន​ក្រមសីលធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ