ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង​! ពេល​នេះ World Cup មាន​គ្រាប់បាល់​ កាត​លឿង និង​កាត​ក្រហម​ប៉ុន្មាន​ហើយ?

5 ឆ្នាំ មុន

មក​ទល់​ពេល​នេះ សមរភូមិ World Cup នៅ​រុ​ស្ស៊ី​មិន​ទាន់​ចប់​នៅឡើយ​ទេ ដរាបណា​មិន​ទាន់​រក​ឃើញ​ម្ចាស់​ជើងឯក ប៉ុន្តែ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៥ កក្កដា ចំនួន​គ្រាប់​បាល់ សរុប​ដែល​ទាត់​ចូល​ទី…

មក​ទល់​ពេល​នេះ សមរភូមិ World Cup នៅ​រុ​ស្ស៊ី​មិន​ទាន់​ចប់​នៅឡើយ​ទេ ដរាបណា​មិន​ទាន់​រក​ឃើញ​ម្ចាស់​ជើងឯក ប៉ុន្តែ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៥ កក្កដា ចំនួន​គ្រាប់​បាល់ សរុប​ដែល​ទាត់​ចូល​ទី និង​ចំនួន​កាត​លឿង​-​កាត​ក្រហម​ដែល​អាជ្ញាកណ្ដាល​ពិន័យ​កីឡាករ​ត្រូវ​បាន​គេ​ដឹង​អស់ហើយ ។​

​យោង​តាម​ប្រភព​ផ្លូវការ​បង្ហាញ​ថា គ្រាប់​បាល់​ដែល​ទាត់​ចូល​ទី​ក្នុង​ការ​ប្រកួត​ចំនួន​៥៦​លើក​នៅ​ក្នុង​ព្រឹត្តិការណ៍​World Cup2018 សរុប​មាន​ចំនួន​១៤៦​គ្រាប់ ហើយ​បើ​គិត​ជា​មធ្យម​មាន​ចំនួន​២,៦១​គ្រាប់​ក្នុង​១​ប្រកួត ។​

​កីឡាករ ១០៨​នាក់​ក្នុង​ចំណោម​កីឡាករ​សរុប​៧៣៦​នាក់​រកបាន​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​ទាំង​៥៦​លើក​នេះ ក្នុង​នោះ​មាន​អ្នក​ភ្លាត់ស្នៀត​បណ្ដោយ​ឱ្យ​បាល់​ចូល​ទី​ខ្លួនឯង​(Own Goal)១០​នាក់ ។ តួលេខ​នេះ​បាន​បំបែក​កំណត់​ត្រា​៦ ដង​បើ​ធៀប​ទៅ​នឹង World Cup ១៩៩៨ មាន​ចំនួន​តែ​៦​នាក់​ពេល​ចប់​ព្រឹ​តិ្ត​ការណ៍​ប្រកួត​ទាំងមូល​ទៀត​ផង ។​

​ដោយឡែក កាត​លឿង និង​ក្រហម​ត្រូវ​បាន​ក្រុម​អាជ្ញាកណ្តាល​ប្រើ​ដូច​ព្យុះ ។ កីឡាករ​១៣​នាក់​ក្នុង​នោះ​មាន​១០ នាក់​ទទួល​បាន​កាត​លឿង​២០ និង​៣​នាក់​ទៀត​ទទួល​បាន​កាត​ក្រហម ។ បើ​ធៀប World Cup ២០១៤ ក្រោយ​ចប់​ព្រឹត្តិការណ៍ មាន​គ្រាប់​បាល់​សរុប​ចំនួន​១៧១​គ្រាប់​បើ​គិត​ជា​មធ្យម​ក្នុង​១​ប្រកួត​មាន​ចំនួន​២,៦៧​គ្រាប់់់ ។ សរុប​មានការ​ផ្ដល់​កាត​លឿង​១៨៧ និង​កាត​ក្រហម​១០ បើ​គិត​ជា​មធ្យម​ការ​ផ្ដល់​កាត​លឿង​មាន​ចំនួន​២,៩២ និង​កាត​ក្រហម​មាន​ចំនួន​០,១៦​ក្នុង ១​ប្រកួត ៕
​ជួប សុខ​ជា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ