ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ដែល​នាំ​កូនស្រី​មក​លោតទឹក​សម្លា.ប់​ខ្លួន (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា កន្លង​មកនេះ បុរស​ម្នាក់​ខូចចិត្ត​បាន​នាំ​កូនស្រី​អាយុ​៧​ឆ្នាំទៅ​លោតទឹក​សម្លាប់​ខ្លួន​ជាមួយ​គ្នា ប៉ុន្តែ​ស្លាប់​តែ​ឪពុក ចំណែក​កូនស្រី​នៅ​រស់ ទើបតែ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៥ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា កន្លង​មកនេះ បុរស​ម្នាក់​ខូចចិត្ត​បាន​នាំ​កូនស្រី​អាយុ​៧​ឆ្នាំទៅ​លោតទឹក​សម្លាប់​ខ្លួន​ជាមួយ​គ្នា ប៉ុន្តែ​ស្លាប់​តែ​ឪពុក ចំណែក​កូនស្រី​នៅ​រស់ ទើបតែ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវ​បាន​អ្នកនេសាទ​ប្រទះ​ឃើញ​អណ្តែត​នៅកណ្តាលទន្លេ​អូស​យក​មក​កៀន​វិញ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ​។ បុរស​ដែល​លោតទឹក​សម្លាប់​ខ្លួន​ឈ្មោះ​លី ទៀង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា​ ឆ្នាំ​២០១៨ មាន​បុរស​ម្នាក់​បាន​នាំ​កូនស្រី​អាយុ​៧​ឆ្នាំ​មក​លោតទឹក​សម្លាប់​ខ្លួន​ជាមួយ ដោយសារ​តែ​ខូចចិត្ត​ព្រោះ​ប្រពន្ធ​មាន​អ្នក​ថ្មី ។ ក្នុង​ពេល​ដែល​លោត​នោះ ភ្លាម​ៗ​ក៏​មាន​ទូក​នេសាទ​ប្រទះ​ឃើញ​ក៏​ជួយ​សង្គ្រោះ​បាន​តែ​កូនស្រី​តែ​ប៉ុណ្ណោះ ចំណែក​ឪពុក​ក្មេង​ស្រី​នោះ​រក​មិនឃើញ​ទេ រហូត​អស់​រយៈពេល​២​ថ្ងៃ​ក្រោយមក​ក៏​មាន​ប្រជាពលរដ្ឋ និង​អ្នកនេសាទ​បាន ប្រទះ​ឃើញ​ក៏​ជួយ​ស្រង់​អូស​យក​មក​ច្រាំង និង​ផ្អើល​ដល់​បងប្អូន​មក​ដល់​យំ​ស្រែក​ពេញ​កន្លែង​កើតហេតុ ។ក្រោយ​ពេល​កើតហេតុ សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ