ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួងទាល់តែសម្រេច គុកក៏ចាំស្រេច​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំង​សមត្ត​កិច្ច​នគរបាល​ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​៤ កក្កដា បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់​ព័ន្ធ​លើ​បណ្តឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​ជា​អនីតិជន​ម្នាក់​ ពី​បទ​​រំលោភ​សេព​សន្ថវៈ ។…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំង​សមត្ត​កិច្ច​នគរបាល​ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​៤ កក្កដា បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់​ព័ន្ធ​លើ​បណ្តឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​ជា​អនីតិជន​ម្នាក់​ ពី​បទ​​រំលោភ​សេព​សន្ថវៈ ។

សេចក្តីរាយការណ៍បន្តថា ​ជន​សង្ស័យខាងលើ ​ឈ្មោះ ឌៀប ផុង អាយុ​២២ឆ្នាំ ​ជនជាតិខ្មែរ​កម្ពុជា​ក្រោមនិង​ជា​កម្មករ​ធ្វើ​ឥ​ដ្ឋ ស្នាក់​នៅ​ឡ​​ឥ​ដ្ឋិ ក្នុងភូមិ​គី​ឡូរ​លេខ​៨ សង្កាត់​ស្ទឹងត្រែង  ។ រីឯក្មេងស្រីរង​គ្រោះ​មាន​អាយុ​៧ឆ្នាំ ។

យោង​​ពាក្យបណ្តឹងរបស់​​ឪពុក​ក្មេង​រង​គ្រោះ​បាន​ប្តឹង​​​​ថា កាលពី​វេលា​ម៉ោង០​២ និង១០នាទី​​រសៀល​ថ្ងៃ​ទី​២៩ មិថុនា ​កន្លងមក ជនសង្ស័យ​រូបនេះ​បាន​លួងលោម​កូនស្រី​គាត់​ឱ្យ​ចូល​ក្នុង​រោង​កម្មករ​ស្នាក់​នៅ (ទីតាំង​​ឡ​ឥ​ដ្ឋ) ហើយ​ក៏​បាន​​រំលោភ​​លើ​កូនស្រី​គាត់តែម្តង ។  ​ក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យ​​​បានឆ្លើយ​​សារ​ភាព​ដែរ​ថា «ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ពិត​​ប្រាកដ​មែន ប៉ុន្តែ​មិន​បាន​សុ​ី​ជម្រៅ​នោះ​​ទេ ។​​

ទោះ​ជា​យ៉ាងណា​ក្តី យោង​ទៅ​លើ​ពាក្យបណ្តឹង និង​ចម្លើយ​ជនសង្ស័យ​គ្រប់គ្រាន់  សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿងបញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្តហើយ ។

អត្ថបទសរសេរ ដោយ