ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នេះ​ពិតជា​មិនធម្មតា សូ​ម្បី​តែ​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​អធិការ​នគ​បាល​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​បុរស​នេះ​បាន​ប្រើប្រាស់​អាវុធ​កែ​ឆ្នៃ​ប៉ង​បាញ់ និង​ទាញ​កាំបិត​មក​គំរាម​លើ​សមត្ថកិច្ច​មូលដ្ឋាន ក្នុង​ខណៈ​ពេល​ដែល​សមត្ថកិច្ច​មូលដ្ឋាន​មាន នគរបាល​ប៉ុ​ស្ត៍ និង​ប្រជា​កា​ពារ​ភូមិ​ផង​នោះ ចុះ​ទៅ​អន្តរាគមន៍​លើ​បុរស​នោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​អធិការ​នគ​បាល​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​បុរស​នេះ​បាន​ប្រើប្រាស់​អាវុធ​កែ​ឆ្នៃ​ប៉ង​បាញ់ និង​ទាញ​កាំបិត​មក​គំរាម​លើ​សមត្ថកិច្ច​មូលដ្ឋាន ក្នុង​ខណៈ​ពេល​ដែល​សមត្ថកិច្ច​មូលដ្ឋាន​មាន នគរបាល​ប៉ុ​ស្ត៍ និង​ប្រជា​កា​ពារ​ភូមិ​ផង​នោះ ចុះ​ទៅ​អន្តរាគមន៍​លើ​បុរស​នោះ ។

ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​ថ្ងៃ​ទី​០៤ កក្កដា ២០១៨ វេលា​ម៉ោង​៦​និង​៣០​នៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ដែល​ចុះ​ទៅ​អន្តរាគមន៍​តប​តាម​ពាក្យបណ្តឹង​របស់​បុរស​ជា​ឪពុក​ដែល​ប្តឹង​ឲ្យ​ជួយ​មាន​វិធានការ​លើ​បុរស​ជា​កូន​រួប​នោះ ពាក់ព័ន្ធ​ការ​ប្រើប្រាស់​សារធាតុ​ញៀន ហើយ​ត្រូវ​គាត់​ហាម​មិន​ស្តាប់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ថ្លើមធំ​ចង់​តដៃ និង​សមត្ថកិច្ច​នេះ​ឈ្មោះ លន់ វិ​ល័យ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​ចម្ការ​កៅស៊ូ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ