ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​យកពន្ធ​របស់​ត្រាំ នឹង​សម្លា.ប់​ការងារ​ពលរដ្ឋ

5 ឆ្នាំ មុន

កាលពី​ខែ​មុន លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​ថ្លែង​ពី​ចេតនា​របស់​ខ្លួន ក្នុង​ការ​យកពន្ធ​នាំ​ចូល​២០%​លើ​រថយន្ត​ទាំងអស់ ដែល​បាន​យក​មក​ដំឡើង​នៅ​សហ​ភាព​​អឺរ៉ុប ។ នា​ពេល​ថ្មី​ៗ​នេះ សារព័ត៌មាន…

កាលពី​ខែ​មុន លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​ថ្លែង​ពី​ចេតនា​របស់​ខ្លួន ក្នុង​ការ​យកពន្ធ​នាំ​ចូល​២០%​លើ​រថយន្ត​ទាំងអស់ ដែល​បាន​យក​មក​ដំឡើង​នៅ​សហ​ភាព​​អឺរ៉ុប ។

នា​ពេល​ថ្មី​ៗ​នេះ សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ការ​គំរាមកំហែង​នេះ ទទួល​បានការ​ស្ដីបន្ទោស​ពី​ភាគី​២​ក្រុម ដែល​តំណាង​ឲ្យ​ស្ទើរតែ​គ្រប់​ក្រុមហ៊ុន​ផលិត​រថយន្ត ។

ក្រុម​នេះ​អះអាង​ថា ពន្ធគយ​ដែល​ស្នើ​ឡើង​នេះ នឹង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​ថ្មី​កើន​ឡើង​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ខាតបង់​ការងារ​ជា​ច្រើន​កន្លែង​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក និង​រារាំង​ដល់​ការ​លូតលាស់​របស់​បច្ចេកវិទ្យា​សុវត្ថិភាព​ថ្មី​ៗ​ទៀត​ផង ។

ភាគី​ទាំង​២​ក្រុម​នេះ​មាន​ដូច​ជា សមាគម​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ពិភពលោក (​តំណាង​ឲ្យ Toyota, Subaru, Nissan, Honda, Hyundai និង Kia) និង​ក្រុម​សម្ព័ន្ធ​អ្នក​ផលិត​រថយន្ត (​តំណាង​ឲ្យ Ford, GM, Giat Chrysler, BMW, Mercedes-Benz USA និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​) ។ ទាំង​២​ភាគី​នេះ​បូក​ចូល​គ្នា គឺ​ស្ទើរតែ​ស្មើនឹង​ក្រុមហ៊ុន​គ្រប់​ម៉ាក​​រថយន្ត​ទៅ​ហើយ ។ ពួក​គេ​សុទ្ធតែ​សម្តែង​ការ​មិន​ពេញចិត្ត​នឹង​ការ​ដាក់​ពន្ធ​របស់​លោក​ត្រាំ លើ​រថយន្ត​នាំ​ចូល ។

ផល​ប៉ះពាល់​ចម្បង​របស់​ការ​ដាក់​ពន្ធ​នេះ គឺ​ការ​បាត់បង់​ការងារ ។ ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន​ដូច​ជា Toyota និង Subaru សុទ្ធតែ​មាន​វត្ត​មាននៅ​សហរដ្ឋអាមេរិក ។

សមាគម​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ពិភពលោក បាន​លើក​ឡើង​ថា ៖« ការ​ដាក់​ពន្ធ​នេះ​នឹង​ផ្តល់​មក​វិញ​នូវ​ការ​បាត់បង់​ការងារ​រាប់​សែន​កន្លែង​របស់​ពលរដ្ឋ​អា​មេ​រិ​ក ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិត និង​លក់​រថយន្ត ។ តាម​ការ​ប៉ាន់ស្មាន ការងារ​ចន្លោះ​ពី​១៩​ម៉ឺន​៥​ពាន់ ទៅ​៦២​ម៉ឺន​៤​ពាន់​កន្លែង​នឹង​ត្រូវ​បាត់បង់ » ។

ការ​គំរាមកំហែង​បន្ថែម​ទៀត គឺ​តម្លៃ​របស់​រថយន្ត​កើនឡើង ។ តម្លៃ​ជា​មធ្យម​ដែល​ត្រូវ​ចំណាយ​លើ​រថយន្ត​នៅ​អា​មេ​រិ​ក គឺ​ប្រហែល​៣​ម៉ឺន​៤​ពាន់​ដុល្លារ តែ​ប្រសិនបើ​មានការ​ដាក់​ពន្ធ​នេះ​វិញ គឺ​ត្រូវ​ឡើងថ្លៃ​៥.៨០០​ដុល្លារ​បន្ថែម​ទៀត ។

លទ្ធផល​អាក្រក់​ចុង​ក្រោយ គឺ​រារាំង​ដល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​សុវត្ថិភាព​ថ្មី​ៗ ដោយសារ​តែ​តម្លៃ​កើនឡើង ការ​សិក្សា​ស្រាវជ្រាវ​ក៏​មាន​កម្រិត​ទៅ​តាម​ហ្នឹង​ដែរ ព្រោះ​មួយ​ចំណែក​ត្រូវ​ចែក​ទៅ​រដ្ឋ​អា​មេ​រិ​ក​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ