ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ និង​អ្នក​ជិតខាង​នាំ​គ្នា​ដើរមក​រក​មើលស្រាប់តែឃើញ…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​បុរស​ម្នាក់​ស្រវឹងស្រា​ដើរ​ធ្លាក់​រណ្តៅ​ទឹក​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ត្រដក់​ពង ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ ករណី​បុរស​ម្នាក់​ស្រវឹងស្រា​ដើរ​ធ្លាក់​រណ្តៅ​ទឹក​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ត្រដក់​ពង ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ ពៅ ភាន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ បើ​យោង​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ និង​អ្នក​ភូមិ​ប្រាប់​ថា ជន​រង​គ្រោះ គឺជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ ហើយ​តែងតែ​ស្រវឹង​មិនសូវ​ជា​លស់​ថ្ងៃ​ណា​នោះ​ឡើយ លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​យក​ដប​ស្រា​ទៅ​អង្គុយ​ផឹក​ជិត​រណ្តៅ​ទឹក​មួយ​កន្លែង​សម្រាប់​ដង​ស្រោច​ដំណាំ​រហូត​ស្រវឹង​ជោគ​ជាំ​យ៉ាង​ខ្លាំង​ទោះជា​សាច់ញាតិ​និយាយ​ក៏​មិន​ស្តាប់ ធ្វើ​ឲ្យ​អ្នកផង​ខឹង​មិនសូវរ​វីរ​វល់​យកចិត្តទុកដាក់​ជាមួយនឹង​ជន​រង​គ្រោះ​នោះ​ឡើយ ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​អ្នក​ភូមិ​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​ស្រវឹងស្រា​ប្រហែលជា​គាត់​ងើប​ដើរ​ក៏​ធ្លាក់​ចូល​រណ្តៅ​ទឹក​បណ្តាល​ឲ្យ​ស្លាប់ ក្រោយ​ពី​ស្ងាត់​មាត់​ឈឹង​មិន​ឮ​សម្លេង​និយាយ​ឡូឡា​របស់​ជន​រង​គ្រោះ​នោះ សាច់ញាតិ និង​អ្នក​ជិតខាង​ក៏​នាំ​គ្នា​ដើរមក​រក​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​បាន​រាយការណ៍​ប្រាប់​ដល់​អាជ្ញាធរ​សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​សព​ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់​ពន្ធ​និង​ករណី​ឃាតកម្ម​ឡើយ គឺ​សព​ស្លាប់​ដោយ​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ទឹក​ពិតប្រាកដ​មែន​ក៏​ប្រគល់​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ