ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​​ជា​ប្រញាប់ទៅណាទេ! ​​ពន្លះ​រថយន្ត​ដឹកកម្មករ ស្លា.ប់ និង​របួសច្រើន​នាក់​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ អម​ដោយ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ អម​ដោយ លោក​អ៊ុ​ក សា​វឿ​ន មេឃុំ​តា​នៃ និង​ក្រុម​កា​ងារ​បាន​ចុះ​សួរសុខទុក្ខ​ដល់​កម្ម​ការី​នី​រោងចក្រ​ឃុំ​ជើងគោ​ចំនួន​៥​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​គ្លី​និ​ច​វាល​រេញ និង​បាន​នាំ​យក​ថវិកា​ដែល​បាន​មក​ពី​ការ​ចូលរួម​ឧបត្ថម្ភ​ពី​ក្រុមការងារ​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត ស្រុក ឃុំ ដោយ​ក្នុង​នោះ​ទទួល​បាន ៈ អ្នក​រង​របួសធ្ងន់់​ចំនួន​២​នាក់​ក្នុង​ម្នាក់​ៗទទួល​បាន​៥០​ម៉ឺន​រៀល អ្នក​រង​របួស​មធ្យម​ចំនួន​៣​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​៤០​ម៉ឺ​ល​រៀល ចំណែក​អ្នក​ស្លាប់​២​នាក់ ម្នាក់​ៗ​ទទួល​បាន​៥០​ម៉ឺន​រៀល ។ សូម​បញ្ជាក់​ថា តាម​អាជ្ញាធរ​មូលដ្ឋាន​បានអោយ​ដឹង​ជាបឋម​ថា មាន​កម្មករ​រោងចក្រ​រស់នៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ​ចំនួន​២​នាក់​បាន​ស្លាប់ និង​៥​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​​បាន​បុក​នឹង​រថយន្ត​ដឹក​កម្មករ​មក​ពី​ធ្វើការ​រោងចក្រ​ក្នុង​ឃុំ​ជើ​គោ នៅ​ផ្លូវជាតិ​លេខ​៤ (១៦០-១៦១) ស្ថិត​ក្នុង​ឃុំ​តា​នៃ កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០១៨​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ