ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លាំង​ស្តុក​ស្រូវ​មាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​៣​ពាន់​តោន​ក្នុង​១​ថ្ងៃ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រោម​គម្រោង​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ធនាគារ​ស្រូវ (​កម្ពុជា​) ក្រោម​អធិបតីភាព​លោក​ជូ គឹ​ម​ឡេ​ង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហេ​រញ្ញ​វត្ថុ លោក​ប៊ុត គឹ​ម​ស៊ា​ន…

ខេត្តបាត់ដំបង ៖ ក្រោម​គម្រោង​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ធនាគារ​ស្រូវ (​កម្ពុជា​) ក្រោម​អធិបតីភាព​លោក​ជូ គឹ​ម​ឡេ​ង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហេ​រញ្ញ​វត្ថុ លោក​ប៊ុត គឹ​ម​ស៊ា​ន អភិបាលរង​ខេត្តបាត់ដំបង លោក​អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ដែល​បាន​ធ្វើ​ឡើង​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ ក្នុងភូមិ​សាស្ត្រ ក្រុមហ៊ុន​បៃតង​កម្ពុជា ក្រុង​-​ខេត្តបាត់ដំបង ។

លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ស្រូវ (​កម្ពុជា​-​ភី​អិ​ល​ស៊ី​) បាន​មាន​មតិ​ស្វាគមន៍ និង​បាន​បញ្ជាក់​ថា ឃ្លាំង​ស្តុក​ស្រូវ​ដែល​អាច​ស្តុក​ស្រូវ​២០​ម៉ឺន​តោន និង​ឡ​ស​ម្ងួ​ត​ដែល​មាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​៣​ពាន់​តោន​ក្នុង​១​ថ្ងៃ ដែល​ជា​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​ស​ម្ងួ​ត​ខ្នាត​ធំ​ជាងគេ​នៅ​កម្ពុជា ស្ថិត​ក្រោម​គម្រោង​វិនិយោគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ធនាគារ​ស្រូវ (​កម្ពុជា​) ភី​អិ​ល​ស៊ី ក្នុង​តម្លៃ​សរុប​ចំនួន​១៥​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​បម្រើ​សហគមន៍​ស្រូវ​អង្ករ​ជា​ទូទៅ​នៅ​ក្នុង​ខេត្តបាត់ដំបង​នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា​នេះ គឺជា​ចម្លើយ​ឆ្លើយ​តប​តាម​តម្រូវការ​របស់​ប្រជា​កសិករ​ក្នុង​សហគមន៍​ដែល​ជួប​ការ​លំបាក​កន្លង​មក​នោះ ។

បន្ទាប់​មក​លោក កៅ ថា​ច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​ស្តី​ពី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​បាន​រំលឹក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រជា​សហគមន៍​ដែល​មាន​វត្តមាន​ក្នុង​ពិធី​សម្ភោ​ធ​ថា ក្នុង​រយៈកាល​កន្លង​មក​ជា​ពិសេស​ការ​ធ្លាក់​ចុះ​ជា​គំហុក​នៃ​តម្លៃ​ស្រូវ មិន​សម​ហេតុផល កាលពី​ឆ្នាំ​២០១៦ និង​ដោយ​មើលឃើញ​ពី​កង្វះ​ឃ្លាំង​ស្តុក​ស្រូវ ឡ​ស​ម្ងួ​ត និង​ការ​បង្វិលទុន​ក៏​ដូច បញ្ហា​ដែល​តែងតែ​កើត​មាន​ដោយសារ ការ​ផ្គត់ផ្គង់​ស្រូវ​លើស​តម្រូវការ ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​ជាដើម និង​ដោយ​មើលឃើញ​ពី​ការ​លំបាក​ដូចនេះ​ទើប​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ចេញ​ជា​បន្ទាន់​នូវ​គម្រោង​អន្តរាគមន៍ ពិសេស​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ជា​ប្រតិបត្តិការ​អនុវត្ត​គម្រោង ពិសេស​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​ស​ម្ងួ​ត​ស្រូវ​នៅ​ក្នុង​តំបន់​ខេត្តបាត់ដំបង ក្នុង​គោលដៅ​ធានា​ស្ថេ​រ​ភាព​ថ្លៃ​ស្រូវ និង​លើកកម្ពស់​ថ្លៃ​ស្រូវ​ដល់​ប្រជា​កសិករ ដើម្បី​លើក​ស្ទួយ​ថ្លៃ​ស្រូវ និង​រួមចំណែក​លើកកម្ពស់​ជីវភាព​របស់​ប្រជា​កសិករ ។

លោក កៅ ថា​ច បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​គម្រោង​អន្តរាគមន៍​នេះ​បាន​ដាក់​ចេញ​មក ឃើញថា ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ជំរុញ​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​សម្រេច​បាន​រួម​មាន ៖ ១- បង្កើន​ឥណទាន​ជា​ទុន​បង្វិល​កើនឡើង​ដល់​៥០​លាន​ដុល្លារ​អា​មេ​រិ​ក (​កញ្ចប់​ថវិកា ពិសេស​របស់​រាជរដ្ឋាភិបាល ចំនួន​៤៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រើប្រាស់​មូលនិធិ​ផ្ទាល់​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ចំនួន​៧​លាន​ដុល្លារ​អា​មេ​រិ​ក​) ដល់​រោង​ម៉ាស៊ីនកិនស្រូវ , ក្រុមហ៊ុន​កែ​ច្នៃ និង​នាំ​ចេញ​អង្ករ និង​មជ្ឈមណ្ឌល ឬ​អ្នក​ប្រមូល​ទិញ​ស្រូវ​សម្រាប់​ប្រមូល​ទិញ​ស្រូវ​នា​រដូវ​ប្រមូល​ផល ។

២ – បង្កើន​ការ​វិនិយោគ​ចំនួន​១៥​លាន​ដុល្លារ​អា​មេ​រិ​ក​ផ្សេង​ទៀត សម្រាប់​គម្រោង​វិនិយោគ លើ​ការ​សាងសង់​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ នៅ​ទីតាំង​យុទ្ធសាស្ត្រ​តាម​តំបន់​ខេត្ត​ចំនួន​៣ គឺ​តំបន់​ខេត្តព្រៃវែង តំបន់​ខេត្តកំពង់ធំ និង​តំបន់​ខេត្តតាកែវ ដែល​ក្នុង​នោះ​៥​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​សាង់សង់​ឃ្លាំង​ដែល​មាន​សមត្ថភាព​ស្តុក​ទុក​ស្រូវ​យ៉ាងតិច​៥០,០០០​តោន និង​ឡ​ស​ម្ងួ​ត​មាន​សមត្ថភាព ស​ម្ងួ​ត​ស្រូវ​បាន​១,៥០០​តោន​ក្នុង​មួយ​ថ្ងៃ ។ ជា​ពិសេស​តម្លៃ​ស្រូវ​សែន​ក្រអូប​បាន​កើនឡើង​ដល់​ប្រមាណ ១,២០០ រៀល​ក្នុង​១​គីឡូក្រាម​នា​រដូវ​ប្រមូល​ផល​ឆ្នាំ​២០១៧-២០១៨ ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន​ប្រមាណ​៩០០ រៀល​ក្នុង​១​គីឡូក្រាម​តែ​ប៉ុណ្ណោះ​។

លោក ជូ គឹ​ម​ឡេ​ង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តំណាង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន​បាន​លើក​ឡើង​ថា ស្ថិត​ក្នុង​បរិយាកាស​អំណោយផល​នៃ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម និង​ការ​រក្សា​បាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​យ៉ាង​ល្អ​ប្រសើរ​កន្លង​មក​សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​សម្រេច​កំណើន ៦.៩% ក្នុង​ឆ្នាំ​២០១៧ ។ លោក​បន្ត​ថា ប្រទេស​កម្ពុជា​កំពុង​តែ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ កសិកម្ម ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ។ កម្រិតជីវភាព​របស់​ប្រជាជន​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​សូចនាករ​សង្គម ជា​ពិសេស​ការ​កើនឡើង​នៃ ផលិតផល​សរុប​ក្នុងស្រុក​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី​១,០៤២ ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ​១,៤៣៥ ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៧ ។

កម្ពុជា​បាន​សម្រេច​នូវ​បង្គោល​ចរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន គឺ​បាន​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​បន្តដំណើរ​ឈាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ លើស​ពី​នេះ ត្រូវ​បន្ត​ជួយ​សម្រប​សម្រួលការ​ទិញ​-​លក់​ស្រូវ ក៏​ដូច​ជា​កសិផល​ផ្សេង​ទៀត តាម​រយៈ​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដឹក​ជញ្ជូន​ស្រូវ​របស់​កសិករ​ពី​ទីវាល​ស្រែ ឬ​កន្លែង​ប្រមូលផ្តុំ​ទិញ​-​លក់​ស្រូវ ដែល​អាច​ជា​នៅ​សាលាឃុំ ឬ​កន្លែង​ផ្សេង​ទៀត ដែល​ងាយស្រួល​ដល់​ការ​ប្រមូលផ្តុំ​ទិញ​-​លក់​ស្រូវ​របស់​បងប្អូន កសិករ​យើង ។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​សូម​បន្ត​គាំទ្រ និង​ជំរុញ​យន្តការ​ផ្តល់​ឥណទាន​ជា​ទុន​បង្វិល​ក៏​ដូច​ជា លើ​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឲ្យ​ពង្រីក​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ​ឲ្យ​បាន​កាន់តែ​ធំ និង​មាន​លក្ខណៈ​ស្តង់ដារ​ក្នុង​ការ រក្សា​ទុក​ស្រូវ​- អង្ករ ឲ្យ​មានគុណ​ភាពល្អ ។

លោក ជូ គឹ​ម​ឡេ​ង បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ «​ឃ្លាំង​ស្តុក​ស្រូវ​ទំហំ​២០០,០០០​តោន និង​ឡ​ស​ម្ងួ​ត ដែល​មាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ ៣,០០០​តោន ក្នុង​១​ថ្ងៃ របស់​ក្រុមហ៊ុន​ធនាគារ​ស្រូវ (​កម្ពុជា​) ភី​អិ​ល​ស៊ី នៅ​ខេត្តបាត់ដំបង ក្រោម​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​» ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ គណៈអធិបតី​ក៏​បាន​សំណូមពរ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​ដែល​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត សូម​អញ្ជើញ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ