ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់ និង​ថ្នាំ​ញៀន​ជាង​១៦​គីឡូក្រាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​អនុសាសន៍​ដ៏​ម៉ឺងម៉ាត់​រាល់​អង្គប្រជុំ​ប្រចាំខែ របស់​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ផ្តោត​លើ​កិច្ច​ការងារ​សំខាន់ ស្តី​ពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទឧក្រិដ្ឋ​កម្ម​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ ក្រោម​អនុសាសន៍​ដ៏​ម៉ឺងម៉ាត់​រាល់​អង្គប្រជុំ​ប្រចាំខែ របស់​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ផ្តោត​លើ​កិច្ច​ការងារ​សំខាន់ ស្តី​ពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទឧក្រិដ្ឋ​កម្ម​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី​០១ កក្កដា ២០១៨ កម្លាំង​សមត្ថកិច្ច ការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ចាប់ខ្លួន​ឧក្រិដ្ឋជន ជួញដូរ​គ្រឿង​ដោយ​ខុសច្បាប់​ម្នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រមាណ​ជាង​១៦​គីឡូក្រាម នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។

ឧក្រិដ្ឋជន​មានឈ្មោះ ម៉េ​ង រតនា ហៅ​ខ្វៃ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀន និង ថ្នាំ​ញៀន​ជាង​១៦​គីឡូក្រាម​នេះ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ទី​៦ ដែល​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី ហម គ​ន្ធី នាយករង​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន បាន​បើក​ការ​ស្រាវជ្រាវ និង ស៊ើបអង្កេត​រាប់​ថ្ងៃខែ​ទម្រាំ​កំណត់​បាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​នេះ​។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ក្រោយ​ពី​កំណត់​មុខ​ស​ញ្ញ​បាន​ច្បាស់លាស់​ហើយ លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អនុញ្ញាត​ឲ្យ​លោក ឡឹ​ក វណ្ណៈ រៀបចំ​កម្លាំង​ជំនាញ​បំពាក់​ដោយ​អាវុធ​ការពារ​ខ្លួន ចេញ​បង្ក្រាប​បទ​ជួញដូរ​គ្រឿងញៀន​នោះ​ឲ្យ​ខាង​តែ​បាន ។ ជាក់ស្តែង​នា​វេលា​ម៉ោង​ប្រមាណ​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ កក្កដា កម្លាំង​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ហម គ​ន្ធី បាន​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ដែល​កំពុង​ធ្វើ​ដំណើ​តាម​រថយន្ត នៅ​ចំណុច​លើ​ដងផ្លូវ​មួយ​ជិត​ស្ថានទូត​ចិន ក្នុង​សង្កាត់ ទួល​ទំពូង​ទី​២ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ រួម​ទាំង​ដកហូត​ថ្នាំ​ញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន​(ICE) ប្រមាណ​១៥​គីឡូ​៨១២​ក្រាម និង​ហេ​រ៉ូ​អ៊ី​ន​ចំនួន​២​បន្ទះ ស្មើ​៧​ខាំ​៨៩៤ ក្រាម​។

ក្រោយ​ពី​ចាប់ខ្លួន ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​រូប​នេះ​បាន​សារ​ភា​ញ​ថា ខ្លួន​មានការ​ទំនាក់ទំនង​ជាមួយ ជនជាតិ​ចិន​ម្នាក់ តាំងពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៦ ដោយ​រកស៊ី និង​ជួយ​រក្សា​ទុក ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ជា​បន្តបន្ទាប់​។ ជនសង្ស័យ​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៦ មិថុនា ២០១៨ ជនជាតិ​ចិន​ម្នាក់​នោះ បាន​ឲ្យ​ខ្លួន​ទៅ​ទទួល​គ្រឿងញៀន​មួយ​សាក់​កាដូ និង មួយ​ដុំ​មាន​ចំនួន​២៨​កញ្ចប់​តូច នៅ​ចំណុច​ខាងក្រោយ​ណា​ហ្គា​វើ​ល និង​ឲ្យ​ខ្លួន​យក​ទៅ​រក្សា​ទុក និង ចែកចាយ​បន្ត​។ លុះដល់​វេលា​រសៀល​ថ្ងៃ​ទី​០១ កក្កដា ២០១៨ ក៏​ត្រូវ​សមត្ថកិច្ច​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន​ចាប់ ខ្លួន​តែ​ម្តង​ទៅ​៕


https://youtu.be/3CMgLE_wyR4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ