ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្តល់​កម្ម​ដីធ្លី​ជូន​ប្រជា​ពលរ​ដ្ន​ជាង​៤០០​ក្បាលដី នៅ​សហគមន៍​គង្គា​ផុស​ទួល​សង្កែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​គង្គា​ផុស ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ចំនួន​ជាង​៤០០​គ្រួសារ​ស្មើនឹង​៤០២​ក្បាលដី ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រទាន​កម្ម ដីធ្លី​ជូន…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​គង្គា​ផុស ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ចំនួន​ជាង​៤០០​គ្រួសារ​ស្មើនឹង​៤០២​ក្បាលដី ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រទាន​កម្ម ដីធ្លី​ជូន ក្រោយ​ពី​រស់នៅ​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ជិត​២០​ឆ្នាំ​កន្លង​មកនេះ​។ ការ​ប្រកាស​ប្រគល់​ជូន​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០២ កក្កដា ២០១៨ ភូមិ​គង្គា​ផុស សង្កាត់ ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

លោក សា​រិ​ន វ​ណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គម្រោង​រៀបចំ​ដែនដី និង​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ​២០០៣ រហូត​មក​ដល់​បច្ចុប្បន្ន​គម្រោង ចុះបញ្ជី​ដីធ្លី​បាន​៦០​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ថា ការ​ប្រទាន​កម្មនេះ រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ប្រទាន​កម្ម​ឥ​ឲ្យ​ទាំងអស់​តែ​ម្តង ពោល​គឺ​ទាំង​ប្រថាប់ត្រា បង់ពន្ធ​អន្តរក្រសួង និង​ការ​បង់ពន្ធ​មួយ​ម៉ែត្រការ៉េ ចំនួន​៥០០​រៀល ក៏​រដ្ឋ​ជា​អ្នក​បង់​ជូន​ផង​ដែរ​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា អាជ្ញាធរ​ចុះ​មក​ក្នុង​ពេល​នេះ​គឺ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​មិនមែន មក​បោកប្រាស់​ទេ ដោយ​ឃើញ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ទើប​សម្តេច​សម្រេច​ប្រទាន​កម្ម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​តែ​ម្តង លើ​ផ្ទៃដី​២​ហិ​កតា​កន្លះ នៅ​សហគមន៍​គង្គា​ផុស​សង្កាត់​ទួល​សង្កែ​២​នេះ​។ លោក​បន្ត​ថា បុរី​ខ្លះ​បំបែក​ក្បាលដី ហើយ​មិន​ចែក​ទេ ទុក​នៅ​ធនាគារ​ដោយ​មិន​បាន​ប្រគល់​ឲ្យ​បងប្អូន ដែល​ធ្វើ​ឲ្យ​ការ​ស្នាក់​នៅ​មិន​ស្របច្បាប់ ដែល​បញ្ហា​នេះ​មាន​ច្រើន​នៅ​តាម​បុរី ហើយ​បញ្ហា​នេះ​មួយ​ចំនួន ត្រូវ​បាន​រដ្ឋបាល​រាជធានី​ដោះស្រាយ​បាន​មួយ​ចំនួន​ហើយ​។

ក្នុង​ឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​មន្ត្រី​ដែនដី ត្រូវធ្វើ​ទាំង​ថ្ងៃ​សោ​រ៍​អាទិត្យ ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន ចៀសវាង​ទុក​យូរ​កើតជា​បញ្ហា​។ លោក​បន្ត​ថា យើង​បាន​បំពេញការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ហើយ នៅ​តែ​បងប្អូន​ត្រូវ​ជួយ​មក​ពួក​យើងខ្ញុំ​វិញ បងប្អូន​ធ្វើបុណ្យ​ចង់បាន​បុណ្យ ឯ​យើងខ្ញុំ​ធ្វើបុណ្យ​ក៏​ចង់បាន បុណ្យ​ដែរ​។ ដូច្នេះ​កុំ​ភ្លេច​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ