សករាជរុងរឿងរបស់ Messi និង Ronaldo ត្រូវបញ្ចប់
ទីបំផុតអាហ្សង់ទីន និងព័រទុយហ្គាល់បានណាត់គ្នាទៅផ្ទះវិញក្រោយពីធ្លាក់ World Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ធ្វើឱ្យសករាជចែងចាំងរបស់ Messi និង Ronaldo នៅសមរភូមិ…
ទីបំផុតអាហ្សង់ទីន និងព័រទុយហ្គាល់បានណាត់គ្នាទៅផ្ទះវិញក្រោយពីធ្លាក់ World Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ធ្វើឱ្យសករាជចែងចាំងរបស់ Messi និង Ronaldo នៅសមរភូមិ…
ទីបំផុតអាហ្សង់ទីន និងព័រទុយហ្គាល់បានណាត់គ្នាទៅផ្ទះវិញក្រោយពីធ្លាក់ World Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ធ្វើឱ្យសករាជចែងចាំងរបស់ Messi និង Ronaldo នៅសមរភូមិ World Cup ក៏ត្រូវរលត់សូន្យសុងផងដែរ ។
ក្រុមអាហ្សង់ទីន និងព័រទុយហ្គាល់ត្រូវបានខ្ទាតចេញពីការប្រកួត Word Cup ២០១៨ វគ្គ១៦ក្រុមនៅថ្ងៃតែមួយដូចគ្នា ខណៈក្តីសង្ឃឹមរបស់ Messi និង Ronaldo ក៏ត្រូវរលាយដូចអំបិលត្រូវទឹក ក្រមួនត្រូវថ្ងៃ ក្រោមរូបភាពចុកឈាមនិយាយមិនចេញក្រៅតែពីទទួលយកលទ្ធផលខកចិត្តទាំងអស់នេះ ។ ក្រុមពពកសអាហ្សង់ទីន ត្រូវក្រុមមាន់គកបារាំងច្បាំងឈ្នះដោយលទ្ធផល ៤-៣ នៅក្នុងសមរភូមិ Word Cup ដ៏ក្តៅគគុក ។
រីឯបញ្ចខែលព័រទុយហ្គាល់វិញចាញ់ ២-១ ក្រោមថ្វីជើងអ្នកប្រមាញ់ទិសទក្សិណអ៊ុយរូហ្គាយ ។ តារាជួរមុខទាំងពីរ Messi និង Ronaldo បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺកាលពី១០ឆ្នាំមុន តែការជ្រុះនៅវគ្គ១៦ក្រុមនេះគឺជាមេរៀនដ៏ជូរចត់សម្រាប់ពួកគេនៅវ័យជាង៣០ឆ្នាំ ហើយអាចជាការបង្ហាញខ្លួនចុងក្រោយផងដែរ ។ ខាងក្រោមនេះគឺជាស្ថិតិលេងនៅ Word Cup របស់ Messi និង Ronaldo ៖
Lionel Messi
-Messi បានលេងសរុប៧៥៦នាទីនៅ World Cup វគ្គជម្រុះចាប់តាំងពីឆ្នាំ២០០៦ តែរូបគេរកមិនបានសូម្បីតែមួយគ្រាប់ ។
-១គ្រាប់របស់Messiពេលអាហ្សង់ទីនប៉ះនីហ្សេរីយ៉ាបញ្ចប់នៅ៦៦២នាទីនៃព្រឹត្តិការណ៍ World Cup ២០១៨ ។
-Messi មានឱកាស ៥០% ក្នុងការរកគ្រាប់បាល់ពេលប៉ះជាមួយក្រុមនីហ្សេរីយ៉ា ។
-ការស៊ុតចំគោលដៅ៧លើកក្នុងចំណោម៨ លើកពេលប៉ះជាមួយក្រុមមាន់គកបារាំង ។
-Messi គឺជាកីឡាករស៊ុតចំគោលដៅច្រើនជាងគេក្នុងការប្រកួតជម្រុះក្នុងពូលពីរលើក(ស៊ុតចំគោលដៅបាន១២លើក)តែរកមិនបាន១គ្រាប់សោះ ។
Cristiano Ronaldo
-គ្រាប់បាល់ទី៣របស់Ronadoពេលប៉ះអេស្ប៉ាញ គឺជាការស៊ុត Free-Kick លើកទី១នៅឯព្រឹត្តិការណ៍ World Cup ឱ្យក្រុមព័រទុយហ្គាល់តាមស្មើគូប្រកួត ។
-Ronaldo មានអត្រាស៊ុតប៉េណាល់ទីជោគជ័យ៥០%ឱ្យព័រទុយហ្គាល់ដោយរកបានពីរគ្រាប់ក្នុងការប្រកួតជាមួយអុីរ៉ង់ និងអេស្ប៉ាញនៅ World Cup ២០០៦ និង២០១៨ តែរូបគេក៏ស៊ុតប៉េណាល់ទីមិនចូលពីរដងដែរពេលប៉ះអូទ្រីស និងអុីរ៉ង់នៅក្នុងកម្មវិធី Euro ២០១៦ ។
-Ronaldo បានចំណាយពេល៥១៤នាទីក្នុងការប្រកួតវគ្គជម្រុះនៃ World Cup ប៉ុន្មានឆ្នាំកន្លងមកនេះ តែរកមិនបាន១គ្រាប់ ឬសូម្បីតែបញ្ជូនបាល់ឱ្យគេ (Assit) ស៊ុត ៕
ចែករំលែកព័តមាននេះ