ទ្រាំ​លែង​បាន​អ្នកគាំទ្រ​ជេរ​ប្រមាថ​ដល់​ម្តាយ ខ្សែប្រយុទ្ធ​អ៊ី​រ៉​ង់​ឈប់​លេង​ឱ្យ​ជម្រើសជាតិ


បន្ទាប់​ពី​អុីរ៉​ង់​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ត្រឹម​វគ្គ​ចែក​ពូ​ល​រួច​មក អ្នកគាំទ្រ​ក្រុម​មួយ​នេះ បាន​​បន្ត​ទម្លាក់​កំហុស និង​ប្រមាថ​ខ្លាំង​ៗ​ដល់​កីឡាករ​ផ្សេង​ៗ ជា​ពិសេស​កីឡាករ​ខ្សែប្រយុទ្ធ ដោយ​​​ពួក​គេ​លើក​ឡើង​ថា​ ទម្រង់​លេង​អន់​ខ្លាំង និង​រក​គ្រាប់​បាល់​មិន​បានជា​ដើម ។ ដោយសារ​តែ​ការ​បន្ទាបបន្ថោក​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ Sardar Azmoun ដែល​មាន​រហស្សនាម​ថា “Messi អុីរ៉​ង់​” ឈឺចាប់​រហូត​សម្រេចចិត្ត​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ត្រឹម​វ័យ​២៣​ឆ្នាំ ។

ម្យ៉ាងទៀត កីឡាករ Azmoun បានឱ្យ​ដឹង​ថា ការ​ចូល​និវត្តន៍​នេះ ក៏​មាន​ជាប់​ទាក់ទង​នឹង​ម្តាយ​របស់​លោក​ផង​ដែរ គឺ​ដើម​ឡើយ​ម្តាយ​របស់​លោក បានជា​សះស្បើយ​ពី​ជំងឺ​ទៅ​ហើយ ប៉ុន្តែ​ដោយ​សារការ​ជេរ​ប្រមាថ​នានា​លើ​ប្រព័ន្ធ​អុីនធើ​រណេ​ត​ឥត​ឈប់​ឈរ ធ្វើ​ឱ្យ​ម្តាយ​គាត់​ឈឺ​កាន់តែ​ធ្ងន់​វិញ ។ រវាង​បាល់ទាត់ និង​ម្តាយ កីឡាករ​វ័យក្មេង​រូប​នេះ​បាន​សរសេរ​នៅ​លើ Instagram ថា «​ខ្ញុំ​ជ្រើសរើស​យក​អ្នក​ម្តាយ​របស់ខ្ញុំ» ។

សូម​បញ្ជាក់​ថា កីឡាករ Azmoun ជា​ខ្សែប្រយុទ្ធ​ខ្លាំង​មួយ​រូប​លេង​នៅ​ក្លិប Rubin Kazan និង​ជាតា​រា​ឆ្នើម​ក្រុម​ជម្រើសជាតិអុី​រ៉ង់ដែល​បាន​ចូលរួម​ជាមួយ​ឈុត​ធំ​តាំងពី​ឆ្នាំ​២០១៤​មក​ម្លេ៉ះ ហើយ​រកបាន​២៣​គ្រាប់ក្នុង​ការ​បង្ហាញខ្លួន៣៦​លើក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ