ជក់ចិត្ត​មិន​ខាន​…៤​ក្រុម​សុទ្ធតែ​ខ្លាំង ចេញ​ច្បាំង​នៅ​វគ្គ​១៦​ក្រុម ​កក្រើក World Cup


ប្រសិនបើ​ក្រុម​ជម្រើសជាតិ​បារាំង មិនបាន​បញ្ចប់​ដោយ​ឈរ​លេខ​១​ក្នុង​ពូ​ល​C​ ពីលើ​ក្រុម​ដា​ណឺ​ម៉ាក​ទេ ពួក​គេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ក្រូ​អាស៊ី ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយជំនួស​ឱ្យ​ការ​ជួប​ជាមួយ​ក្រុម​អា​ហ្ស​ង់​ទី​ន​នៅពេល​នេះ​មិន​ខាន ។ ការ​ប្រកួត​នៅ​ក្នុង​វគ្គ​នេះត្រូវ​បាន​អ្នកជំនាញ​ព្យាករ​ថា នឹង​កាន់តែ​ស្វិតស្វា​ញ​ជាង​មុន ទោះបី​ក្រុម​ដែល​មាន​រហស្សនាម​ថា​«​មាន់គក​»​បារាំង​បាន​បង្ហាញ​ទម្រង់លេង​យ៉ាង​រឹង​មាំ​ក្នុង​យុទ្ធនាការ​នេះ​បើ​ធៀបទៅ​នឹង​ក្រុម​ដែល​មាន​រហស្សនាម​ថា​«​ពពក​ស​»​អា​ហ្ស​ង់​ទី​ន​ក៏​ដោយ​។

ការ​ជួប​គ្នា​រវាង​ក្រុម​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៧ និង​លេខ​៥​ពិភពលោក​យោង​តាម​តារាងចំ​​ណាត់​ថ្នាក់​ក្រុមបាល់ទាត់​របស់ FIFA ក្រុម​ជម្រើសជាតិ​បារាំង នឹង​សម្លឹង​រក​ជ័យជម្នះ​ជា​លើក​ទី​៣​​នៅ​ពេល​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​លើក​នេះ ។ ទោះបី​បារាំង មាន​កំណត់​ត្រា​ដ៏​អន់​ក្នុង​ជំនួប​៤​លើក​រវាង​ក្រុមទាំង​២​ក្នុង​នោះ​មាន​២​លើក​ចុង​ក្រោយ​រក​មិន​បាន​សូ​ម្បី​តែ​១​គ្រាប់ ក៏​បារាំង​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ដែរ​ក្រោយ​ពី​អា​ហ្ស​ង់​ទី​ន បាន​ឆ្លង​ផុត​វគ្គ​ចែកពូ​ល​ទាំង​ត្រដា​ប​ត្រ​ដួស ​។ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន បាន​ជួប​ភាព​ត្រដាបត្រដួស​ក្នុង​ពូ​ល D ហើយ​ប្រសិនបើ​ពួក​គេ​លេង​មិន​បាន​ល្អ​ទេ​នោះ ពួក​គេ​នឹង​ស្ថិត​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ត្រឹមតែ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​។

លោក Jorge Sampaoli ដែល​ជា​គ្រូបង្វឹក ត្រូវ​តែ​ស្វែងរក​យុទ្ធសាស្ត្រ​ប្រកួត​ឱ្យ​បាន​ល្អ​ជាង​មុន ខណៈ​ដែល​មក​ទល់​ពេល​នេះ ខ្សែប្រយុទ្ធ Kun Agüero និង Gonzalo Higuain ហាក់ដូចជា​កំពុង​តែ​ធ្លាក់​ចុះ​ទម្រង់​លេង រីឯ​Messi ក៏​ធ្វើ​មិនសូវ​បាន​ល្អ​ទៀត ។ ប៉ុន្តែ​ជាមួយនឹង​ការ​មាន​រូបគេ​ធ្វើ​ឱ្យ​អា​ហ្ស​ង់​ទី​ន​អាច​យកឈ្នះ​នី​ហ្សេ​រី​យ៉ា ក្នុង​ជុំ​ចុង​ក្រោយ​នៃ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ផង​ដែរ​។

ក្រុម​ជម្រើសជាតិ​បារាំង ក៏​មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​គួរ​ឲ្យ​ចាប់អារម្មណ៍​ប៉ុន្មាន​ដែរ​ទេ ប៉ុន្តែ​ពួក​គេ​បាន​ជួប​លទ្ធផល​ល្អ​ប្រសើរ​ជាង ហើយវា​ក៏​ហាក់​បង្ហាញ​ថា ក្រុម​របស់​លោក Didier Deschamps អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ក្រុមអា​ហ្ស​ង់​ទី​ន ។ តំបន់​ការពារ​របស់​ពួក​គេ​ពិតជា
ស្ថិត​ក្នុង​ភាពរឹងមាំ​មក​ទល់​ពេល​នេះ ជាក់ស្ដែងពួក​គេ​បាន​របូត​គ្រាប់​បាល់​តែ​១​គ្រាប់​គត់ ដោយ​បាល់​ប៉េ​ណា​ល់​ទី ហើយ​ប្រសិនបើ​ពួក​គេ​នៅ​តែ​ការពារ​បាន​ល្អ នោះ​បារាំង នឹង​ក្លាយជា​ក្រុម​ខ្លាំង​មួយ​ដែល​ពិបាក​បញ្ឈប់​មិន​ខាន ។ ពួក​គេ​ចាញ់​តែ​២​លើក​គត់​ក្នុង​ការ​ប្រកួត World Cup ៩​លើក​ចុង​ក្រោយ តាម​រយៈ​ការពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់​ខ្លួន​៤​លើក​ដែល​ជា​កំណត់​ត្រា​ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​ក្រុម​នៅ ​World Cup រុ​ស្ស៊ី​ ។

ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន បាន​ជួប​ភាព​ត្រដាបត្រដួស​ក្នុង​ការ​ស្វែងរក​អ្នកចាំទី​ដ៏​ល្អ​ម្នាក់ ចាប់តាំងពី Sergio Romero បាន​អវត្តមាន​ពី​យុទ្ធនាការ​នេះ​ដោយសារ​តែ​បញ្ហា​របួស​ជង្គង់ ហេតុនេះ​វា​ពិតជា​លំបាក​ណាស់​សម្រាប់​លោក Sampaoli ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​។

យ៉ាងណា​ក៏​ដោយ​អា​ហ្ស​ង់​ទី​ន​នឹង​មិន​បោះបង់​ឱកាស​នេះ​ដោយ​ងាយ​ឡើយ ទោះបី​ការ​ប្រកួត
ឈាន​ដល់​វគ្គ​កាន់តែ​ស្វិតស្វាញ​ជាង​មុន​ក្ដី ។ ប៉ុន្តែជាមួយ​គ្នា​នេះ ពួក​គេ​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​រារាំង​បារាំង​មិន​ខាន សូ​ម្បី​តែ Messi ក៏​លេង​មិន​បាន​ល្អ​ធ្វើ​ឱ្យ​មានការ​ព្យាករ​ថា ការ​រីករាយ​ក្នុង​ការ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល អាច​នឹង​បន្ត​ដល់​ត្រឹមតែ​ថ្ងៃ​សៅរ៍​នេះ​ប៉ុណ្ណោះ​សម្រាប់​ក្រុម​អា​ហ្ស​ង់​ទី​ន​។
ផ្អែក​តាម​សមត្ថភាព​កីឡាករ​នា​ពេល​បច្ចុប្បន្ន និង​បទ​ពិសោធន៍​ប្រកួត​នៅ​ព្រឹត្តិការណ៍​ធំ​ៗ​នា​ពេល​កន្លង​មក ទោះបី​ក្រុម​បារាំង​មាន​ប្រវត្តិ​មិនល្អ​ទាល់តែ​សោះ​ពេល​ជួប​ក្រុ​អា​ហ្ស​ង់​ទី​ន ក៏​គេហទំព័រ​ទស្សន៍​ទាយ​កីឡា​បាន​ទាយ​ថា ក្រុម​មាន់គក​នឹង​យកឈ្នះ​គូប្រកួត​ក្នុង​ជំនួប​ជាមួយ​ក្រុមពពក​.សនា​វេលា​ម៉ោង​៩​យប់​នេះ​មិន​ខាន​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ