ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​ស្វាគមន៍​វត្តមាន សម រ​ង្ស៊ី ចូល​ស្រុក តែ​ត្រូវធ្វើ​រឿង​មួយ​នេះ​សិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បន្ត​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ចូល​មក​កម្ពុជា​វិញ​របស់​លោក សម រ​ង្ស៊ី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ត្រូវ​ទទួលទោស​ច្បាប់​ជា​ធរមាន ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បន្ត​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ចូល​មក​កម្ពុជា​វិញ​របស់​លោក សម រ​ង្ស៊ី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ត្រូវ​ទទួលទោស​ច្បាប់​ជា​ធរមាន ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ថា​លោក សម រ​ង្ស៊ី ចង់​ចូល​មក​ក្នុងស្រុក​ពេល​ណា​ក៏​បាន​តែ​ត្រូវ​មក​ទទួលទោស​ជាប់គុក​២​ឆ្នាំ និង​បង់ប្រាក់​ចំនួន​៨​លាន​រៀល​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ និង​ទោស​ទ័​ណ្ឌ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត និង​សកម្មភាព​របស់​អង្គកា​ចាត់តាំង​ឧទ្ទាម​ក្រៅច្បាប់ ។

លោក​បាន​បញ្ជាក់​ថា «​ការ​ទាមទារ​ចង់​ឲ្យ​បាន​ចូល​ស្រុក​ជា​រឿង​ដដែល​ៗ​តាំងពី​យូរ​មក​ហើយ ។ រាជរដ្ឋាភិបាល​មិន​ដែល​បាន​បិទ​សិទ្ធិ​មិន​ឲ្យ​ចូល​ស្រុក​ឯណា គ្រាន់តែ​អ្នក​អត់​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ប៉ះពាល់​ច្បាប់​អាច​ចូល​បាន ដោយ​មិន​ត្រូវ​មក​ធ្វើ​សកម្មភាព​អុកឡុក​ដល់​ប្រទេស​ជាតិ ។ ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ដៃ​ជាមួយ​ឧទ្ទាម​ក្រៅច្បាប់​ចូល​មក​បាន​តែ​ត្រូវ​ប្រឈម​នឹង​ទោស​កំហុស​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ជាមួយ​ទណ្ឌិត សម រ​ង្ស៊ី​» ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​កាន់​អំណាច​នេះ​ស្រប​ពេល​អតីត​ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី ចង់​ឲ្យ​មាន​វត្តមាន​លោក សម រ​ង្ស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នៅ​ពេល​ខាង​មុខ​នេះ​រួម​ទាំង​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ