ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! មាន​ទាំង​ខ្នើយ ទាំង​កន្ទេល​នៅ​កន្លែង​បែប​នេះ​គិត​ថា​គ្មាន​អ្នកដឹង​ឬ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ដើម្បី​អនុវត្ត​គោ​លន​យោ​យ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព កាលពី​នៅ​ថ្ងៃ​ទី​២៥ មិថុនា…

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ដើម្បី​អនុវត្ត​គោ​លន​យោ​យ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព កាលពី​នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០១៨ វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ក្មេង​ៗ​ប្រមូលផ្តុំ​គ្នា​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន ស្ថិត​ក្នុងភូមិ​ដុ​ង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​ដឹកនាំ​កម្លាំង​ជំនាញ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​នគរបាល​ក្រុង​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត បាន​ចុះ​ទៅ​​ដល់ទី​តាំង​ដែល​ពួក​គេ​ពួន​សម្ងំ​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​៥​នាក់ ១-​ឈ្មោះ សៅ វិច្ឆិកា (​ហៅ​រ៉ា​,​ហៅ​ឡត​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ២-​ឈ្មោះ មី ផៃ​និ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៣-​ឈ្មោះ ជន់ សា​វ៉េ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ៤-​ឈ្មោះ ភិន ចាន់​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​៥-​ឈ្មោះ ឡាយ គិ​ម​សាន្ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។

លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ស្រា​ជ្រាវ​ពិនិត្យ​រក​ឃើញ​វត្ថុ​តាង​រួម​មាន ១- ដប​កែ​ច្នៃ​សំរាប់​ជក់​ថ្នាំ​ញៀន​ចំនួន​១ ២-​ទូរ​ស័​ព្វ​ដៃ​ចំនួន​១​គ្រឿង ៣-​ថង់​ប្លា​ស្ទិ​ក​កិប​មាត់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន ៤-​ដាវ​សាំ​ម៉ូ​រៃ​ចំនួន​២ ៥-​ដែកកេះ​ចំនួន​៣ ៦-​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំ​ចាត់ការ​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ