ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រាក់​បាត​អាច​ធ្លាក់​ដល់​កម្រិត​ទាប​

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ នៅ​ស​ប្តា​ហ៍​នេះ តម្លៃ​ប្រាក់​បាត​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​៧​ខែ​មកនេះ ដោយសារ​ជនបរទេស​បន្ត​ងាក​ចេញពី​រូបិយប័ណ្ណ​នេះ ព្រោះតែ​អត្រា​ការ​ប្រាក់​ខ្ពស់ និង​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ល្អ​ប្រសើរ​ឡើង ។ យោង​តាម​ធនាគារជាតិ​របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ប្រាក់​បាត​បន្ត​ធ្លាក់​ចុះ…

ទីក្រុង​បាងកក ៖ នៅ​ស​ប្តា​ហ៍​នេះ តម្លៃ​ប្រាក់​បាត​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​៧​ខែ​មកនេះ ដោយសារ​ជនបរទេស​បន្ត​ងាក​ចេញពី​រូបិយប័ណ្ណ​នេះ ព្រោះតែ​អត្រា​ការ​ប្រាក់​ខ្ពស់ និង​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ល្អ​ប្រសើរ​ឡើង ។

យោង​តាម​ធនាគារជាតិ​របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ប្រាក់​បាត​បន្ត​ធ្លាក់​ចុះ ដែល​ធ្លាក់​មក​ស្មើនឹង​៣២,៩១​បាត​ក្នុង​១​ដុល្លារ​កាលពី​ថ្ងៃ​សុក្រ​មុន ឬ​ធ្លាក់​ចុះ​១,៧៣% បើ​ធៀប​នឹង​ស​ប្តា​ហ៍​មុន ។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn Research Center បាន​និយាយ​ថា រូបិយប័ណ្ណ​ថៃ​កំពុង​តែ​ធ្លាក់​ចុះ​ទៅ​រក​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​៧​ខែ​មកនេះ ដែល​ស្មើនឹង​៣៣​បាត​ក្នុង​១​ដុល្លារ​នៅ​ស​ប្តា​ហ៍​នេះ ។ ពួក​គេ​ព្យាករ​ថា តម្លៃ​ប្រាក់​បាត​អាច​នឹង​រក្សា​ត្រឹម​ប្រមាណ​៣២,៨០ ទៅ​៣៣,៤០​បាត​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ក្នុង​អំឡុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ។

តម្លៃ​ប្រាក់​បាត​ធ្លាក់​ចុះ​នេះ គឺ​បង្ក​ឡើង​ដោយសារ​ជនបរទេស​ងាក​ចេញពី​ភាគហ៊ុន​ថៃ បន្ទាប់​ពី​ធនាគារជាតិ​អា​មេ​រិ​ក​បង្កើន​អត្រា​ការ​ប្រាក់ និង​ដោយសារ​ការ​ព្រួយបារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន ។កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា កន្លង​មកនេះ ធនាគារកណ្តាល​ជាតិ​អា​មេ​រិ​កបាន​បង្កើន​អត្រា​ការ​ប្រាក់ មក​ស្មើ​ប្រមាណ​ពី​១,៧៥% ទៅ​២%​។ វា​បង្ហាញ​សញ្ញា​ថា អា​មេ​រិ​ក​អាច​នឹង​បង្កើន​អត្រា​ការ​ប្រាក់​ថែម​ទៀត​នៅ​មុន​ចុងឆ្នាំ​២០១៨​នេះ ។

តាម​ការ​ស្រាវជ្រាវ​របស់ Kasikornbank បាន​ឲ្យ​ដឹង​ថា ទិន្នន័យ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ដែល​នឹង​ចេញផ្សាយ​ក្នុង​ស​ប្តា​ហ៍​នេះ គឺ​អាច​នឹង​បន្ត​ដាក់​សម្ពាធ​លើ​តម្លៃ​ប្រាក់​បាត​របស់​ថៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ