ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បៀតបៀន ខន្តី ធ្វើ​មិន​ខុស ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​អ្នកដឹកនាំ

5 ឆ្នាំ មុន

មាតិកា​ទាំង​បី​ប្រការ​នៅ​ក្នុង​ទសពិធរាជធម៌​មាន​សារសំខាន់​ណាស់​សម្រាប់​ថ្នាក់ដឹកនាំ​គួរ​ប្រតិបត្តិ គួរ​ធ្វើ​តាម​ដើម្បី​សុខ​សន្តិភាព​ក្នុង​សង្គម​។ មាតិកា​ធម៌​ទាំង​បី​ប្រការ​នោះ​គឺៈ ១-​អវិហិង្សា ២-​ខន្តី និង​៣-​អវិរោធនៈ ។ ១-​អវិហិង្សា គឺ​ការ​មិន​បៀតបៀន ការ​គោរព​សិទ្ធិ​មនុស្ស…

មាតិកា​ទាំង​បី​ប្រការ​នៅ​ក្នុង​ទសពិធរាជធម៌​មាន​សារសំខាន់​ណាស់​សម្រាប់​ថ្នាក់ដឹកនាំ​គួរ​ប្រតិបត្តិ គួរ​ធ្វើ​តាម​ដើម្បី​សុខ​សន្តិភាព​ក្នុង​សង្គម​។ មាតិកា​ធម៌​ទាំង​បី​ប្រការ​នោះ​គឺៈ ១-​អវិហិង្សា ២-​ខន្តី និង​៣-​អវិរោធនៈ ។

១-​អវិហិង្សា គឺ​ការ​មិន​បៀតបៀន ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី សិទ្ធិ​សត្វ​តិរច្ឆាន​។ អវិហិង្សា ជា​ប្រភព​នៃ​លទ្ធិប្រជាធិបតេយ្យ ប្រភព​នៃ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម ។

២-​ខន្តី គឺ​ការ​អត់ធន់ អត់ធ្មត់ អត់ទ្រាំ អត់ អត់ អត់​! ធន់ ធន់ ធន់​! ទាល់តែ​អត់ ទាល់តែ​ធន់​ទើប​សមគួរ​ធ្វើ​ជា​អ្នកដឹកនាំ សមគួរ​នឹង​បាន​នូវ​ប្រយោជន៍​ដែល​ខ្លួន​ប៉ងប្រាថ្នា​សមគួរ​នឹង​បាន​សន្តិភាព​។ សេចក្តី​គោរព សេចក្តី​កោតក្រែង មាន​ជំនឿ និង​គ្រប់​បែប​យ៉ាង កើត​ពី​ខន្តី​មួយ​ម៉ាត់​នេះឯង ។

៣-​អវិរោធនៈ ភាវនា​ឱ្យ​ចាំ​ជាប់​ជា​និច្ច​គ្រប់​ដង្ហើម​ចេញចូល​ថា អញ​នឹង​មិន​ធ្វើ​ខុស អញ​នឹង​ធ្វើ​មិន​ឱ្យ​ខុស ព្រោះ​មាន​តែ​មិន​ខុស ទើបត្រូវ ទើប​សុខ ទើប​មាន​សន្តិភាព ទើប​ចម្រើន​លូតលាស់ ទើប​ទៅ​ជា​ព្រះបាទ​ធម្មិក ទើប​រស់នៅ​បាន​សុខ ទើប​ទៅ​ស្ថានសួគ៌ ទើប​សម្រេច​ព្រះ​និព្វាន ។