ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ប្រកាស​ហាម​នាំ​ចូល​ថង់​ប្លា​ស្ទិ​ច​ប៉ះពាល់​បរិស្ថាន និង​សោ​ភណ្ឌ​ភាព​ទីក្រុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ប្រកាស​ថា រដ្ឋាភិបាល​បាន​ទប់ស្កាត់​ការ​នាំ​ចូល​ប្រទេស​ថង់​ប្លា​ស្ទិ​ច​មួយ​ចំនួន​ដែល​បង្ក​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​ប៉ះពាល់​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា ។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ក្រសួងបរិស្ថាន បន្ទាប់​ពី​លោក​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​អ​.​ស​.​ប​(UN)​ទទួល​បន្ទុក​ផ្នែក​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ លោក​សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ប្រកាស​ថា រដ្ឋាភិបាល​បាន​ទប់ស្កាត់​ការ​នាំ​ចូល​ប្រទេស​ថង់​ប្លា​ស្ទិ​ច​មួយ​ចំនួន​ដែល​បង្ក​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​ប៉ះពាល់​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា ។

ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ក្រសួងបរិស្ថាន បន្ទាប់​ពី​លោក​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​អ​.​ស​.​ប​(UN)​ទទួល​បន្ទុក​ផ្នែក​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ។ ក្រសួងបរិស្ថាន និង​តំណាង​អង្គការសហប្រជាជាតិ​ផ្នែក​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«​ភាព​ជា​ដៃគូ​រវាង​កម្ពុជា និង​ផ្នែក​បរិស្ថាន​សហប្រជាជាតិ​» សន្និសីទ​នេះ​បាន​ធ្វើ​ឡើង​នៅ​ទី​ស្តី​ក្រសួងបរិស្ថាន ។

លោក​សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា លោក​បាន​រាយការណ៍​ជូន​ភាគី​អ​.​ស​.​ប​ពី​ការ​ការពារ​បរិ​ស្ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ថា កម្ពុជា​ក្នុង​នាម​ជា​សមាជិក​នៃ​អ​.​ស​.​ប​មួយ​ដែរ​បាន​ត្រៀមខ្លួន​សហការ​ជាមួយ​អ​.​ស​.​ប​ជា​ស្រេច ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នានា​របស​អ​.​ស​.​ប ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា លោក​បាន​ថ្លែងប្រាប់​ភាគី​អ​.​ស​.​ប​ថា សូម​ឲ្យ​ភាគី​អ​.​ស​.​ប​ទុកចិត្ត​ចំពោះ​ការ​អនុវត្ត​របស់​កម្ពុជា និង​ការ​ទទួលខុសត្រូវ​របស់​កម្ពុជា​ដែល​ទទួល​អនុវត្ត​រាល់​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ទាក់ទង​នឹង​បម្រែបម្រួល​អាកាសធាតុ អភិរក្ស​ជីវចម្រុះ គឺ​កម្ពុជា​បាន​ធ្វើ​រួច​ហើយ បាន​ល្អ​ណាស់ នេះ​ជា​ការ​ទទួលខុសត្រូវ និង​សូម​ឲ្យ​ភាគី​UN​មាន​ជំនឿ​ទុកចិត្ត​មក​លើ​កម្ពុជា​លើក​ការ​អនុវត្ត​រាល់​កិច្ច​ព្រម​ទាំងឡាយ ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ថង់​ប្លា​ស្ទិ​ច​មាននៅ​គ្រ​ប់ន្លែង​នៅ​កម្ពុជា​មិនមែន​នៅ​តែ​ក្នុង​សមុទ្រ​ទេ ។ យុទ្ធសាស្ត្រ​កម្ពុ​ជាទី​១ – ការ​អប់រំ​ដល់​ប្រជាជន​ថា ប្លា​ស្ទិ​ច ក្រោយ​ពេល​ប្រើប្រាស់​រួច​វា​អាច​ជះ​ឥទ្ធិពល​អ្វីខ្លះ​ដល់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​យើង ទន្លេ សមុទ្រ​របស់​យើង ។ នៅ​ពេល​កម្រិត​ប្លា​ស្ទិ​ច​កើនឡើង​វា​ប៉ះពាល់​ដល់​សត្វ​នៅ​ក្នុង​ទន្លេ សមុទ្រ​យ៉ាងម៉េច​ខ្លះ ។

លោក​ថា​«​យើង​ចង់​អប់រំ​ផ្សព្វផ្សាយ​ដល់​ពួក​គាត់​វិញ​ថា រឿង​ទាំងនោះ​វិល​ត្រឡប់​មក​យើង​វិញ​យ៉ាងម៉េច?​» ។ លោក​ថា​«​មាន​សត្វ​មួយ​ចំនួន​បាន​ស៊ី​ថង់​ប្លា​ស្ទិ​ច និង​ជាប់​មក​ជាមួយ​វា ។ ដូច​ជា​ត្រី​មច្ឆា​ជាតិ ហើយ​សារធាតុ​ទាំងនោះ​នឹង​ប៉ះពាល់​ដល់​ខ្លួន​ពួក​គាត់​យ៉ាងណា ? ។ ទី​២- អាករ​ពិសេស​ដែល​រដ្ឋ​អាច​មិន​ឲ្យ​នាំ​ចូល​ប្លា​ស្ទិ​ច​ចូល​មក​កម្ពុជា ហើយ​លុយ​ទាំងនោះ​អាច​យក​ទៅ​ដោះស្រាយ​បរិស្ថាន​ដទៃ​ទៀត​» ។ ទី​៣- ហាម​មិន​ឲ្យ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ច​មក​កម្ពុជា​តែ​ម្តង​នូវ​ខ្នាត​នៃ​ប្លា​ស្ទិ​ច​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​ក្រុង និង​បរិស្ថាន ។ ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​គយ និង​ផ្សារ​ទំនើប ។ ក្រៅពី​នេះ​ការ​ដុត​កម្ទេច​ក្នុង​ឡ​ដែល​មាន​បច្ចេកទេស​ល្អ​។ លោក​បាន​លើក​ឡើង​ថា ការ​ដុត​កម្ទេច​អាច​ធ្វើ​ឡើង​រយៈពេល​៥​ឆ្នាំទៅ​មុខ​នេះ ហើយ​លោក​សង្ឃឹមថា ពេល​នេះ​ពលរដ្ឋ​កម្ពុជា​យល់​ដឹង​ច្រើន និង​មិន​ប្រើប្រាស់​អ្វី​ដែល​បន្សល់​កាក​សំណល់​ទេ ។ លោក​ថា តាម​ទីផ្សារ​ទំនើប​បាន​អនុវត្ត​បាន​ច្រើន​ហើយ ។ ក្រសួង​បាន​ប្រាប់​គាត់​ពី​ការ​ធ្វើ​ទំនើប​កម្ម និង​ថវិកា​បាន​ពី​រដ្ឋាភិបាល និង​ផ្ទេរ​រដ្ឋបាល​ទៅ​ថ្នាក់​ក្រោម​ជាតិ ។

លោក​អេ​រិច សុ​ន តំណាង​អ​.​ស​.​ប​បាន​លើក​ឡើង​ថា លោក​មានការ​រីករាយ​ពេល​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដែល​បានឃើញ​ថា ប្រទេស​នេះ​មានការ​រីក​ចម្រើន​ច្រើន ជា​ពិសេស​កំណើនសេដ្ឋកិច្ច​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស បើ​ប្រៀបធៀប​នឹង​ប្រទេស​មួយ​ចំនួន​ចំនួន​នៅ​លើ​ពិភពលោក ។ លោក​បាន​ទៅ​កាន់​ខេត្តសៀមរាប​ដែល​ជា​តំបន់​សេដ្ឋកិច្ច និង​សង្គម​ព្រមទាំង​ទេសចរណ៍ និង​មាន​បរិស្ថាន​ល្អ ហើយ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​បរិស្ថាន​ក្នុង​តំបន់​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា

លោក​បាន​លើក​ឡើង​ថា​«​ប្រទេស​កម្ពុជា​ក៏​បាន​អនុវត្ត​ការ​បំពុលបរិស្ថាន​ដោយ​មានការ​ទប់ស្កាត់​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស កាលណា​ថង់​ប្លា​ស្ទិ​ច​ត្រូវ​បាន​គេ​ដុត ។ លោក​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ប្លា​ស្ទិ​ច​ក៏​អាច​ចូល​ក្នុង​ខ្លួន យើង​បាន​ដែរ ។ នៅ​ពេល​ណា​វា​មិន​ត្រូវ​បាន​គេ​យកចិត្ត​ទុក ឬ​ទប់ស្កាត់​ទេ​» ។ លោក​ថា ថង់​ប្លា​ស្ទិ​ច​នៅ​ពេល​កប់​ក្នុង​ដី​វា​មិន​រលាយ​នោះ​ទេ ហើយ​ប្រទេស​កម្ពុជា​បាន​អនុវត្ត​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​ផង​ដែរ ។

លោក​បាន​លើក​ឡើង​ថា ឧទ្យាន​ជាតិ​មានការ​ថែរក្សា​បាន​ល្អ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​ជា​ផ្នែក​មួយ​ក្នុង​ចូលរួម​ការពារ​បរិស្ថាន និង​ដី ។ ការពារ​បរិស្ថាន​ត្រូវ​បាន​ចាប់ផ្តើម​ចេញពី​ចំណុច​នេះ​ផង​ដែរ ។ ការ​ភ្ជាប់​បរិស្ថាន​ទៅ​នឹង​ទេសចរ​ក៏​នឹង​អាច​ទទួល​បាន​ជោគជ័យ​ដែរ ។ ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ភាគី​ទាំង​ពីរ​ពិភាក្សា​លើ​ផ្អែក​រដ្ឋាភិបាល​នៃ​ការពារ​បរិស្ថាន​ដែរ ចំពោះ​UN ផ្នែក​បរិស្ថាន និង​ភាគី​កម្ពុជា ។​នេះ​ជា​ឱកាស​ដែល​ភ្ជាប់​កម្ពុជា​ទៅ​នឹង​អ​.​ស​.​ប​ដោយ​ភ្ជាប់​កម្ពុជា​ដោយ​ផ្ទាល់​ទៅ​បរិស្ថាន​បៃតង ។

លោក​ថា​«​ជាដំបូង​យើង​ធ្វើ​ប្រមូល និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​ដែល​យើង​មិន​ត្រូវការ​និង​មិន​ចាំបាច់​វា​ដែរ​» ។ លោក​ថា ប្លា​ស្ទី​ច​ដែល​ត្រូវ​បាន​គេ​ផលិត​ជា​កែវ ឬ​ពែង​ដាក់​ទឹក​ក៏​មិន​ត្រូវ​ប្រើប្រាស់​វា​ដែរ ។ ប្លា​ស្ទី​ច​ទាំងនោះ​គួរ​ដាក់​ប្រមូល និង​ត្រូវ​យក​មក​ប្រើប្រាស់​ឡើង​វិញ​នឹង​មិន​ត្រូវ​បោះចោល​ក្នុង​បរិស្ថាន​នោះ​ទេ ។ ការ​ប្រើប្រាស់​ឡើង​វិញ​ជា​ច្រើន​ដង​នៃ​ប្លា​ស្ទិ​ច​មិនជា​បញ្ហា​ទេ​សម្រាប់​បរិស្ថាន ហើយ​ប្លា​ស្ទិ​ច​ត្រូវ​បាន​ប្រើ​១០០​ដង​ក៏​បាន​ដែរ​» ។ នៅ​ពេល​សួរ​ថា មានការ​លើក​ឡើង​ពី​ការ​បំពុល​ទឹកសមុទ្រ​ដោយសារ​មាន​ថង់​ប្លា​ស្ទិ​ច​ត្រូវ​បាន​ដឹក​តាម​នាវា​លិច​ក្នុង​សមុទ្រ តើ​វា​ប៉ះពាល់​អ្វី​ខ្លះមក​ដល់​កម្ពុជា ហើយ​អ​.​ស​.​ប​យល់​យ៉ាង​ដែរ ?​។ លោក​បាន​ឆ្លើយ​តប​អ្នក​សារព័ត៌មាន​ថា ប្លា​ស្ទិ​ច​កំពុង​ស្ថិត​នៅ​ក្នុង​សម្មតិកម្ម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ ។ លោក​ថា មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​លើក​ឡើង​ពី​បញ្ហា​នេះ​ត្រូវ​បាន​ជំរុញ​ឲ្យ​មានការ​ចូលរួម​ឃោសនា​ទប់ស្កាត់​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​ផង​ដែរ ។

លោក​ថា​«​យើង​សូម​លើកទឹកចិត្ត ជា​ពិសេស​លោក​រដ្ឋមន្ត្រី​ចូលរួម​ក្នុង​ការ​ឃោសនា​ប្រឆាំង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​នៅ​កម្ពុជា និង​បង្ហាញ​ពី​ការ​ប្រឈម​ចំពោះ​ការ​ប្រើប្រាស់​ថង់​ថ្លា​ស្ទិ​ចនេះ ។ តែ​ចំពោះ​ការ​ប្រើប្រាស់​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​វិញ វា​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ដល់​ការពារ​បរិស្ថាន​ផង​ដែរ​» ។ លោក​ថា នៅ​ប្រទេស​ចិន អា​មេ​រិ​ក​ខាងត្បូង និង​ប្រទេស​មួយទៀត ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​នៅ​តែ​មាន ។ ការ​តាំង​ចិត្តជា​ការ​សំខាន់​ដែល​គេ​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​រហូត​ដល់​ឆ្នាំ​២០២២ ៕

កែសម្រួលដោយ