ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនំាពាក្យបក្សកាន់អំណាចថាពលករធ្វើបាតុកម្មនៅប្រទេសកូរ៉េកំពុងផឹកទឹកភ្លេចប្រភព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក សុខ ​ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាបានហៅការធ្វើបាតុ​កម្​មរបស់ពលករខ្មែរ​ដែលកំពុងរស់នៅប្រទេសកូរ៉េ ហើយនាំគ្នាធ្វើបាតុកម្មប្រឆាំង និងរដ្ឋា​ភិ​បាល​កម្ពុជាគឺជាអ្នកផឹកទឹកភ្លេចប្រភព ។ ការអះអាងបែបនេះខណៈដែលក្រុមបាតុករដែលភាគីច្រើន​សុទ្ធតែជាពលករខ្មែរបានទទួលបានកូតាពីរដ្ឋាភិបាលកូរ៉េសុំមករដ្ឋាភិបាលដើម្បីទៅធ្វើការនៅ​តាមបណ្តាក្រុមហ៊ុនកូរ៉េ…

រាជធានីភ្នំពេញ ៖ លោក សុខ ​ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាបានហៅការធ្វើបាតុ​កម្​មរបស់ពលករខ្មែរ​ដែលកំពុងរស់នៅប្រទេសកូរ៉េ ហើយនាំគ្នាធ្វើបាតុកម្មប្រឆាំង និងរដ្ឋា​ភិ​បាល​កម្ពុជាគឺជាអ្នកផឹកទឹកភ្លេចប្រភព ។

ការអះអាងបែបនេះខណៈដែលក្រុមបាតុករដែលភាគីច្រើន​សុទ្ធតែជាពលករខ្មែរបានទទួលបានកូតាពីរដ្ឋាភិបាលកូរ៉េសុំមករដ្ឋាភិបាលដើម្បីទៅធ្វើការនៅ​តាមបណ្តាក្រុមហ៊ុនកូរ៉េ ។ ជាងនេះ​ក្រុមបាតុករចង់ឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា អតីត​ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារនៅត្រពាំងថ្លុងក្រោយការប្រព្រឹត្តិបទ​ល្មើសក្បត់ជាតិ ។

លោក សុខ ​ឥសាន បានឲ្យដឹងនៅថ្ងៃទី២៥ មិថុនា ថាបាតុកម្ម និងមហាបាតុកម្មជាមជ្ឈដ្ឋានប្រឆាំងបានព្យាយាមម្តងហើយម្តងទៀតចាប់ពីតំបន់អឺរ៉ុបរហូតដល់អាមេរិក និងនៅទីបំផុតនៅប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកចូលរួមប្រមាណតែរាប់រយនាក់ និងច្រើនបំផុតដល់៣ទៅ៤ ពាន់នាក់ប៉ុណ្ណោះ ។

លោកបានបន្ថែមថាទោះបីជាស្ថានការណ៍បែបនេះតែងតែមាននៅក្នុងសង្គមប្រជាធិបតេយ្យសេរី គ្មានគណបក្សណាមួយមានការគាំទ្រ១០០ភាគរយនោះទេ ។ បើគាំទ្របក្សមួយ១០០ភាគរយ មិនហៅថាប្រជាធិបតេយ្យសេរីពហុបក្សឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ