ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញ… កើតមហន្តរាយធំនៅភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃ​ទី​២៤ ​មិថុនា មាន​គ្រេ​ាះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​បំផ្លាញ​លំនៅ​ឋាន​អស់​២២​ខ្នង ដោយ​មាន​អណ្តាតភ្លើង​លាយឡំ​ទៅ​ដោយ​ផ្សែង​ខ្មៅខ្មួល​ហុយ​ឡើង​ទៅ​លើ​អាកាស នៅ​ក្នុងភូមិ​ក្បាល​ទំនប់​ទី​៣ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។…

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃ​ទី​២៤ ​មិថុនា មាន​គ្រេ​ាះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​បំផ្លាញ​លំនៅ​ឋាន​អស់​២២​ខ្នង ដោយ​មាន​អណ្តាតភ្លើង​លាយឡំ​ទៅ​ដោយ​ផ្សែង​ខ្មៅខ្មួល​ហុយ​ឡើង​ទៅ​លើ​អាកាស នៅ​ក្នុងភូមិ​ក្បាល​ទំនប់​ទី​៣ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។ លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ សុទ្ធ​សឹង​សាងសង់​ពី​ឈើ​ប្រក់ស​ង្ក័​សី ទំហំ​ច​ន្លេ​ាះ​ពី​៥​ម៉ែត្រ​គុណ​៨​ម៉ែត្រ និង​សង់​ជាប់​គ្នា​រដឹក​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នា​វេលា​ព្រលឹម​ស្រាង​ៗ​នោះ គេ​ឮ​សូរ​សំឡេង​ផ្ទុះ​ចេញពី​តំបន់​ខាងលើ ហើយ​មិន​បាន​ប៉ុន្មាន​​​នាទី​ផង ​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ធ្វើ​ឱ្យ​អ្នក​រស់នៅ​ក្បែរ​នេ​ាះ​ភ័យ​ស្លន់ស្លោ​រត់​ជាន់​ជើង​គ្នា​ប្រសាច ដោយ​អ្នកខ្លះ​ព្យាយាម​យក​ទឹក​ជះ​ទប់ស្កាត់​អណ្តាតភ្លើង និង​អ្នកខ្លះ​ទៀត​ព្យាយាម​ជញ្ជូនអីវ៉ាន់​ចេញពីផ្ទះ​ដើម្បី​សង្គ្រោះ​ពី​អណ្តាតភ្លើង ។

ដោយ​មើលឃើញ​អណ្តាតភ្លើង​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ជួយ​អន្តរាគមន៍ ។​ភ្លាម​នេ​ាះ អាជ្ញាធរ​មូល​ដ្ឋាន​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​ដល់ និង​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង​កំ​ុ​ឱ្យ​ឆាប​ឆេះ​រាលដាល​ខ្លាំង ។ ប៉ុន្តែ បើ​ទេ​ាះ​ជា​មានការ​ខិតខំ​ប្រឹងប្រែង​ពី​កម្លាំង​អ​ជ្ញា​ធរ​និង​មន្ត្រី​អគ្គិភ័យ​យ៉ាងណា​ក៏​ដោយ ក៏​ភ្លើង​បាន​លេប​ត្របាក់​លំនៅ​ឋាន​អស់​ជា​ច្រើន​ខ្នង​ជា​បន្តបន្ទាប់​ទៅ​ហើយ​ដែរ ។

នាយការិយាល័យ​នគរបាល​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន ឱ្យ​ដឹង​ថា ក្នុង​គ្រោះ​អគ្គិ​ភ័យ​ខាងលើ​នេះ កម្លាំង​ពន្លត់​អគ្គិភ័យ​មានការ​លំបាក​ខ្លាំង​បំផុត​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ព្រេ​ាះ​ច្រក​ផ្លូវ​នៅ​ទី​នេ​ាះ​មាន​សភាព​តូច​ចង្អៀត​ទាំង​ផ្លូវ​ក្រៅ​និង​ផ្លូវ​ក្នុង មិន​អាច​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​បាញ់​ទឹកបាន​ទាន់​ពេល ។ ទម្រាំ​តែ​កម្លាំង​ជំនាញ​ត​ទុយោ​ចូល​ទៅ​ដល់​កន្លែង​កើតហេតុ គឺ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ខ្លាំង​ណាស់​ទៅ​ហើយ ។

លោកនាយ​ការិយាល័យ​បន្ត​ថា ប៉ុន្តែ​បើ​ទេ​ាះ​បី​ជា​មានការ​ឆាបឆេះ​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​កម្លាំង​ជំនាញ ដោយ​មានការ​សហការ​ល្អ​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ព្យា​យាម​​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​ឱ្យ​រលត់​សូន្យសុង​ទៅ​វិញ​១០០​ភាគរយ ដោយ​ចំណាយពេល​ប្រមាណ​១​ម៉ោង និង​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​២៧​គ្រឿង ក្នុង​នេ​ាះ​៥​គ្រឿង​មក​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​២២​គ្រឿង​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

អភិបាលរង​ខណ្ឌមានជ័យ លោក​ឌី រ័​ត្ន​ខេ​ម​រុណ ឱ្យ​ដឹង​ថា លំនៅ​ឋាន​ចំនួន​២២​ខ្នង​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​៣៣​គ្រួសារ និង​មានទ្រព្យ​សម្បត្តិ​បងប្អូន​មួយ​ចំនួន​ធំ​ទៀត​ត្រូវ​បាត់បង់​ជាមួយ​ផ្ទះ ។​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ពំ​ុ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​គ្រេ​ាះ​ថ្នាក់​ដល់​អាយុជីវិត​ទេ នៅ​ក្នុង​គ្រោះ​មហន្តរាយ​នេះ ។ ឯ​ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ សមត្ថ​កិច្ច​ជំនាញ​ពំ​ុ​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ដោយ​រង់ចាំ​ធ្វើ​កោសល្យវិច័យ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ