ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យគ្រឿងញៀ.នជិត60គីឡូក្រាម ហើយត្រៀមដុតក​ម្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​ដឹង​ថា មាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ត្រួតពិនិត្យ ប្រគល់ និង ទទួល​កញ្ចប់​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​ជិត​៦០​គីឡូក្រាម…

​រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​ដឹង​ថា មាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ត្រួតពិនិត្យ ប្រគល់ និង ទទួល​កញ្ចប់​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​ជិត​៦០​គីឡូក្រាម ដើម្បី​ត្រៀម​ដុត​បំផ្លាញ​ចោល​នា​ថ្ងៃ​ទី​២៦ ខែមិថុនា​ខាង​មុខ​នេះ ដែល​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ពិធី​នេះ​ធ្វើ​ឡើង​ដោយ​លោក តុ​ប ឈុ​ន​ហេង អនុប្រធាន​សាលាដំបូង ដោយ​មានការ​អនុញ្ញាត​ពី​លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

កញ្ចប់​គ្រឿងញៀន​ជិត​៦០​គីឡូក្រាម​នេះ គណៈកម្មការ​ដែល​មាន​លោក តុ​ប ឈុ​ន​ហេង ដឹកនាំ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ឧត្ត​សេនីយ៍​ទោ សាន សុ​ទ្ធី អនុប្រធាន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​មន្ត្រី​ពាក់ព័ន្ធ ទទួលយក​រក្សា​ទុក ដើម្បី​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា​ខាង​មុខ ។មន្ត្រី​សាលាដំបូង​និយាយ​ថា គ្រឿងញៀន​ជិត​៦០​គី​ក្រាម​នេះ​មាន​ចំនួន​៤​ទៅ​៥​ប្រភេទ ដែលសមត្ថកិច្ច​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន បាន​ធ្វើការ​បង្ក្រាប​នៅ​ចុងឆ្នាំ​២០១៧ និង​រហូត​មក​ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ ។ ថ្នាំ​ញៀន​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​យក​ពី​ជនល្មើស ដែល​បាន​ប្រគល់​ជូន​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​រួច​អស់ហើយ ហើយ​មាន​សំណុំរឿង​ខ្លះ​បាន​តតាំង​ក្តី​រហូត​ដល់​តុលាការ​កំពូល និង​មាន​សាលដីកា​ស្ថាពរ​ទៀត​ផង ។

ឯ​សំណុំរឿង​ខ្លះ​ទៀត នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ ក៏​ប៉ុន្តែ​មានសាលដីកា​និង​សាលក្រម​ស្ថាពរ​ដូច​គ្នា ដូច្នេះហើយ​បានជា​សាលាដំបូង​រាជធានី​ភ្នំពេញ បង្កើត​គណៈកម្មការ​ប្រគល់​និង ទទួល​សម្រាប់​ដុត​បំផ្លាញ​ចោល​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ