ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កម្ពុជា​ជាង​២០​ម៉ឺន​នាក់​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៧

5 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក ៖ មន្ត្រី​ជំនាញ​របស់​ប្រទេស​ថៃ​បានអោយ​ដឹង​ថា ប្រជាជន​កម្ពុជា​រហូត​ដល់​ជាង​២០​ម៉ឺន​នាក់​បាន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១៧​។លោកស្រី សៅ​វ៉ា​ផា ចុង​គី​ធី​ពង្ស (Saowapa Jongkitipong )…

បាងកក ៖ មន្ត្រី​ជំនាញ​របស់​ប្រទេស​ថៃ​បានអោយ​ដឹង​ថា ប្រជាជន​កម្ពុជា​រហូត​ដល់​ជាង​២០​ម៉ឺន​នាក់​បាន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១៧​។លោកស្រី សៅ​វ៉ា​ផា ចុង​គី​ធី​ពង្ស (Saowapa Jongkitipong ) នាយក​ផ្នែក​សុខាភិបាល អន្ដរជាតិ​នៃ​ក្រសួងសុខាភិបាល​សាធារណៈ​របស់​ថៃ​បាន​ប្រាប់​សារព័ត៌មាន​កោះ​សន្តិ​ភាព​​នៅ​ទីក្រុង​បាងកក​ថា ប្រទេស​ថៃ​ទទួល​បាន​ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ​ជាង​២២​ម៉ឺន​​នាក់​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ដែល​មាន​កំណើន​ប្រមាណ​ជាង ១០% ធៀប​នឹង​ឆ្នាំ​មុន ហើយ​អតិថិជន​ពី​ប្រទេស​កម្ពុជា​មក​ទទួល​សេវា​ពិនិត្យ និង​ព្យា​បាល​សុខភាព​នៅ​ប្រទេស​ថៃ គឺ​នាំមុខ​គេ​ក្នុង​ចំណោម​ប្រទេស​ចំនួន ៤ ដែល​ជា​សមាជិក CLMV (​កម្ពុជា ឡាវ ភូមា​និង វៀតណាម​) ។ លោកស្រី​បាន​បន្ត​ទៀត​ថា «​ជាមួយនឹង​បច្ចេក​វិទ្យា​ឈានមុខ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ៗ ប្រទេស​ថៃ​ជា​ទឹកដី​ដែល​ទេស​ចរ​សុខភាព (Medical Tourists) មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​សុខភាព ហើយ​តម្លៃ​នៃ​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ប្រទេស គឺ​មាន​តម្លៃ​សមរម្យ​» ។ ចំណែក​លោកស្រី ស្រី​ផុ​ន ផេ​កា​ណា​ន់​ដា​ណា (Sripon Bhekanandana) អនុប្រធាន​នាយក ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ (Tourism Authority of Thailand) មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទីផ្សារ​កម្ពុជា គឺជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​ទូទៅ ក៏​ដូច​ជា​ទេសចរ​សុខភាព ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ចំនួន​ភ្ញៀវ​ទេចរ​កម្ពុជា​ទៅ​កំសាន្ត​ប្រទេស​ថៃ​នា​ឆ្នាំ​២០១៧ មាន​ចំនួន​ប្រមាណ​​ជាង ៨០០,០០០ នាក់ ដែល​ជា​កំណើន​ដ៏​ល្អ​យ៉ាង​ខ្លាំង ព្រោះ​វា​មានកំណើត​ប្រហែល ២៧% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ។ យ៉ាងណាមិញ​ប្រមាណ​ជាង ៨០% នៃ​ភ្ញៀវ​ទេសចរ​កម្ពុជា​ជា​អ្នក ដែល​មក​ទស្សនា​ប្រទេស​ថៃ​ច្រើន​លើក ខណៈ​ប្រមាណ​តែ ២០% ជា​អ្នកទេសចរ ឬ​អ្នក​ធ្វើ​ដំណើរ​លើក ដំបូង​ទៅ ក្រៅប្រទេស​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ