ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​តាម​ទាន់​ជាន់​.​ក​បុរស​ម្នាក់​កណ្តាលផ្លូវ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​​បាន​សមត្ថកិច្ច​ដេញ​តាម​ចាប់​បាន​កណ្តាល​ផ្លូវ និង​ដក​បាន​គ្រឿង​ញៀន​ជាច្រើន ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ មិថុនា ២០១៨ នៅ​ចំណុច​គីឡូ​ម៉ែ​ត​៤៨…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​​បាន​សមត្ថកិច្ច​ដេញ​តាម​ចាប់​បាន​កណ្តាល​ផ្លូវ និង​ដក​បាន​គ្រឿង​ញៀន​ជាច្រើន ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ មិថុនា ២០១៨ នៅ​ចំណុច​គីឡូ​ម៉ែ​ត​៤៨ ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ​យ័​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ។បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​​​ខេត្ត​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​ករណី ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ពេ​ជ ផា​ន់​ណា ហៅ​វ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​​កែវ​សីមា ខេត្តមណ្ឌលគិរី ខណៈ​ពេល​ដេញ​ទាន់​ជាន់​.​ក​នៅ​កណ្តាលផ្លូវ ។ ក្នុង​នោះ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ដូច​បី​ចេ​ង​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​​៥​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច​, ជញ្ជីង ថ្លឹង​សារធាតុ​ញៀន​១, ទូរស័ព្ទ​ដៃ​២​គ្រឿង​, ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​, ប្រាក់​ចំនួន​១៣១.០០០​រៀល និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ផង ។ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ