ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដ៏​សំខាន់​បំផុតត្រូវ​គិត កត្តា​ប្រឈមនឹង​របួស​នៅ​ខួរក្បាល​

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​​ជួប​បញ្ហា​របួស​នៅ​ខួរក្បាល គឺ​មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ភាព​ភ្លេចភ្លាំង​នៅ​ថ្ងៃ​ក្រោយ ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​មួយ​ទៅ​លើ​ប្រជា​ជនជាតិ​៣​លាន​នាក់ ក្នុង​ប្រទេស Denmark…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​​ជួប​បញ្ហា​របួស​នៅ​ខួរក្បាល គឺ​មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ភាព​ភ្លេចភ្លាំង​នៅ​ថ្ងៃ​ក្រោយ ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​មួយ​ទៅ​លើ​ប្រជា​ជនជាតិ​៣​លាន​នាក់ ក្នុង​ប្រទេស Denmark ។

អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ទៅ​លើ​អ្នក​ដែល​ធ្លាប់​មាន​របួស​ខួរក្បាល​ដោយសារ​ការ​ប៉ះ​ទង្គិច (Traumatic Brain Injury, TBI) និង​អ្នក​ដែល​មិន​ធ្លាប់​មាន ព្រមទាំង​តាមដាន​ពួក​គេ​រយៈពេល​ជា​មធ្យម​១០​ឆ្នាំ ដើម្បី​ចង់​ដឹង​ថា​ពួក​គេ​មាន​ផលវិបាក​ទាក់ទង​នឹង​ភាព​ភ្លេច​ភ្លាំង ឬ​អត់ ។ TBI គឺជា​ការ​មាន​របួស​នៅ​ក្បាល​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ខួរក្បាល ។ ការ​ខូចខាត​នេះ​អាច​មាន​ពី​តិចតួច​រហូត​ដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ការ​សិក្សា​បាន​បង្កើត​នូវ​ការ​ចែកចាយ​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​ការ​ស្រាវជ្រាវ​ក្នុង​តំបន់​នេះ ។ អ្នក​ស្រាវជ្រាវ​បាន​ប្រើប្រាស់​ទិន្នន័យ​ថ្នាក់​ជាតិ​ដែល​អាច​ជឿ​ទុកចិត្ត​បាន និង​ពិនិត្យ​​រក​មើល​ករណី​ភ្លេចភ្លាំង​ដែល​កើតឡើង​តែ​លើ​អ្នកមាន​របួស​ខួរក្បាល​ទេ ។ ពួក​គេ​ក៏​បាន​កែរ​សម្រួលការ​វិភាគ​របស់​ខ្លួន​សម្រាប់​កត្តា​សុខភាព ផ្សេង​ៗ​ទៀត​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​ទាក់ទង​ដែល​រក​ឃើញ​ដែរ ។ ជា​សរុប​មក​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​របួស​នៅ​ខួរក្បាល​មាន​ជាប់​ទាក់ទង​នឹង​ការ​បង្កើន​ការ​ប្រឈម​នូវ​ភាព​ភ្លេចភ្លាំង​ប្រហែល​២៤​ភាគរយ ។

រឿង​ដ៏​សំខាន់​បំផុត​ដែល​ត្រូវ​គិត​នោះ​គឺថា កត្តា​ប្រឈម​មុខ​ត្រូវ​តែ​កើត​មាន​តែ​ម្តង​សម្រាប់​ភាព​ភ្លេចភ្លាំង​នៅ​តែ​តិច​ទេ ដែល​មាន​ប្រហែល​៤,៥​ភាគរយ លើ​អ្នក​ដែល​មិន​ធ្លាប់​មាន​បញ្ហា TBI ហើយ​បើ​ប្រៀបធៀប​នឹង​អ្នក​ធ្លាប់​មាន TBI វិញ​គឺ​មាន ៥,១​ភាគរយ​ប៉ុណ្ណោះ ។ ជាមួយនឹង​ការ​រក​ឃើញ​បែប​នេះ វា​ប្រហែលជា​ត្រូវការ​ការ​ស្រាវជ្រាវ​កាន់តែ​ច្រើន​ថែម​ទៀត​ដើម្បី​បញ្ជាក់​ទៅ​លើ​វិធីសាស្ត្រ​ស្តារ​លទ្ធ​ពលកម្ម​ខាង​ភាព​ឆ្លាត​វៃ​បន្ថែម​ទៀត ព្រោះ​រឿង​នេះ​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​រយៈពេល​វែង​បាន ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ