ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​៥​គ្រឿង​មិនធម្មតា​ទេ មិនដឹង​ខ្ទេច​យ៉ាងណា​ទេ​!

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​៥​គ្រឿង​បាន​បុក​បះ​គ្នា​ពី​យប់ លុះ​ព្រឹក​ឡើង​រថយន្ត​៤​គ្រឿង​ទៀត ដែល​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ផង​ដែរ ដែលសរុបទាំងពីរករណីខាងលើ គឺមានរថយន្តទាំងអស់៩គ្រឿង បាន​ទៅ​បុក​បះ​គ្នា​បន្ត​ទៀត នៅ​ចំណុច​ទីតាំង​ដដែល​នា​ថ្ងៃ​ទី​២១…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​៥​គ្រឿង​បាន​បុក​បះ​គ្នា​ពី​យប់ លុះ​ព្រឹក​ឡើង​រថយន្ត​៤​គ្រឿង​ទៀត ដែល​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ផង​ដែរ ដែលសរុបទាំងពីរករណីខាងលើ គឺមានរថយន្តទាំងអស់៩គ្រឿង បាន​ទៅ​បុក​បះ​គ្នា​បន្ត​ទៀត នៅ​ចំណុច​ទីតាំង​ដដែល​នា​ថ្ងៃ​ទី​២១ មិថុនា ២០១៨​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិ​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

សេចក្តីរាយការណ៍​បន្ត​ថា គ្រោះថ្នាក់​ព្រឹក​នេះ​មិន​បង្ក​រង​របួស​មនុស្ស​ណា​ម្នាក់​នោះ​ទេ ខុស​ពី​គ្រោះថ្នាក់​យប់មិញ បណ្តាល​ឲ្យ​ស្ត្រី​កម្ម​ការី​នី​រោងចក្រ​ដែល​មាន​ផ្ទៃពោះ​ផង​នោះ​រង​របួស​មធ្យម ។ ដោយ​ក្នុង​ព្រឹក​នេះ​អ្នកបើកបរ​រថយន្ត​ដែល​ដឹក​ដី​ម្នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ តែ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។


នេះ​ជា​គ្រោះថ្នាក់​ផ្ទួន​កន្លែង​ទីតាំង​តែ​មួយ បង្ក​ឲ្យ​មានការ​ខូចខាត​រថយន្ត​ដល់​ទៅ​៨​គ្រឿងក្នុង​២​ករណី ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ