ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារណាត់​ផលិតផល​កុលាលភាជន៍​នៅសណ្ឋាគារ​​​អ៊ីន​​ធើរកុងទីណ​ង់តាល់

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​​​ ផលិត​ផល​​ធ្វើពី​ដី​ដូច​ជា​ក្អម​ ឆ្នាំង​ ពែង​ ថូ​ និង​វត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត​​​ត្រូវ​​​​​គេ​ដាក់​តាំង​បង្ហាញ​នៅ​សណ្ឋា​គារ​អីុន​ធើរ​​កុង​ទី​ណង់​តាល់​ ​​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២​ មីនា​​ ​​ដែល​​​រៀប​ចំ​ធ្វើ​ឡើង​​ដោ​​យគម្រោង​ Cambodia Traditional pottery Project​ ​​​ដើម្បី​​បង្ហាញ​​ពី​​ស្នា​ដៃ​របស់​​​​ខ្មែ​​រ​​ក្នុង​​ការ​​កែ​ច្នៃ​​​រ​​ូប​​រាង​​ថ្មី​​ និង​​ប្លែក​​ដែល​​មើល​​ទៅ​គ​ួ​រ​ឱ្យ​​ទាក់​​ភ្នែក ​។

រាជធានី​ភ្នំពេញ​៖​​​ ផលិត​ផល​​ធ្វើពី​ដី​ដូច​ជា​ក្អម​ ឆ្នាំង​ ពែង​ ថូ​ និង​វត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត​​​ត្រូវ​​​​​គេ​ដាក់​តាំង​បង្ហាញ​នៅ​សណ្ឋា​គារ​អីុន​ធើរ​​កុង​ទី​ណង់​តាល់​ ​​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២​ មីនា​​ ​​ដែល​​​រៀប​ចំ​ធ្វើ​ឡើង​​ដោ​​យគម្រោង​ Cambodia Traditional pottery Project​ ​​​ដើម្បី​​បង្ហាញ​​ពី​​ស្នា​ដៃ​របស់​​​​ខ្មែ​​រ​​ក្នុង​​ការ​​កែ​ច្នៃ​​​រ​​ូប​​រាង​​ថ្មី​​ និង​​ប្លែក​​ដែល​​មើល​​ទៅ​គ​ួ​រ​ឱ្យ​​ទាក់​​ភ្នែក ​។

លោក​ស្រី Yumazaki Yukie អ្នក​គ្រប់​គ្រង​គ​ម្រោង​​​ជា​ជន​ជាតិ​ជប៉ុន​មា​ន​ប្រសាសន៍​ថា  ដោយ​សារ​តែ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ជា​ពិសេស​ ​នារី​ៗខ្មែរ​​​​មាន​ស្នាដៃ​គ្រប់​គ្រាន់​ក្នុង​ការ​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា​ រាល់​ផលិត​ផល​ទាំង​អស់​របស់​ពួក​គាត់​ពិត​ជា​អាច​ចូល​ទៅក្នុង​ទីផ្សារ​បាន​ទើប​​គម្រោង​​​ដាក់​តាំង​បង្ហាញ​ជា​សាធារ​ណៈ​នៅ​ក្នុង​សណ្ឋាគា​រ​អីុន​ធើរ​កុង​ទ​ីណង់​​តាល់​​នេះ ​។ ផលិត​ផល​កុលាល​ភាជន៍​ទាំងអ​ស់​នេះ​គឺ​សុទ្ធ​តែ​ជា​ផលិត​​ផល​របស់​ខេត្ត​កំពង់​ឆ្នាំង​ដែល​នារីៗ​នៅ​ក្នុង​ខេត្ត​នោះ​​ខិត​ខំ​កែច្នៃ​ ដើម្បី​ឱ្យ​​​មាន​សោភ័ណ​ភាព​ល្អ​ និង​ស្អាត​ឡើង ។

លោក​ស្រី​បន្ត​ថា​ ​​​ភ្ជាប់​ជា​មួយនឹង​ការ​តាំង​បង្ហាញ​ពិព័រណ៍​នេះ​ដោយ​សារ​គម្រប់​ខួប​ពីរ​ឆ្នាំ នៃ​ការ​រង​គ្រោះ​ដ៏​ធំ​នៅ​ប្រទេស​ជប៉ុន​​ដោយ​រលក​យក្ស​ស៊ូណា​មី​​ដែ​ល​ធ្វើ​ឱ្យ​ប្រជា​ជន​ជា​ច្រើន​នាក់​បាន​បាត់បង់ជីវិត​ ​និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើ​ន​សន្ធឹក​សន្ធាប់​ កាល​ពី​ថ្ងៃទី​១១​​មីនា​ ២០១​១​​​ កន្លង​មក​​យើង​មាន​បំណង​នឹង​លក់​ផលិត​​ទាំង​អស់​នេះ​ដើម្បី​បាន​ថវិកា​​​ខ្លះៗ​យក​ទៅ​ជួយ​ជន​រង​​​​គ្រោះ​​។ ​ទោះ​បី​ជា​ប្រទេស​ជប៉ុន​ជា​ប្រទេ​ស​ធំ​ជាង​កម្ពុជា​​ក៏​ដោយ ​កម្ពុជា​ក៏​អាច​ជួយ​ឧបត្ថ​ម្ភ​​ដល់​ប្រទេស​ជប៉ុន​បាន​ដែរ​ទៅ​តាម​លទ្ធ​ភាព​ដូច​ជា​តាម​រយៈ​ផលិត​ផល​ទាំង​អស់​នេះ​ក្ដី​គឺ​នារីៗ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ជា​អ្នក​ផលិត​ និង​យក​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​ផ្សេង​ៗ​ ។ ​ផលិត​ផល​ទាំង​អស់​នេះ​បន្ទាប​់ពី​បាន​ទទួល​ការ​គាំ​ទ្រ​នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​ហើយ​​នោះ ​តាម​គម្រោង​នឹង​យក​នាំ​ចេញ​​ទៅ​ប្រទេសក្រៅ​ថែម​ទៀត​ ហើយ​បើកា​ល​ណា​អាច​នាំចេញ​ទៅ​ក្រៅបា​ន​នោះ​នឹ​ង​ធ្វើ​ឱ្យ​ផលិតផល​​របស់​ខ្មែរ​កាន់​តែ​ល្បី​ដោយ​សារ​មាន​គេ​ស្គាល់​ច្រើន​ ។

លោក​​ស្រីYumazaki Yukie បន្ថែមទៀតថា​ កំពង់​ឆ្នា​ំ​ង​គឺ​ជា​ខេត្ត​មួយដែល​មាន​ឈ្មោះល្បី​ល្បាញ​ខាង​ផលិត​ផល​កុលាល​​ភាជន៍​ជាសម្ភារ​ដែល​ធ្វើ​ឡើង​ពី​ដី​នៅក្នុង​ព្រះ​រា​ជា​ណា​ចក្រក​ម្ពុជា​​ ។​ ​នៅ​ក្នុង​ភូមិ​កុម្ភ​ការី​បាន​​ទទួល​ការ​បណ្ដុះ​​បណ្ដាល​​​ជំនាញ​ស្មូន​ដីពី​អ្នក​ជំនាញ​ការ​មក​ពី​ប្រទេស​​​ជប៉ុន​ ដើម្បី​បង្កើត​កេរ្តិ៍​ឈ្មោះ​ថ្មី​របស់ខ្លួន ហៅថ​ា​កុលា​លភាជន៍​កំពង់​ឆ្នាំង​ ​​។ ​វត្ថុ​ធាតុ​ដើម​ និង​សម្ភារ​​ទាំង​អស់​សុទ្ធ​តែ​ជា​ធន​ធាន​ធម្ម​​ជាតិ​ពិតៗ​នៅ​ក្នុ​ង​ខេត្ត​កំពង់​ឆ្នាំង ​​។

​នៅ​ល្ងាច​ថ្ងៃ​នោះ​​មាន​កម្មវិ​ធី​ពិសេស​គឺ​ការ​លក់​ដេញ​ថ្លៃ​ស្នាដៃពិសេសៗ​ដើម្បី​ធ្វើ​ជា​សកម្ម​ភាព​សប្បុ​រស​ធម៌​សម្រាប់​ជួយ​ដល់​អ្នក​រង​គ្រោះ​ដោយគ្រោះមហន្ត​រាយ​ពីរលក​យក្ស​ស៊ូណា​មី​នៅ​តំបន់​ឦសានប្រទេស​ជប៉ុន​កាល​ពី​ពីរ​ឆ្នាំ​មុន ​៕