ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​រន្ធត់​ណាស់​! ស្លា.ប់​ភ្លាម​នៅ​កន្លែង​ទាំង​២​នាក់​បែប​នេះ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​ដែរ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ ២០១៨ ត្រង់​ចំណុច​ផ្លូវ​កោង…

ខេត្ត​កែប ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​ដែរ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ ២០១៨ ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​ក្នុងភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ​សេ​១២៥ បុក​គ្នា​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​សទិស​គ្នា ។

តាម​សេចក្តី​រាយ​ការ​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​មាន​ដឹក​អ្នក​រួម​ដំណើរ​២​នាក់​ពីក្រោយ​ផង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា​ក៏​បាន​រេ​ចង្កូត​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ (​សរុប​ស្លាប់​២​នាក់​) និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ខាង​ម៉ូតូ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច​យក​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ដំណាក់​ចង្អើរ​ដែល​ចុះ​ទៅ​អន្តរាគមន៍​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជា​អ្នក​បើក​ម៉ូតូ​មានឈ្មោះ សាយ សា​រុន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត (​បាន​ស្លាប់​) និង​អ្នក​រួម​ដំណើរ​ពីរ​នាក់ ទី​១- ឈ្មោះ វឿ​ន សុភ​គ្រ័ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) មាន​ទីលំនៅ​ភូមិ​អូ​ក្រសារ សង្កាត់​អូ​ក្រសារ ក្រុងកែប ខេត្ត​កែប និង​ទី​២ – ឈ្មោះ ឆឹង អឿ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​បាន​រង​របួសធ្ងន់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ខាងលើ​ដោយសារ​រថយន្ត​មិន​ប្រកាន់​ស្តាំ ហើយ​ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ ក្រោយ​ពី​ពិនិត្យ​វាស់វែង​រួច​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ ។

ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ដំណាក់​ចង្អើរ រង់ចាំ​ភាគី​ខាង​រថយន្ត និង​គ្រួសារ​ខាង​ជន​រង​គ្រោះ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ