ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្ឈឃាតឈាមត្រជាក់ Ronaldo អាចជួយព័រទុយហ្គាល់យកឈ្នះម៉ារ៉ុកបានអត់យប់នេះ

5 ឆ្នាំ មុន

ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប ព័រ​ទុ​យ​ហ្គា​ល់ មិន​បាន​ជួប​ពេលវេលា​ដ៏​ល្អ​បំផុត​ឡើយនៅ​មុន​ពេល​យុទ្ធនាការ FIFA World Cup 2018 ប៉ុន្តែប្រសិនបើ​ក្រុមមួយនេះមាន Cristiano Ronaldo…

ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប ព័រ​ទុ​យ​ហ្គា​ល់ មិន​បាន​ជួប​ពេលវេលា​ដ៏​ល្អ​បំផុត​ឡើយនៅ​មុន​ពេល​យុទ្ធនាការ FIFA World Cup 2018 ប៉ុន្តែប្រសិនបើ​ក្រុមមួយនេះមាន Cristiano Ronaldo នោះ​​ឱកាស​​ចាញ់ការ​ប្រកួត​នានា​កម្រកើតមានខ្លាំងណាស់ ។ ជាក់ស្ដែង​ក្នុង​ជំនួបជាមួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញកាលពី​ថ្ងៃ​សុក្រសប្ដាហ៍មុន Cristiano Ronaldo រកបាន​គ្រាប់​បាល់​ Hat-Trick ជួយឱ្យក្រុមព័រទុ​យ​ហ្គា​ល់បញ្ចប់​ក្នុង​លទ្ធផលស្មើ​៣ទល់នឹង៣ជាភស្តុតាងស្រាប់។

 

បច្ចុប្បន្ន Cristiano Ronaldo គឺជា​កីឡាករ​ដំបូង​គេ​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ៨លើក​ជាប់​ៗ​គ្នា ហើយ​រូបគេ​ជា​កីឡាករ​ទី​៤ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង World Cup ៤​លើក​​ជាប់​ៗ​គ្នា​ ។ គេ​ក៏​ជា​កីឡាករ​វ័យចាស់​ជាងគេ​ផង​ដែរ​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៣គ្រាប់​ក្នុង​មួយ​​ប្រកួត​នា​យុទ្ធនាការWorld Cup ។ រូបគេ​ហាក់បីដូចជា​ពេជ្ឈឃាតឈាមត្រជាក់ដែល​កំពុង​ពុះ​កញ្ជ្រោលក្នុងបេសកកម្ម​តាមប្រមាញ់គ្រាប់​បាល់នៅ​រុ​ស្ស៊ីហេតុនេះ វា​ជា​ព័ត៌មាន​ដ៏​អាក្រក់មួយ​សម្រាប់​​ម៉ា​រ៉ុ​ក ដែល​ត្រូវ​ប៉ះ​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​សញ្ជាតិព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​ ។

ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​រ៉ុ​ក ត្រូវ​បាន​ចាត់​ទុក​ថាជា​ក្រុម​ខ្លាំង​លាក់​ពុតមួយ​ក្នុង​ពូ​ល B ដោយ​សារ​​តែ​សមត្ថភាព​នៃ​ការ​ការពារ​របស់​ពួក​គេ ប៉ុន្តែជា​អ​កុស​លក្រុម​របស់​លោក Herve Renard បាន​​រង​បរាជ័យ​ក្នុង​លទ្ធផល ១-០ក្រោម​ថ្វីជើងក្រុម​ជម្រើសជាតិ​អុី​រ៉​ង់​ ។ ម៉ា​រ៉ុ​ក បាន​ចាប់ផ្តើម​យ៉ាង​​ល្អ ប៉ុន្តែមិន​អាច​បង្វែ​រឱកាស​របស់​ពួក​គេ​ទៅ​ជា​គ្រាប់​បាល់ ហើយ​ក្រុម​ជម្រើសជាតិអុី​រ៉​ង់ បាន​​រារាំង​ចលនា​នៃការ​ប្រកួត​នេះ​យ៉ាង​ល្អ ដើម្បី​ដណ្តើម​បាន​៣​ពិន្ទុតាម​រយៈ​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​​ខ្លួនឯង​ពី​សំណាក់​គូប្រកួតកីឡាករ Aziz Bouhaddouz​ ។ វា​ជា​ការ​បរាជ័យ​ដ៏​ខកចិត្ត​មួយ​សម្រាប់​ក្រុម​នេះ ក្រោយ​ពីរ​បូត​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ ។

ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ អាច​នឹង​មាន​អារម្មណ៍​ខកចិត្ត​បន្តិចនៅក្នុងការ​ប្រកួត​បើក​ឆាក ខណៈ​ដែល​ពួក​គេ​បាន​នាំមុខ​២លើកនៅ​មុន​ពេល​ត្រូវការ​គ្រាប់​បាល់​ពិន័យ Free-kick របស់ Ronaldo ដើម្បី​ដណ្តើម​បាន​លទ្ធផល​ស្មើ​។ ក្នុង​កីឡាបាល់ទាត់ក្រុមមួយគួរតែ​ឈ្នះ​ការ​ប្រកួត​ភាគច្រើន នៅ​ពេល​​ស៊ុត​បាល់​បញ្ចូល​ទី​៣គ្រាប់ ប៉ុន្តែវា​មិន​បាន​កើតឡើង​នៅ​ពេល​នោះទេ ខណៈ
​ដែល​ក្រុមព័រ​ទុ​យ​ហ្គា​ល់មិន​អាច​ការពារខ្សែប្រយុទ្ធ Diego Costa ដែលមានជំនាញក្នុង
ការរកគ្រាប់បាល់ឱ្យក្រុមអេស្ប៉ាញបាន​ឡើយ​។

លោក Fernando Santos បាន​ធ្វើ​ឲ្យ​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ មាន​តំបន់​ការពារ​យ៉ាង​រឹង​មាំកាលប្រកួត​ដណ្ដើមពានEuro ដោយ​ពួក​គេ​បានការ​ពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​៥លើក​ក្នុង​ចំណោម​​ការ​ប្រកួត​ទាំង​៧​លើក ប៉ុន្តែអ្វី​ៗ​មានការ​ផ្លាស់​ប្តូរ​ទាំងស្រុង​នៅ​ពេល​ថ្មី​ៗនេះ ខណៈ​
ដែល​​ពួក​គេ​បាន​របូត​គ្រាប់​បាល់​យ៉ាង​ហោច​២គ្រាប់ចំនួន​៣លើក​ក្នុង​ចំណោម​ការ​ប្រកួត​៥
​លើក​​​ចុង​ក្រោយ​ ។

ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​កពិតជា​មិន​មាន​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​ឡើយ ប៉ុន្តែ Hakim Ziyech ដែល​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ពេល​ប្រកួត​ជាមួយនឹង​អុីរ៉​ង គឺជា​កីឡា​ករ​ដ៏​ឆ្នើម​ម្នាក់ ហើយ​ពួក​គេ​ជា​រឿយ​ៗ​មិនបាន​បញ្ចប់​ការ​ប្រកួត​ដោយ​ការ​មិន​អាច​រកបាន​គ្រាប់​បាល់​ឡើយ​ ។ ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយ​នេះ មានការ​ប្រកួត​ត្រឹមតែ​៤លើក​គត់​ដែល​ក្រុម​របស់​លោក Renard មិន​អាច​រកបាន​គ្រាប់​បាល់​ ។ ពួក​គេ​គួរតែ​មានឱកាស​ក្នុង​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ដែល​មាន​តំបន់​ការពារ​ទន់ខ្សោយ​។

ប​ច្ចុប្ប​ន្ន ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាន​លេង​ក្នុង​យុទ្ធនាការ World Cup៤
លើក​ជាប់​ៗ​គ្នា​ជាមួយនឹង​ការ​បង្កើត​បាន​គ្រាប់​បាល់​ច្រើន​ជាង២.៥ហើយ​មាន​គ្រាប់​បាល់​យ៉ាង​ហោច​ណាស់​៤គ្រាប់​ក្នុង​ការ​ប្រកួត​៣លើក​ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ គ្រាប់​បាល់​ច្រើនបាន​កើតឡើង​៥លើក​ក្នុង​ចំណោម​ការ​ប្រកួត​៦លើក​ចុង​ក្រោយ​របស់​ក្រុម​ម៉ា​រ៉ុ​ក ក្នុង World Cup ហេតុនេះ វា​ហាក់​បង្ហាញ​ថា គ្រាប់​បាល់​ជា​ច្រើន​នឹង​កើតឡើង​នៅ​រាត្រីថ្ងៃ​ពុធ​នេះ​ ។

ក្រោយ​ពី​រកបាន​គ្រាប់​បាល់​៣គ្រាប់​ជា​លើក​ទី​៥១របស់​គេ Ronaldo អាច​នឹង​មានការ​ជឿជាក់​កាន់តែ​ធំ​ក្នុង​ការ​រកបាន​គ្រាប់​បាល់​ ។ វា​ក៏​មាន​គ្រាប់​បាល់​ច្រើន​ផង​ដែរ​ពី​ការ​ជួប​គ្នា​កាលពីមុន​រវាង​ក្រុម​ទាំង​២ដែលនៅ​ពេល​នោះ​ម៉ា​រ៉ុ​កបាន​យកឈ្នះ​ក្នុង​លទ្ធផល៣-១នា​ព្រឹត្តិការណ៍ World Cup 1986​ ។ ការ​សងសឹក​នៅ​ពេល​នេះ នឹង​ក្លាយជា​គោលដៅ​សម្រាប់​ព័រ​ទុ​យ​ហ្គា​ល់ ដែល​មាន​កំណត់​ត្រា​ចូលរួមព្រឹត្តិការណ៍World Cup ចំនួន៧លើកទាំងលើកនេះហើយធ្វើបានល្អបំផុតនៅឆ្នាំ​១៩៦៦ ដោយ​បានចំណាត់ថ្នាក់លេខ៣ និងនៅឆ្នាំ២០០៦បានចំណាត់ថ្នាក់លេខ៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ