ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​មិត្តភក្តិ​២​នាក់​មក​ផ្ទះសោះបែរ​ជាថា សាហាយ​ស្មន់​គ្នា​វិញ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ប្រើ​ហិង្សា​ដាក់​លើ​ប្រពន្ធ​ខ្លួន ព្រោះតែ​ប្រចណ្ឌ​ជាមួយ​ពួកម៉ាក ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀលថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ដី​ឡូ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ដូន​ទិព្វ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ប្រើ​ហិង្សា​ដាក់​លើ​ប្រពន្ធ​ខ្លួន ព្រោះតែ​ប្រចណ្ឌ​ជាមួយ​ពួកម៉ាក ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀលថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ដី​ឡូ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ដូន​ទិព្វ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​បង្ក​ជា​ប្តី​ខាងលើ​ឈ្មោះ សឿ​ន សុ​ន ហៅ​អី​ក អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ ចំណែក​ប្រពន្ធ​ឈ្មោះ ហំ អិត អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មានកូន​ស្រី​២​នាក់​ក្នុង​បន្ទុក​។ រីឯ​មិត្ត​២​នាក់​មាន ១-​ឈ្មោះ ឃឹ​ង សែ​ម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​២-​ឈ្មោះ សៅ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ​អ្នក​ទាំង​២​រស់នៅ​ភូមិ​ជាមួយ​គ្នា ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា ដំបូង​បុរស​ជា​ប្តី​បាន​ទិញ​ស្រា​.​ស​១​លី​ត្រ​កន្លះ​​មក​ផឹក​ជាមួយ​ពួកម៉ាក​របស់​គាត់​២​នាក់ លុះ​ផឹក​អស់ប្តី​ស្រវឹង​ក៏​កើតជា​រឿង​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​ឈ្មោះ ឃឹម សែ​ម​ថា លួច​សាហា​យ​ស្មន់នឹងគ្នា តែ​នាង​បដិសេធ​ថា មិន​ពិត​នោះ​ទេ​។ ហើយ​ទោះជា​នាង​បដិសេធ​យ៉ាងណា​ក៏​ប្តី​នៅ​តែ​ចោទ​ដដែល​រហូត​ទាស់​ពាក្យ​សំដី​ជាមួយ​នាង​បាន វាយ​ចានឆ្នាំង​ចោល​គ្មាន​សល់ ។ ដោយ​ឃើញ​ដូច្នេះ​នាង​ក៏​នាំ​កូន​មក​ផ្ទះ​ម្តាយបង្កើត​នៅ​ក្បែរ​នោះ ស្រាប់តែ​ប្តី​មក​តាម​រករឿង​ដល់​ផ្ទះ​ម្តាយ​ទៀត​ផង។

តាម​ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ មិថុនា​ផង​ដែរ​ថា បុរស​ជា​ប្តី​នេះ​មិន​ត្រឹ​ន​ម​តែ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ នៅ​យក​ដំបង​គល់ឈើ​ប្រវែង 36Cm តាម​វ៉ៃ​ប្រពន្ធ​ដល់​ផ្ទះ​ម្តាយ បណ្តាល​ឲ្យ​របួស​ខ្នង​ជា​ទម្ងន់​ទៀត​ផង​។ ក្រោយមក​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ភ្លាម​ៗ ដើម្បី​សង្គ្រោះ ចំណែក​ជន​បង្ក​ត្រូវ​បាន​នាំ​ខ្លូ​ន​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​ថ្ពង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឲ្យ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​ខេត្ត​ចាត់ការ​បន្ត​តាម​ច្បាប់ ។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​បង្ក​នោះ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​វាយ​ប្រពន្ធ​ពិតមែន គឺ​ដោយសារ​តែ​ខ្លួន​ស្រវឹងស្រា​ហើយ​ប្រចណ្ឌ​ប្រ​ព​ន្ឋ​ជាមួយ​ពួកម៉ាក​របស់​ខ្លួន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ