ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​ចម្រុះ​សំរុក​​ចូល​ដល់ព្រ​លាន​យន្តហោះ​

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ​៖ ​បើ​តាម​ប្រភពពី​​យោធា​យេ​ម៉ែ​ន​​ បាន​រាយការណ៍​ថា កងកម្លាំង​ចម្រុះ​អា​រ៉ាប់បាន​​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​ហក់​ចូល​ក្នុង​ជម្លោះ​យេ​ម៉ែ​ន នា​ថ្ងៃ​ទី​១៩​មិថុនា ​បាន​លុក​ចូល​ដល់​ក្នុង​បរិវេណ​សំខាន់​នៃ​ព្រ​លាន​យន្តហោះ ក្រុង​HODEIDA ហើយ​។…

ប្រទេស​យេ​ម៉ែ​ន ​៖ ​បើ​តាម​ប្រភពពី​​យោធា​យេ​ម៉ែ​ន​​ បាន​រាយការណ៍​ថា កងកម្លាំង​ចម្រុះ​អា​រ៉ាប់បាន​​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​ហក់​ចូល​ក្នុង​ជម្លោះ​យេ​ម៉ែ​ន នា​ថ្ងៃ​ទី​១៩​មិថុនា ​បាន​លុក​ចូល​ដល់​ក្នុង​បរិវេណ​សំខាន់​នៃ​ព្រ​លាន​យន្តហោះ ក្រុង​HODEIDA ហើយ​។

ប្រជាជន​និយាយ​ថា ​កងកម្លាំង​ចម្រុះ​ដែល​ប្រយុទ្ធ​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី បាន​លុក​ចូល​ក្នុង​បរិវេណ​ព្រ​លា​យន្តហោះ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​នា​ព្រឹក​ព្រលឹម​។ ក្រុមចម្រុះ​នា​ថ្ងៃ​ទី​១៨​ មិថុនា​ បាន​វាយប្រហារ​តាម​អាកាស​ជា​ថ្មី ប្រឆាំង​ព្រ​លាន​យន្តហោះ​នេះ​ ដោយ​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉​ង់​។

ចាប់ផ្ដើម​ពី​ស​ប្ដា​ហ៍​មុន​មក ការ​វាយលុក​ប្រឆាំង​ទីក្រុង​កំពង់​ផែ​នេះ​ នា​ភាគ​ខាងកើត​ប្រទេស​ជន​ស៊ី​វិល​ច្រើនរាប់​សិប​នាក់​ស្លាប់ ហើយ​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ទាំងឡាយ រារាំង​បណ្ដា​​អង្គការ​មនុស្សធម៌​ពុំ​អាច​បំពេញ​បាន​ល្អ​បេសកកម្ម​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ