ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​សង្គ្រោះ​​បឋម​ពេល​ត្រូវ​ពស់ពិស​ចឹក​

5 ឆ្នាំ មុន

ពិសពស់​គឺ​មាន​លក្ខណៈ ខុស​ៗ​គ្នា​ទាំងអស់ ដោយ​ខ្លះ​ពិស​ខ្លាំង និង​ខ្លះ​ទៀត​ពិស​ខ្សោយ។ បើសិនជា​អ្នក​ធ្លាប់​ត្រូវ​បាន​ពស់​ចឹក អ្នក​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ ភ្លាម​ៗ ។ ពស់​​ដែល​មាន​ពិស​ចឹក​ត្រូវ​បាន​បង្កើត​បានជា​ចំណុច​សម្គាល់​តូច​ៗ​ពីរ​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ប្រមាណ​២​ទៅ​១០​មី​លី្ល​ម៉ែត្រ ។…

ពិសពស់​គឺ​មាន​លក្ខណៈ ខុស​ៗ​គ្នា​ទាំងអស់ ដោយ​ខ្លះ​ពិស​ខ្លាំង និង​ខ្លះ​ទៀត​ពិស​ខ្សោយ។ បើសិនជា​អ្នក​ធ្លាប់​ត្រូវ​បាន​ពស់​ចឹក អ្នក​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ ភ្លាម​ៗ ។

ពស់​​ដែល​មាន​ពិស​ចឹក​ត្រូវ​បាន​បង្កើត​បានជា​ចំណុច​សម្គាល់​តូច​ៗ​ពីរ​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ប្រមាណ​២​ទៅ​១០​មី​លី្ល​ម៉ែត្រ ។ ពេល​ខ្លះ ពស់​ដែល​ចឹក​នោះ​មិន​មាន​បញ្ចេញ​ជាតិ​ពិស​របស់​វា​ទេ ដោយ​គ្រាន់តែ​បន្សល់​ស្នាម​ចឹក​របស់​វា​ប៉ុណ្ណោះ ។ រោគ​សញ្ញា​នៃ​បញ្ជាក់​ថា​ពស់មានពិស​ចឹក​នោះ​មាន​ដូច​ជា ហើម ស្ពឹក ឈឺ និង​ក្រហម​នៅ​នឹង​កន្លែង​។ ដោយ​យោង​ទៅ​តាម​សុខភាព​ទូទៅ​របស់​មនុស្ស​ដែរ ដូច្នេះ​រោគ​សញ្ញា​អាច​នឹង​ប្រែប្រួល ។
បើ​​យើង​និយាយ​ផ្ទុយ​អំពី​ជំនឿ​ដែល​គេ​ពេញ​និយម​នោះ​គឺថា អ្នក​មិន​ប្រើ​មាត់​បឺត​ពិស​ពស់​ដែល​ចឹក​នោះ​ទេ ព្រោះ​វា​អាច​ចូល​ទៅ​ក្នុង​ឈាម​របស់​អ្នក​បាន​ទោះបីជា​ក្នុង​មាត់​មាន​ដំបៅ​តិចតួច​ក៏​ដោយ ។

រឿង​ល្អ​បំផុត​ដែល​ត្រូវធ្វើ​នោះ​គឺ​ត្រូវ​ប្រើ​កាំបិត​ចៀរ​កន្លែង​ដែល​ពស់​ចឹក​នោះ​ចេញ ដើម្បី​បង្កើន​ការ​ពង្រាយ​ជាតិ​ពិស​កាន់តែ​ល្អ ។ បន្ទាប់​មក កន្លែង​ដែល​ពស់​ចឹក​នោះ​ត្រូវ​តែ​ព្យា​បាល​ដោយ​ការ​សង្កត់​ស្អំ​ទឹក​ក្តៅ ឧណ្ហ​ៗ ហើយ​អ្នកជំងឺ​គួរ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន ។  ភេសជ្ជៈ​​ដូច​ជា កាហ្វេ តែ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គួរតែ​ចៀសវាង ព្រោះ​វា​អាច​ធ្វើ​ឱ្យ​សរសៃ​ឈាម​រីក​ធំ និង​អំណោយផល​ដល់​ជាតិពុល​ចូល​ក្នុង​ចរន្តឈាម​កាន់តែ​ស្រួល ។ ជន​រង​គ្រោះ​មិន​គួរ​ណា​ភ័យ ឬ​ព្យាយាម​រត់​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ជាតិពុល​សាយភាយ​ពេញ​រាង​កាយ​បាន ។ កន្លែង​ដែល​ពស់​ចឹក​ត្រូវ​តែ​កុំឱ្យ​មាន​ចលនា ហើយ​ក៏​គួរតែ​រក​ខ្សែ​ចង​រឹង​ដែរ ជា​ពិសេស​នៅ​ពេល​ស្ថិត​ក្នុង​ព្រៃ​តែ​ម្តង ។ ចំពោះ​ការ​ចង​រឹត​នេះ​គួរ​ធ្វើ​ឱ្យ​ប្រុង​ប្រយ័ត្ន​ព្រោះ​វា​អាច​នាំ​ឱ្យ​របួស​ខូចខាត​លើស​ដើម​ទៀត ។ គោលបំណង​នៃ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បន្ថយ​លំហូរ​ជាតិ​ពិស​ចូល​ពេញ​ខ្លួន ។ យ៉ាងណាមិញ ក្រោយ​ពី​ពស់​ចឹក​រួច អ្នកជំងឺ​ត្រូវ​តែ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ដើម្បី​ព្យាបាល​បាន​ត្រឹមត្រូវ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ