ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​កន្លះ​ថ្ងៃ​ប្រើ​វិធានការ​ញុះញង់​បញ្ឆោត​ដើម្បី​ឱ្យ​បង្ហាញខ្លួន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៣​នាក់​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ក្នុង​ករណី​២​ផ្សេង​ពី​គ្នា ក្នុង​ថ្ងៃ​តែ​មួយ ហើយ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នី​តិ​វិធី​។ លោក​វរៈសេនីយ៍ត្រី ផាត់…

ខេត្តព្រៃវែង ៖ ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៣​នាក់​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ក្នុង​ករណី​២​ផ្សេង​ពី​គ្នា ក្នុង​ថ្ងៃ​តែ​មួយ ហើយ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នី​តិ​វិធី​។

លោក​វរៈសេនីយ៍ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ទាំង​២​ករណី​នេះ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដម​សេនី​យ៍ត្រី ឈួ​ន គឹ​ម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​មានការ​សម្របសម្រួល​ពី​លោក មាស សុ​ភក្តិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ហើយ​មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ កំលាំង​របស់​លោក​បាន​ប្រើប្រាស់​វិធានការ​ញុះញង់​បញ្ឆោត​អោយ​ជនសង្ស័យ​បង្ហាញខ្លួន​រួម​ជាមួយ​វត្ថុ​តាង ហើយ​ក៏​ធ្វើការ​ចូល​ក្រសោប​ចាប់​តែ​ម្តង​។

លោក​វរៈសេនីយត្រី ផាត់ សុ​ជោ​ត បានអោយ​ដឹង​ទៀត​ថា ករណី​ទី​១-កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ មិថុនា លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ចំនួន​៨​នាក់ ចុះ​អនុវត្ត​វិធានការ​ញុះញង់​នៅ​ចំណុច​មុខ​វិទ្យា​ល​យ័​ពាម​ជរ ស្ថិត​ក្នុងភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​បាន​ម្នាក់​ឈ្មោះ ខុន ភ​ត្រា ហៅ​ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៥​កញ្ចប់​តូច​។

ករណី​ទី​២-បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ភូមិ​២ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ កេ​ត មេ​សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បារាយ​ណ៍​លិច សង្កាត់​បារាយ​ណ៍​ ក្រុង​ព្រៃវែង និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៤​កញ្ចប់​តូច​។ ក្រោយ​ពី​ការ​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ កេ​ត មេ​សា បាន​ប្រាប់​ថា ថ្នាំ​ញៀន​ទាំងនេះ រូបគេ​យក​មក​ពី​ឈ្មោះ ឆេ​ង យឿ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ទើប​កំលាំង​អាវុធហត្ថ​ខេត្ត​ប្រើប្រាស់​វិធានការ​ញុះញង់​បញ្ឆោត​អោយ​ជនសង្ស័យ ឆេ​ង យឿ បង្ហាញខ្លួន​នៅ​ចំណុច​ភូមិ​៧ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ដដែល ហើយ​ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ដោយ​ដកហូត​បាន​ថង់​សំរាប់​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​១៣​ថង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ