ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥសាន ៖ នយោ​បាយ​ឈ្នះ-ឈ្នះប្រមុខរាជរដ្ឋាភិបាលមិនបានអនុវត្តក្នុងបរិបទថ្មីទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងនយោ​បាយ​ឈ្នះ-ឈ្នះប្រមុខរាជរដ្ឋាភិបាលមិនបានអនុវត្តនៅក្នុងបរិបទប្រទេសកំពុងគោរពលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅឡើយ ។ លោក សុខ…

រាជធានីភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងនយោ​បាយ​ឈ្នះ-ឈ្នះប្រមុខរាជរដ្ឋាភិបាលមិនបានអនុវត្តនៅក្នុងបរិបទប្រទេសកំពុងគោរពលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅឡើយ ។

លោក សុខ ​ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា នយោបាយឈ្នះឈ្នះត្រូវបានសម្តេច​តេ​ជោ ហ៊ុន សែន បង្កេីតឡេីងដេីម្បីធ្វេីឲ្យអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមរលំរលាយ​ដេីម្បីបញ្ចប់សង្គ្រាមរ៉ាំុរ៉ៃនៅក្នុងប្រទេសកម្ពុជា នាំមកនូវសន្តិភាពទាំងស្រុង ជូនជាតិមាតុ​ភូមិ​កម្ពុជា និងប្រជាជនកម្ពុជាដេីម្បីនាំមកនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងមកវិញ និងជីវភាពរស់ នៅប្រកបដោយប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្សដែលបានបាត់បង់ទៅនោះដូចដែលប្រជាជនកម្ពុជាបានទទួលគ្រប់គ្នាតាំងពីឆ្នាំ១៩៧៩មក ។

លោកបញ្ជាក់ថា «ប៉ុន្តែនយោបាយឈ្នះ ឈ្នះ មិនត្រូវបានយកមកអនុវត្តនៅក្នុងបរិបទនៃប្រទេស​កម្ពុជា ដែលកំពុងមានការគោរពតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឡេីយអាចអនុ​វត្តត្រឹមនយោបាយបង្រួបបង្រួមជាតិ និងវប្បធ៌មសន្ទនាដេីម្បីដោះស្រាយបញ្ហាជាប់គាំងនយោ​បាយ ដេីម្បីនាំមកនូវប្រក្រតីភាពសង្គមទ្បេីងវិញតែប៉ុណ្ណោះ» ។

ជាមួយគ្នានោះដែរអ្នកនំាពាក្យក៏បានលើកឡើងទៀតថា ជាការគួរឲ្យសោកស្តាយណាស់ដែលនយោបាយទាំងនេះ ដែលគណបក្សប្រជាជនកម្ពុជាបានខិតខំបង្កេីតឡេីង ហេីយបានទទួលជោគជ័យជាបន្តបន្ទាប់បែរជាត្រូវរលាយសាបសូន្យទៅវិញ ដោយសារស្នាដៃរបស់លោក សម រង្ស៊ី និងក្រុមមេដឹកនាំអតីតបក្សប្រឆាំងធ្វេីឲ្យពួកនេះជាប់ពិរុទ្ធដោយសារល្មេីសច្បាប់ធ្ងន់ធ្ងរ ហេីយនយោបាយបង្រួបបង្រួមជាតិ និងវប្បធ៌មសន្ទនាត្រូវបំផ្លាញចោលទៀតមិនអាច អនុគ្រោះបាន ។

ឥឡូវដល់រេីខ្លួនមិនរួចបែរជាងាកមករកចរចាដេីម្បីបានរស់មានដង្ហេីមឡេីងវិញ ដែលជាករណីមិនអាចជាដាច់ខាតមានតែត្រូវទទួលស្គាល់ការពិត ហេីយសុខចិត្តទទួលយកទៅតែប៉ុណ្ណោះ អត់មានអានុភាពណាអាចជួយបានឡេីយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ