ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ី​ស RX300 បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវបាក់​អស់​២កង់​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​បើករថយន្ត​មួយ​គ្រឿង​ម៉ាក ឡិច​ស៊ិ​ស RX300 រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត ចំណែក​ក្បាល​នាគពុះចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​២​កង់ តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​បើករថយន្ត​មួយ​គ្រឿង​ម៉ាក ឡិច​ស៊ិ​ស RX300 រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត ចំណែក​ក្បាល​នាគពុះចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​២​កង់ តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ទល់​​មុខ​នឹង​ក្រសួងមហាផ្ទៃ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់​មាន​វ័យ​ជាង​៤០​ឆ្នាំ មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-៤៤៩៥ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ខ្ទាត​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ចេញពី​ទ្រង់ទ្រាយ​ដើម​អស់​ចំនួន​២​កង់ និង​ធ្វើ​អោយ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ និង​បាក់​រ៉ូ​ទីល​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ទាក់ទង​ខាង​ជំនាញ​ក្រុង​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក ព្រមទាំង​អ្នកបើកបរ​នាំ​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ