ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

(​គជ​ប​) ​ប្រតិកម្ម​តប​អ្នករាយការណ៍​ពិសេស​UN ជា​ការ​ភាន់ច្រឡំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គជ​ប បាន ប្រតិកម្ម​តប​នឹង​ការ​ព្រួយបារម្ភ របស់​អ្នករាយការណ៍​ពិសេស​អង្ក​ការ​សហប្រជាជាតិ ទ ទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គជ​ប បាន ប្រតិកម្ម​តប​នឹង​ការ​ព្រួយបារម្ភ របស់​អ្នករាយការណ៍​ពិសេស​អង្ក​ការ​សហប្រជាជាតិ ទ ទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថា ជា​ការ​ភាន់ច្រឡំ និង​គ្មាន​មូលដ្ឋាន​។ ការ​ចេញ​សេចក្ដី​ថ្លែង​ក​ការណ៍​របស់ (​គជ​ប​) ធ្វើ​ឡើ​បន្ទាប់​ពី​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith ) បាន​ចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​១៥ មិថុនា បាន​វាយតម្លៃ​ទៅ​លើ​ក្រម សីលធម៌​អ្នក​សារព័ត៌មាន របស់ (​គជ​ប​) ថា​បាន​ហាមប្រាម​អ្នក​សារព័ត៌មាន មិន​ឲ្យ​ចុះ​ផ្សាយ​ព័​ត៌ មាន​ដែល​អាច​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ និង​បាត់បង់​ទំនុកចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ (​គជ​ប​) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៨ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​លើក​ឡើង​របស់​អ្នកស្រី រ៉ូ​ណា​ស្មី​ត អ្នក​រា យ​ការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​បាន​លើក​ឡើង​បែប​នេះ​។ (​គជ​ប​) បាន​លើក​ឡើង​ទាក់ទិន​នឹង​ថ្លែងការណ៍​លោកស្រី រ៉ូ​ណា​ស្មី​ត​ថា «​សូម​ថ្លែង​ការ​ពិត ទៅ​កាន់​លោកស្រី និង​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​ជ្រាប​ថា​៖ នៅ​ឆ្នាំ​១៩៩៨ លោក តេ​ណូ អ៊ែ​ល (Theo Noel) ជនជាតិ​កា​ណា​ដា ជំនាញ​ច្បាប់បោះឆ្នោត បាន​ជួយ​(​គជ​ប​) ក្នុង​ការ​តាក់ តែ​ឯកសារ​ច្បាប់ ក្នុង​នោះ​គាត់​បាន​សរសេ​ពាក់ព័ន្ធ​នឹង អ្នក​សារព័ត៌មាន​ត្រង់​ចំណុច​៤ នៃ​ច្បាប់ ក្រមសីលធម៌​អ្នក​សារព័ត៌មាន​« សមាជិក​នៃ​បណ្តាញសារព័ត៌មាន​ត្រូវ​តែ​បាន​ជឿជាក់​ថា​នឹង ផ្សព្វ​ផ្សា​យ៉ាង​ត្រឹមត្រូវ​នូវ​ការ​ពិត​ដោយ​គ្មាន​លម្អៀង និង​មិន​ប្រកាន់​បក្ខពួក​»​។

(​គជ​ប​) ក៏​បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០០២ អ្នក​ជំនាញការ​ច្បាប់​បរទេស​ម្នាក់​ទៀត បាន​ជួយ​តាក់តែង ច្បាប់ ស្តី​ពី​ការ​បោះ​ឆ្នោត ឃុំ​សង្កាត់ ហើយដោយ​ផ្អែក​លើ​ច្បាប់​នេះ​(​គជ​ប​) បាន​រៀបចំ​ក្រម សីលធម៌​សម្រាប់​អ្នក​សារព័ត៌មាន ដោយ​បាន​ចែង​ថា អ្នក​សារព័ត៌មាន មិន​ជ្រៀតជ្រែក ឬ​រំខាន​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត​។ អ្នក​សារព័ត៌មាន​មិន​ត្រូវ​ប្រើប្រាស់​តួនាទី ព័ត៌មាន (​ទោះ​ឯកជន ឬ​រដ្ឋ​) មិន​ប្រើប្រាស់ ឬ​គាបសង្កត់​លើ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត ឬ​អ្នក​ស​ង្កេ ត​ការណ៍ ឬ​បេក្ខជន ឬ​តំណាង​គណបក្ស​នយោបាយ ឬ​ពលរដ្ឋ​បាន​ឡើយ​។ (​គជ​ប​) ក៏​បាន​លើក​ឡើង​ថា​តាំងពី​ឆ្នាំ​១៩៩៨ មក ខ្លឹមសារ​នៃ​ក្រមសីលធម៌ សម្រាប់​អ្នក​សារព័ត៌មាន ត្រូវ​បាន​យមក​អនុវត្ត គ្រប់​សម័យកាល​នៃ​ការ​បោះ​ឆ្នោត ហើយ​នៅ​ឆ្នាំ​២០១៦ ខ្លឹមសារ​ទាំងអស់​នៃ​ក្រមសីលធម៌​នេះ​ត្រូវ​បាន​រៀបចំ និង​ដាក់​ជូន​ភាគី​ពាក់ព័ន្ធ ជា​ច្រើន​រួម​មាន សហភាព​អ៊ី​រ៉ុ​ប ប្រទេស​ជប៉ុន និង​ស្ថាប័ន​នីតិប្បញត្តិ នីតិប្រតិបត្តិ និង​អង្ក​ការ សមាគម​រួម​មាន​៖ COMFREL , NICFEC ជាដើម ដើម្បី​ពិនិត្យ និង​ផ្តល់​អនុសាសន៍​។

ក្រមសីលធម៌​នេះ ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​ថ្មី ឆ្នាំ​២០១៦ ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោតជាតិ នា​ថ្ងៃ​ទី ២៩ កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។ ថ្លែងការណ៍​របស់ (​គជ​ប​) បាន​បញ្ជាក់​ថា​« ក្រមសីលធម៌​ឆ្នាំ​២០១៦ នេះ​មិន​បាន​ប្រាសចាក​ពី​ខ្លឹមសារ​ដើម ឆ្នាំ​១៩៩៨​នោះ​ទេ​។ ក្រមសីលធម៌​អ្នក​សារព័ត៌មាន របស់ (​គជ​ប​) មិន​បាន បញ្ញត្តិ​ណាមួយ​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ឲ្យ​បំពេញ​កិច្ចការ​របស់​ខ្លួន​ស្រប​តាម ច្បាប់​ជា ធរមាន​។ ផ្ទុយ​ទៅ​វិញ​ក្រមសីលធម៌​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការ​រាយការណ៍ ព័ត៌មាន ដែល​មាន​តម្លាភាព និង​មាន​ទំនួល​ខុស​ត្រូវ​ក្នុងអំឡុងពេល​បោះ​ឆ្នោត ដូច​ការ​ចង់​របស់​លោ ក​ស្រី »​។ ជាមួយ​គ្នា​នោះ​ដែរ ក៏​បាន​លើក​ឡើង​ថា លើក​ឡើង​របស់​លោកស្រី រ៉ូ​ណា ស្មី​ត ជា​អ្នក ភាន់ច្រឡំ មិន​ខុស​អ្វី​ដែល​លោកស្រី ធ្លាប់​បាន​ធ្វើ​បុរេវិនិច្ឆ័យ​រួច​មក​ហើយ​ថា ការ​បោះ​ឆ្នោត​នា ពេល​ខាង​មុខ​នេះ​ជា​ការ​បោះ​ឆ្នោត​លេងសើច​ផង​ដែរ​។

ថ្លែងការណ៍ (​គជ​ប​) ក៏​បាន​គូសបញ្ជាក់​ថា «​លោកស្រី​ក៏​នៅ​ចង់​ចាំ​ដែល​ថា លោក​ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​(​គជ​ប​) ធ្លាប់​បាន​ស្នើ​សុំ​ឲ្យ​លោកស្រី​នាំពាក្យ​ទៅ ប្រាប់ UN ឲ្យ​បង្កើត​ការិយាល័យ UN នៅ​(​គជ​ប​) ផ្ទាល់​តែ​ម្តង ក្នុង​ជំនួប​ជាមួយ​គ្នា​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨»​។ ថ្លែង​របស់​អ្នកនាំពាក្យ​(​គជ​ប​) ក៏​បាន​លើក​ឡើង​ថា ក្រមសីលធម៌​អ្នក​សារព័ត៌មាន​របស់ គ​.​ជ​.​ប ធ្វើ​ឡើង​ស្រប​តាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​កត្តិកាសញ្ញា អន្តរជាតិ ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក្នុង​មាត្រា​១៩ ដែល​ចែង​ថា « ការ​ប្រើប្រាស់​សេរីភាព​នៃ​ការ​បញ្ចេញមតិ តម្រូវ​ឲ្យ​មាន ករណី​កិច្ច និង​ការ​ទទួលខុសត្រូវ​ដោយ​ពិចារណា ទៅ​លើ​សិទ្ធិ​របស់​អ្នក​ដទៃ និង​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ »​។ តាម​ការ​ស្រាវជ្រាវ​របស់ គ​.​ជ​.​ប គ្មាន​ប្រទេស​ណាមួយ​ក្នុង​សកលលោក ប្រើ​សិទ្ធិ​ដោយ​គ្មាន ព្រំដែន​នោះ​ទេ លើកលែងតែ​ជន​អតីត​ដែល​មាន​បំណង​បំផ្លាញ​ការ​បោះ​ឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ