បាងកក-ភ្នំពេញ ៖ នៅពេលដែលប្រជាជនកម្ពុជាកាន់តែមានជីវភាពធូរធារ ពួកគេជាច្រើនបានធ្វើដំណើរទៅក្រៅប្រទេស ដើម្បីស្វែងរកការពិនិត្យ និងព្យាបាលជំងឺរបស់ពួកគេ។ ប្រទេសចំនួន៧ ត្រូវបានគេដឹងថា បានលេចធ្លោក្លាយជាគោលដៅដ៏សំខាន់សម្រាប់ដំណើរទេសចរណ៍សុខភាពនេះ។
យោងទៅតាមទិន្ន័យ និងការពិនិត្យជាក់ស្តែងប្រទេសទាំង៧នោះ រួមមានប្រទេសប្រទេសថៃ វៀតណាម ប្រទេសសិង្ហបូរី ម៉ាឡេស្រ៊ី ប្រទេសចិន ឥណ្ឌា និងប្រទេសកូរ៉េខាងត្បូងផងដែរ។ ទោះបីជាយ៉ាងណាក្តី ប្រទេសថៃ និងប្រទេសវៀតណាម បានទទួលអ្នកទេសចរណ៍សុខភាពពីប្រទេសកម្ពុជាច្រើនជាងគេ។ នេះបើយោងតាមការឱ្យដឹងរបស់មន្ត្រីកម្ពុជានិងថៃ។
មន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា រយៈពេល៤ខែ ដើមឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋខ្មែរដែលបានចេញទៅក្រៅប្រទេសមានប្រមាណជាង៦៥ម៉ឺននាក់ កើនឡើងប្រមាណ ២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ។ ដោយឡែកប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរទៅប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ មានចំនួនជាង៣៦ម៉ឺននាក់ កើនឡើងប្រមាណ១៤,៦% ក្នុងនោះចេញតាមច្រកអូរស្មាច់មានជាង៣៣ម៉ឺននាក់ កើនឡើង២៤.៤% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ។
លោក គង់ សុភារក្យ ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍បានឲ្យដឹងថា «ពួកគាត់ចេញតាមច្រកព្រំដែន អូរស្មាច់ គឺមានការកើនឡើងខ្ពស់ដោយហេតុថា ប្រជាពលរដ្ឋខ្មែរភាគច្រើនបានចេញតាមច្រកនេះ ទៅពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យឯកជនមួយនាខេត្តសូរិន ប្រទេសថៃ ដែលកៀកនឹងព្រំដែន កម្ពុជា-ថៃថែមទៀត»។
លោក គង់ សុភារក្យ បានធ្វើការកត់សម្គាល់ថា កំណើនប្រជាពលរដ្ឋខ្មែរចេញទៅប្រទេសថៃដើមឆ្នាំ២០១៨នេះ ដោយសារតែភាគីទាំងពីរបានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ សំខាន់លិខិតពាក់ព័ន្ធការធ្វើដំណើរឆ្លងដែន ។ ទន្ទឹមនោះប្រទេសថៃមានតំបន់ទេសចរណ៍ក៏ដូចជា ផលិតផលទេសចរណ៍គួរឲ្យទាក់ទាញ រួមទាំងសេវាធ្វើដំណើរស្នាក់នៅ ហូបចុកសមរម្យ ដែលអាចទទួលយកបានសម្រាប់ប្រជាពលរដ្ឋខ្មែរ ។
ប្រទេសថៃបានក្លាយជាគោលដៅពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាជនកម្ពុជាទាំងសម្រាប់អ្នកប្រាប់ចំណូលមធ្យម និងខ្ពស់ ខណ:ដែលអ្នកទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសវៀតណាមភាគច្រើន គឺមានកំរិតជីវភាពមធ្យម។ ចំណែកប្រជាពលរដ្ឋខ្មែរចេញទៅវៀតណាមវិញរយៈពេល៤ខែ ដើមឆ្នាំ២០១៨ នេះ មានប្រមាណជាង៨ម៉ឺននាក់ កើនឡើងតែ៤,៦% ប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៧កន្លងទៅ ។
សូមជម្រាបថា កាលពីឆ្នាំ២០១៧កន្លងទៅ ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចេញទៅក្រៅប្រទេសមានប្រមាណ១លាននាក់ក្នុងកំណើន២២,២% បើប្រៀបធៀបឆ្នាំ២០១៦ ។ ការកើនឡើងយ៉ាងច្រើននៃការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ត្រូវបានមន្ត្រីជំនាញ ក្រសួងទេសចរណ៍អះអាងថា គឺបណ្តាលមកពីការធ្វើដំណើរកាន់តែងាយស្រួលតម្លៃធ្វើដំណើរ ថោកសមរម្យ បែបបទនៃការធ្វើដំណើរមិនស្មុគស្មាញ រួមទាំងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរយើងកាន់តែធូរធារជាងមុន។
លោកស្រី សៅវ៉ាផា ចុងធីពង្ស ( Saowapa Jongkitipong )នាយកផ្នែកសុខាភិបាលអន្ដរជាតិនៃក្រសួងសុខាភិបាលសាធារណៈរបស់ថៃមានប្រសាសន៍ឲ្យដឹងថា ប្រទេសថៃជាប្រទេសដែលមានស្តង់ដាសុខភាពខ្ពស់ ក៏ដូចជាឧបករណ៍ទំនើបៗសម្រាប់ការព្យាបាលសុខភាព និងជំងឺធ្ងន់ធ្ងរគ្រប់ប្រភេទ ហេតុដូច្នេះហើយទើបប្រទេសថៃបានក្លាយជាទិសដៅសម្រាប់អ្នកទេចរសុខភាពមកទទួលយកសេវាកម្មនេះ ។
លោកស្រីបានបន្តទៀតថាក្នុងឆ្នាំ២០១៧ ប្រទេសថៃទទួលបានប្រជាជនកម្ពុជាចំនួនប្រមាណជាង២២ម៉ឺននាក់មកពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃ ដែលមានកំណើនប្រមាណជាង ១០% ធៀបនឹងឆ្នាំមុន ហើយអតិថិនពីប្រទេសកម្ពុជាមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពនៅប្រទេសថៃ គឺនាំមុខគេក្នុងចំណោមប្រទេសចំនួន ៤ ដែលជាសមាជិក CLMV (Cambodia, Lao, Myanmar and Vietnam) ។ លោកស្រីបានបន្តទៀតថា «ជាមួយនឹងបច្ចេកវិទ្យាឈានមុខ និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ប្រទេសថៃជាទឹកដីដែលទេសចរសុខភាព (Medical Tourists) មកពីបណ្តាប្រទេសផ្សេងៗលើពិភពលោកមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាព ហើយតម្លៃនៃការពិនិត្យ និងព្យាបាលជំងឺធ្ងន់ធ្ងរនៅប្រទេស គឺមានតម្លៃសមរម្យ» ។
ក្រៅពីប្រទេសថៃ និងវៀតណាមនោះក៏មានប្រទេសមួយចំនួនទៀតនៅអាស៊ីដែលជាគោលដៅពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាជនកម្ពុជាដែលមានជីវភាពធូរធារផងដែរ។ ប្រទេសសិង្ហបូរីត្រូវបានគេដឹងថា ជាគោលដៅនៃការពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាជនកម្ពុជាដែលជាអ្នកមាន និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើន។
ក្រៅពីនោះ ប្រជាជនកម្ពុជាក៏ធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសចិន ប្រទេសឥណ្ឌា និងប្រទេសកូរ៉េខាងត្បូងផង ដើម្បីស្វែងរកការពិនិត្យ និងព្យាបាលជំងឺរបស់ពួកគេ។ ពួកគេធ្វើដំណើរទៅប្រទេសទាំងនេះភាគច្រើន គឺដើម្បីព្យាបាលជំងឺធ្ងន់ធ្ងរដូចជាជំងឺមហារីក ជំងឺខូចតម្រងនោម ជំងឺបេះដូង និងជំងឺធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងការថែរក្សាសម្រស់ផងដែរ។
តើអ្នកត្រូវត្រៀមអ្វីខ្លះ មុនពេលចេញដំណើរទៅពិនិត្យ និងព្យាបាលសុខភាពក្រៅប្រទេស?
សម្រាប់អ្នកនាង ធីតា វ័យ៣៥ឆ្នាំ ដែលជាអាជីវករមួយរូបនៅរាជធានីភ្នំពេញ និងធ្លាប់ទៅពិនិត្យសុខភាព និងទទួលការវះកាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅក្រុងបាងកក ប្រទេសថៃ មានប្រសាសន៍ថា សម្រាប់ការធ្វើដំណើរពីភ្នំពេញទៅប្រទេថៃ សម្រាប់ពិនិត្យសុខភាព និងការព្យាបាលមានជម្រើស២យ៉ាងសំខាន់ គឺការធ្វើដំណើរតាមឡានក្រុងពីភ្នំពេញទៅទីក្រុងបាងកកដែលអាចចំណាយពេលជាង១០ម៉ោង ឬក៏ទៅតាមជើងហោះហើរដែលចំណាយពេលវេលាប្រមាណតែ៥៥នាទី ។
អ្នកនាង ធីតា មានប្រសាសន៍បន្ថែមទៀតថា សម្រាប់បងប្អូនដែលចង់ទៅទទួលសេវាសុខភាពនៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម រឿងសំខាន់បំផុតគឺទំនាក់ទំនង ។ ត្រង់ចំណុចនេះគឺមានន័យថា មុនចាកចេញទៅ គឺត្រូវតែសាកសួរមិត្តភក្តិ ឬក៏អ្នកជិតខាងដែលធ្លាប់ចេញទៅក្រៅប្រទេសអំពីឯកសារ និងលេខទំនាក់ទំនងអ្នកបកប្រែ ដើម្បីឲ្យប្រាកដថាពេលទៅដល់ប្រទេសថៃ គឺគ្មានបញ្ហាណាមួយពាក់ព័ន្ធនឹងបញ្ហាភាសា ។ ចំណុចមួយទៀត គឺមិនចាំបាច់ទៅគ្នាច្រើននាំឲ្យអស់សោហ៊ុយច្រើននោះទេ ព្រោះអ្នកអាចធ្វើដំណើរទៅម្នាក់ឯងក៏បាន នៅពេលបងប្អូនបានទំនាក់ទំនងច្បាស់លាស់ជាមួយនឹងអ្នកបកប្រែភាសាថៃ ។
អាជីកររូបនេះបានបន្តទៀតថា៖ «អ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនយើងដែលសម្រេចចិត្តទៅពិនិត្យសុខភាព និងព្យាបាលនៅប្រទេសក្រៅប្រទេស រួមទាំងប្រទេសថៃ គឺចាំបាច់ត្រូវប្តូរលុយឲ្យហើយ។ ដូចករណីខ្ញុំទៅទទួលការពិនិត្យ និងវះកាត់ដុំសាច់ គឺខ្ញុំបានប្តូរលុយជាលុយបាតរបស់ថៃពីភ្នំពេញទៅ ព្រោះវាថ្លៃជាងយកទៅប្តូរនៅប្រទេសថៃ ។ រឿងសំខាន់មួយទៀត គឺត្រូវយកឯកសារពាក់ព័ន្ធនឹងសុខភាពរបស់យើង ដែលបានពិនិត្យនៅពេទ្យស្រុកខ្មែរទៅជាមួយ ព្រោះមានករណីខ្លះដុកទ័រជំនាញនៅប្រទេសថៃ នឹងសួររកឯកសារដែលយើងមាន ដើម្បីធ្វើការផ្ទៀងផ្ទាត់គ្នា» ។
យ៉ាងណាមិញអ្នកនាងធីតា បានចែករំលែកនូវបទពិសោធន៍ក្នុងការទៅព្យាបាលនៅបរទេសថា សម្រាប់ការស្នាក់នៅរយៈពេលខ្លី គឺមិនចាំបាច់សុំវីសាស្នាក់នៅប្រទេសថៃនោះទេ សំខាន់គឺមានលិខិតឆ្លងដែន (Passport) ឯកសារពាក់ព័ន្ធបើមាន ។
អ្នកនាង ធីតា មានប្រសាសន៍បន្ថែមទៀតថា៖ «សម្រាប់ការសម្រេចចិត្តព្យាបាលដោយការសម្រាកពេទ្យរយៈពេលខ្លី ឬវែង ចាំបាច់ត្រូវមានសាច់ញាតិម្នាក់ ឬក៏ច្រើននាក់តាមលទ្ធភាពទៅកំដរ ។ ជាបទពិសោធន៍របស់ខ្ញុំ គឺខ្ញុំទៅជាមួយឪពុករបស់ខ្ញុំ ព្រោះខាងមន្ទីរពេទ្យតម្រូវឲ្យមានសាច់ញាតិផ្តិតមេដៃមុនការវះកាត់ ហើយអ្វីដែលសំខាន់ដោយសារខ្ញុំត្រូវសម្រាកពេទ្យ ទោះខាងពេទ្យមានសេវាបម្រើល្អយ៉ាងណាក៏ដោយ គឺចាំបាច់ត្រូវមានសាច់ញាតិនៅជាមួយដោយសារតែយើងយកកាបូបលុយទៅជាមួយ ក៏ដូចជាទូរស័ព្ទ ឬឥវ៉ាន់ផ្សេងៗ។ អញ្ចឹងការពារគឺល្អជាង» ។
នៅពេលសាកសួរថា មូលហេតុអ្វីអ្នកនាងសម្រេចចិត្តទៅពិនិត្យសុខភាព និងទទួលការវះកាត់ព្យាបាលនៅប្រទេសថៃ អ្នកនាងធីតាបញ្ជាក់ថា ព្រោះអ្នកនាងបានសាកសួរព័ត៌មានពីអ្នកជិតខាង និងមិត្តភក្តិជាច្រើនអំពីការចំណាយ ការធ្វើដំណើរ និងសេវាសុខាភិបាល ហើយក៏សម្រេចចិត្តថា ទៅព្យាបាលនៅប្រទេសថៃ ជាពិសេសគឺមានអ្នកបកប្រែជាជនជាតិខ្មែរ ជួយសម្រួលនូវរាល់ឯកសារ និងជួយរកពេទ្យជំនាញឲ្យចំនូវប្រភេទជំងឺរបស់អ្នកនាងផងដែរ ។
អ្នកនាងធីតា បន្តថា៖ «ហេតុផលសំខាន់ដែលខ្ញុំជ្រើសរើសទៅទទួលការព្យាបាលតាមរយៈការវះកាត់ នៅប្រទេសថៃ ដោយសារតែពិចារណាលើតម្លៃ សេវាកម្ម បច្ចេកវិទ្យាទំនើប និងភាពងាយស្រួលក្នុងការធ្វើដំណើរ។ ហើយធម្មតាទៅពិនិត្យជំងឺតែងតែមានអារម្មណ៍តានតឹង ពិបាកចិត្ត បារម្ភពីលទ្ធផល ដូច្នេះហើយក៏ឆ្លៀតដើរផ្សារនៅក្បែរខុនដូ ដែលខ្ញុំស្នាក់នៅទិញឥវ៉ាន់ ខោអាវ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗមកស្រុកវិញ ។ សូម្បីតែពេលទៅវះកាត់ សម្រាកពេទ្យ ៣ យប់ ៤ ថ្ងៃ ក្រោយចេញពីពេទ្យក៏ឆ្លៀតដើរផ្សារ ព្រោះពេលនោះគឺពិបាកចិត្ត ភ័យអរៗនឹងការវះកាត់ ដល់ពេលបានដើរផ្សារទិញឥវ៉ាន់ ក៏បានរំសាយអារម្មណ៍ខ្លះដែរ ព្រោះផ្សារស្រុកគេច្រើន ហើយធំៗខុសពីផ្សារនៅស្រុកយើង ហើយអ្នកដើរទិញឥវ៉ាន់នៅផ្សារ គឺមានចម្រុះជាតិសាសន៍ អញ្ចឹងក៏បានសប្បាយចិត្តនឹងការដើរកំសាន្តតាមផ្សារនិងបានទិញឥវ៉ាន់ធូរៗថ្លៃមកផ្ទះវិញ»។
សម្រាប់អ្នកស្រី លាង ស៊ីឡែន អាជីវករលក់រថយន្តនៅខណ្ឌចំការមនបានឲ្យដឹងថា កន្លងមក អ្នកស្រីបានជ្រើសរើសប្រទេសសិង្ហបុរី សម្រាប់ការព្យាបាលជំងឺមហារីកដែលកើតមានលើប្តីរបស់អ្នកស្រី ដោយសារតែអ្នកស្រីជឿជាក់ថា ការចេញទៅព្យាបាលនៅប្រទេសជឿនលឿនមួយនេះ គឺពិតជាអាចជួយសង្គ្រោះជីវិតប្តីរបស់អ្នកស្រីឲ្យជាសះពីជំងឺតាមរយៈការព្យាបាលដោយគ្រូពេទ្យជំនាញនិងបច្ចេកវិទ្យាទាន់សម័យ ។
អ្នកស្រីលាង ស៊ីឡែន បន្តថា៖ «ការចេញទៅព្យាបាលនៅក្រៅប្រទេស គឺត្រូវបានណែនាំដោយមិត្តភក្តិដែលប្រាប់ថា សិង្ហបុរីជាប្រទេសជឿនលឿន និងមានបច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រខ្ពស់ គ្រាន់តែចំណាយពិតជាច្រើនសម្រាប់ការហោះហើរទៅព្យាបាលនៅប្រទេសសិង្ហបូរី» ៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
កាលពីសប្ដាហ៍មុនជារយៈពេលនៃការធ្វើដំណើរទៅស្រុករបស់ជនជាតិចិន ដើម្បីបានជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែអ្វីដែលចម្លែកនោះគឺមានរថយន្ត...
ការសុំរៀបការគឺជារឿងដ៏រំភើបមួយសម្រាប់ស្ត្រីគ្រប់រូបដែលធ្វើឲ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិត ប៉ុន្តែមានពេលខ្លះក៏បានធ្វើឲ្យក្ដីស្រមៃនេះក្លាយជា...
គូស្នេហ៍មួយគូនៅខេត្តស៊ីឈួនប្រទេសចិនបានបង្កើតរឿងគួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី ២០ ខែឧសភា ដែលជារឿយៗត្រូវបានគេហៅថា «ថ្ងៃបុណ្យនៃក្តីស្រឡាញ់ចិន» (Chinese...
វិទ្យាល័យមួយកន្លែងនៅតៃវ៉ាន់កំពុងអនុវត្តន៍នូវកូដសម្លៀកបំពាក់ឯកសណ្ឋានដែលអនុញ្ញាតឱ្យសិស្សស្រី និងសិស្សប្រុសស្លៀកសំពត់ ។ នោះគឺវិទ្យាល័យ Banqiao Senior ដែលមានទីតាំងនៅ...
ទីភ្នាក់ងារ «Shanghaiist» ផ្សាយថា មានហេតុការណ៍ដ៏សន្ធត់នៅលើដងផ្លូវមួយ ក្នុងទីក្រុងណានជីងប្រទេសចិន ស្ត្រីម្នាក់បានលោតឡើងលើកាប៉ូរថយន្តកំពុងបើកបរយឺតៗ និងវាយ...
ថ្នាំគ្រាប់ពន្យាកំណើតគឺជាវិធីសាស្ត្រពន្យាកំណើតដ៏ពេញនិយមបំផុតដែលស្ត្រីទូទាំងពិភពលោកកំពុងតែប្រើប្រាស់។ វាក៏ត្រូវបានគេប្រើដើម្បីព្យាបាលការមករដូវមិន...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនដោយចោទប្រកាន់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនខេទឹកកក៦ថង់តូចត្រូវបានបញ្ជូនទៅ...
រាជធានីភ្នំពេញ ៖ ទីបំផុតសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលគ្រោងចំណាយប្រមាណ៨,២ ប៊ីលានដុល្លារអាមេរិក ត្រូវបានសមាជិក...
បង់ក្លាដេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេទូរស័ព្ទមករំខានរហូតជារៀងរាល់ថ្ងៃដោយសារតែរឿងល្បីមួយបានបង្ហាញលេខទូរស័ព្ទរបស់លោកធ្វើ...
ជំងឺរលាកសួតគឺជាការបង្ករោគលើសួត ហើយអាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ការបង្ករោគនៅផ្លូវដង្ហើមស្រួចស្រាវដែលប៉ះពាល់លើសួតអាចបង្កឡើងដោយរឿងមួយចំនួន...
ប្រទេសថៃ៖ តាមការឱ្យដឹងពីសហព័ន្ធកីឡាប្រណាំងម៉ូតូទឹកកម្ពុជាបានឱ្យដឹងថា កីឡាករ សាលី អ៊ូម៉ើតដណ្ដើមបានមេដាយមាស១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក...
វ័យវឌ្ឍនាការរបស់សត្វលោករមែងចម្រើនលូតលាស់ឡើងជាកំលោះ ក្រមុំ មានរូបសម្រស់ស្រស់ស្អាត សម្បុរស្រស់ថ្លា ហើយមិនយូរប៉ុន្មានរូបសម្រស់ដ៏ស្រស់ឆើតឆាយនោះក៏ចាប់ផ្តើម...
នៅដើមសប្តាហ៍នេះ សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយដុល្លារអាមេរិក អឺរ៉ូ និងប្រាក់បណ្តាប្រទេសអាស៊ីមួយចំនួន ។ ធនាគារ អេស៊ីលីដា ភីអិល...
រាជធានីភ្នំពេញ ៖ បើតាមគម្រោងរបស់សាលាសិល្បៈហ្វូណន នឹងដាក់គម្រោងថា នាខែវិច្ឆិកា ឆ្នាំ២០២០ ឆ្នាំក្រោយនេះ សាលានឹងក្រុមការងារត្រៀមកញ្ចប់ថវិកាដ៏ច្រើន ដើម្បីឈុត...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីឆែកឆេររកឃើញនូវថ្នាំញៀន១កញ្ចប់តូច កាលពីវេលា...
ខេត្តសៀមរាប ៖ កីឡាករជាមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ជាមួយភាគីពាក់ព័ន្ធ បានស្ម័គ្រចិត្តប្រមាណជាង១២០០០នាក់ ...
អ្នកទស្សនវិជ្ជាព្រះពុទ្ធសាសនាបានទាញយកហេតុដែលនាំឱ្យកើតមានសេចក្តីទុក្ខមកអាងយ៉ាងនេះថា សេចក្តីទុក្ខរបស់សត្វលោកកើតមកអំពីយើងនៅមានឧបាទាន គឺសេចក្តីប្រកាន់មាំ...
ការហាត់ប្រាណដើរតួនាទីដ៏សំខាន់មួយទៅលើសុខភាពទូទៅ។ ការសិក្សាអាចបន្ថយការប្រឈមនឹងជំងឺជាច្រើនទៀតដែរដូចជា ការធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខ្សែបម្រើជើងចាស់ប្រេស៊ីល Ronaldinho បានសម្តែងការគាំទ្រ Neymar តារាឆ្នើម Paris Saint-Germain ត្រលប់ទៅអតីតក្លិប FC Barcelona វិញ។អនាគតរបស់ Neymar ជាមួយនឹងក្លិប...
រាជធានីភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand ចំណាត់ថ្នាក់លេខ៣ នៃប្រទេសថៃ បានមកដល់ប្រទេសកម្ពុជាយើង កាលពីព្រឹកថ្ងៃទី៨ ខេធ្នូ ឆ្នាំ២០១៩។ ដោយមានការភ្ញាក់ផ្អើលជាច្រើន...