ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកមើលទិដ្ឋភាពថ្ងៃបើកឆាក World Cup តើមានបុគ្គលសំខាន់ៗណាចូលរួមខ្លះ?

5 ឆ្នាំ មុន

ក្រោម​ក្រសែភ្នែក​ទស្សនិកជន​រាប់​ម៉ឺន​នាក់​នៅ​ថ្ងៃ​ប្រារព្ធ​ពិធីបើក​មហាព្រឹត្តិការណ៍World Cup 2018 ក្នុង​ពហុ​កីឡដ្ឋាន Luzhniki ទីក្រុង​ម៉ូ​ស្គូ​ ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១៤ មិថុនា​កន្លង​ទៅ គេ​សង្កេត​ឃើញ​​វត្តមាន​កំពូល​តារាចម្រៀង…

ក្រោម​ក្រសែភ្នែក​ទស្សនិកជន​រាប់​ម៉ឺន​នាក់​នៅ​ថ្ងៃ​ប្រារព្ធ​ពិធីបើក​មហាព្រឹត្តិការណ៍World Cup 2018 ក្នុង​ពហុ​កីឡដ្ឋាន Luzhniki ទីក្រុង​ម៉ូ​ស្គូ​ ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១៤ មិថុនា​កន្លង​ទៅ គេ​សង្កេត​ឃើញ​​វត្តមាន​កំពូល​តារាចម្រៀង Pop ដ៏​ល្បី​របស់​អង់គ្លេស​លោក Robbie Williams និង​កញ្ញា Aida Garifullina ជា​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​របស់​រុ​ស្ស៊ី ចេញ​មក​អង្រួន​បរិយាកាស​ដ៏​ឱឡារិក​នេះ ឱ្យ​រឹតតែ​កក្រើក​ថែម​ទៀត ។

បន្ទាប់​មក​ជា​ការ​បង្ហាញខ្លួន​របស់​អគ្គរដ្ឋទូត​របស់ FIFA និង​អតីត​បវរកញ្ញា​រុ​ស្ស៊ី​នាង Vctoria Lopyreva កាន់​បាល់​សម្រាប់​ការ​ប្រកួត​ផ្លូវការ​ក្នុង​ថ្ងៃ​បើក​ឆាក​នេះ ខណៈ​អតីត​វីរបុរស​ប្រេ​ស៊ី​ល​លោក Ronaldo ចេញ​មក​ស្វាគមន៍​ទស្ស​និ​កជន អម​ជាមួយនឹង​រូបតំណាង​ព្រឹត្តិការណ៍ Zabivaka ។

ជា​កិច្ច​បន្ទាប់ ក្រោយ​ពិធី​អបអរ​ព្រឹត្តិការណ៍​នេះបាន​កន្លង​ទៅ​ប្រមាណ​១៥​នាទី ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ៉្លា​ឌី​មៀរ​ ពូ​ទី​ន មាន​ប្រសាសន៍​ទៅ​កាន់​អ្នកគាំទ្រ​ទូទៅ ក៏​ដូច​ជា​កីឡាករ​គ្រប់​រូបជាមួយនឹង​ទឹកមុខ​រីករាយ​ថា​ «រុ​ស្ស៊ី​ស្រឡាញ់ និង​ចូល​ចិត្ត​កីឡាបាល់ទាត់ ចាប់តាំងពី​រុ​ស្ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​នៅក្នុងឆ្នាំ​១៨៩៧​មក​ម៉្លេះ» ។ ជាមួយ​គ្នា​នេះ​ដែរ ប្រធាន FIFA លោក GianniInfantino ក៏​បាន​ថ្លែង​យ៉ាងខ្លីក្នុង​ថ្ងៃ​បើក​ឆាក​នេះ​ផង​ដែរថា​ «​ប្រិ​យ​មិត្ត​ជាទី​ស្រឡាញ់ ​! សូម​ស្វាគមន៍​មក​កាន់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup!» ។

មុន​ចាប់ផ្តើម​ការ​ប្រកួត ក៏​មាន​វត្តមាន​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​កីឡាករ Casillas រួម​ដំណើរ​ជាមួយ​តារា​ម៉ូ​ដែល​នាង Natalia Vodianova ដង្ហែពាន World Cup ចូល​ទីលាន​ប្រកួត ដើម្បី​ឱ្យ​ទស្សនិកជន​ទាំងអស់​បានឃើញ​ពានរង្វាន់​ផ្ទាល់​ភ្នែក​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មានការ​បាញ់​កាំជ្រួច​យ៉ាងច្រើន​សន្ធឹកសន្ធាប់ជា​ការ​អបអរ​សាទរព្រឹត្តិការណ៍​បាល់ទាត់​លំដាប់​ពិភព​លោក​​លើក​ទី​២១​ក្នុង​ប្រវត្តិសាស្ត្រ World Cup ផងដែរ ។

គួរ​រំលឹក​ថា ការ​ប្រកួត​នៅ​ថ្ងៃ​បើក​ឆាក​មុន​ដំបូង​គេ​នេះ គឺជា​ប៉ះ​គ្នា​រវាង​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី និង​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ក្រុមរុ​ស្ស៊ី​បាន​លត់គូប្រកួត​យ៉ាងចាស់ដៃក្នុង​លទ្ធផល៥​ទល់​០ នៅ​មុខ​អ្នកគាំទ្រ​ប្រមាណ​៨​ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ