ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជម្រើសជាតិ​ចំនួន7នេះកំពុងជួបបញ្ហានៅ World Cup

5 ឆ្នាំ មុន

ក្រុមបាល់ទាត់ជម្រើសជាតិដែលកាន់សានាអ៊ិស្លា​ម​កំពុងជួបបញ្ហាលំបាកនៅក្នុងការប្រកួត World Cup ដោយសារតែស្ថិតក្នុងពិធីបុណ្យ «រ៉ា​ម៉ាដាន» រយៈពេល១ខែពេញដែលត្រូវតមអាហារ សូតគម្ពីរគូរ៉ាន់ និងថ្វាយបង្គំព្រះក្នុងព្រះវិហារទៅតាម​ជំនឿ​របស់​សាសនា​អ៊ិស្លា​ម ។ ក្រុម​ជម្រើសជាតិដែលជួបបញ្ហាទាំងអស់នេះរួម​មាន…

ក្រុមបាល់ទាត់ជម្រើសជាតិដែលកាន់សានាអ៊ិស្លា​ម​កំពុងជួបបញ្ហាលំបាកនៅក្នុងការប្រកួត
World Cup ដោយសារតែស្ថិតក្នុងពិធីបុណ្យ «រ៉ា​ម៉ាដាន» រយៈពេល១ខែពេញដែលត្រូវតមអាហារ សូតគម្ពីរគូរ៉ាន់ និងថ្វាយបង្គំព្រះក្នុងព្រះវិហារទៅតាម​ជំនឿ​របស់​សាសនា​អ៊ិស្លា​ម ។

ក្រុម​ជម្រើសជាតិដែលជួបបញ្ហាទាំងអស់នេះរួម​មាន អេ​ហ្ស៊ី​ប អ៊ី​រ៉​ង់ អា​រ៉ា​ប៊ី​សា​អូឌីត ម៉ា​រ៉ុ​ក ទុ​យ​នី​ស៊ី នី​ហ្សេ​រី​យ៉ា និង​​សេ​ណេ​ហ្គា​ល់ ។ កីឡាករ គ្រូបង្វឹក និង​ជំនួយការ​ក្នុង​ក្រុម​នីមួយ​ៗ​ទោះតិចឬច្រើនសុទ្ធតែជួបការលំបាក​ដូចគ្នាដោយសារពួកគេ​ត្រូវការ​អាហារ​ដើម្បី​មានកម្លាំងគ្រប់គ្រាន់ពេលចូលសមរភូមិ​ World Cup ។

យ៉ាងណា​ក៏​ដោយ ​គ្រូ​ជម្រើសជាតិ​នីមួយ​ៗ​នឹង​ដោះស្រាយ​បញ្ហា​នេះដោយផ្តល់​ភាព​ងាយស្រួល​ដល់​កីឡាករ​ដូចជារៀបចំ​ពិធីបុណ្យ​ធម្មតា​ចៀសវាងហេតុការណ៍​មិនល្អ​កើត​មាន​ឡើងអំ​ឡុ​ងពេល​ប្រកួត​មាន​ដួល​សន្លប់​ព្រោះ​អត់​អាហារ​ជាដើម ។ គួរ​បញ្ជាក់​ថា ​ពិធីបុណ្យ រ៉ា​ម៉ា​ដាន​ឆ្នាំ​២០១៨ នេះត្រូវ​បាន​ប្រកាស​ធ្វើនៅថ្ងៃ​ទី១៥ ខែមិថុនា ​រហូត​ដល់​រយៈពេល១ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ