ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​…​អេ​ស្ប៉ា​ញ​កំពុង​ចលាចល​ពេញ​ក្រុម​មុន​ប៉ះ​ព័រ​ទុ​យ​ហ្គា​ល់​យប់​នេះ

5 ឆ្នាំ មុន

ក្រោយ​ទទួល​ការ​តែងតាំង​ជា​អ្នកចាត់ការ​ថ្មីនៅ​ក្លិប Real Madrid ជំនួស Zidane ដែល​លា​ឈប់​​ លោក Julen Lopetegui ត្រូវ​បាន​ប្រកាស​ដក​តំណែង​ជា​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​អេ​ស្ប៉ា​ញ​​​ភ្លាម​ៗ​បង្ក​ឱ្យ​មាន​ភាពចលាចល​ក្នុង​ក្រុម​ដែល​មាន​រហស្សនាម​ថា…

ក្រោយ​ទទួល​ការ​តែងតាំង​ជា​អ្នកចាត់ការ​ថ្មីនៅ​ក្លិប Real Madrid ជំនួស Zidane ដែល​លា​ឈប់​​ លោក Julen Lopetegui ត្រូវ​បាន​ប្រកាស​ដក​តំណែង​ជា​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​អេ​ស្ប៉ា​ញ​​​ភ្លាម​ៗ​បង្ក​ឱ្យ​មាន​ភាពចលាចល​ក្នុង​ក្រុម​ដែល​មាន​រហស្សនាម​ថា «​គោ​ជល់​»​យ៉ាង​ខ្លាំង ខណៈ​​ការ​​ចូល​សមរភូមិ World Cup ជាមួយ​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់​បាន​មក​ដល់​នៅ​យប់រំលងអធ្រាត្រ​នេះ ។

លោក Fernando Hierro ដែល​ពី​មុន​ជា​ប្រធាន​កីឡា​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ភ្លាម​ៗ​ជំនួស​លោក Lopetegui ។ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ​លោក Luis Rubiales និយាយ​ថា ​ក្រោយ​ពី​បានដឹង​ថា លោក Lopetegui រញ៉េរញ៉ៃ​ជាមួយ​ក្លិប Real Madrid ខ្ញុំ​បាន​គិត​រួច​ទៅ​ហើយ​ថា​ លោក Hierro គឺជា​បេក្ខភាព​ដំបូង​សម្រាប់​តំណែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​មួយ​នេះ ។

ចាត់ទុកជា​រឿង​អកុសល​សម្រាប់​កីឡាករ​ក្រុម​អេ​ស្ប៉ា​ញ​ផង​ដែរ​ដែល​បាត់បង់​គ្រូ​ល្អ​ម្នាក់ភ្លាម​ៗ​ពី​ទីលាន​ប្រកួត ខណៈ​ពួក​គេ​ត្រៀមខ្លួនរួចរាល់​សម្រាប់​ចូល​សម​រ​ភូមិ​ World Cup ប្រយុទ្ធតតាំង​ជាមួយ​ក្រុម​ខ្លាំង​ព័រ​ទុ​យ​ហ្គា​ល់​នៅ​វេលាម៉ោង​១​យប់​ថ្ងៃ​សុក្រ​នេះ ។ រឿង​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​ការ​ប៉ះទង្គិច​ទឹកចិត្ត​កីឡាករ​ទាំងអស់​ព្រោះ​ពួក​គេ​មិន​អាច​ទទួលយក​បាន​ចំពោះ​រឿង​កើតឡើង​ភ្លាម​ៗ​ដូច្នេះ​។

គួរ​រំលឹក​ថា ក្លិប​ស្តេច​ស Real Madrid បាន​ប្រកាស​តែងតាំង​លោក Julen Lopetegui ដែល​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ធ្វើជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប​ខ្លួន​ដោយ​ផ្ដល់​កិច្ចសន្យា​រយៈពេល​​៣​ឆ្នាំ​ដើម្បី​ស្នង​តំណែង​លោក Zinedine Zidane ។

អតីត​អ្នកចាំទី​វ័យ​៥១​ឆ្នាំ​រូប​នេះ​នឹង​ទៅអង្គុយ​កៅអី​របស់​លោក Zidane ដែល​បាន​លាឈប់​បន្ទាប់​ពី​មហា​ព្រឹត្តិការណ៍ World Cup ២០១៨​ បញ្ចប់​ទៅ ប៉ុន្តែ​តម្លៃ​ខ្លួន​មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ឡើយ ។ លោក Lopetegui ធ្លាប់​ដឹកនាំ​ក្លិប Porto ដែល​ស្ថិត​ក្នុង​លី​គ​កំពូលព័រ​ទុ​យ​ហ្គា​ល់ រយៈពេល​ពីរ​ឆ្នាំ​មុន​ទទួល​តំណែងជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​អេ​ស្ប៉ា​ញកាលពី​ខែកក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ ។

កាល​នៅ​ជា​កីឡាករ លោក Lopetegui បាន​លេង​ក្នុង​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga ចំនួន​១៤៩​ប្រកួត​ក្នុង​នោះ​មាន​ក្លិប Real Madrid, Logrones, Barcelona និង Rayo Vallecano ព្រមទាំង​ក្លិប​នៅ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ​ទី​ពីរ Segunda Division ១៦៨ ប្រកួត​ទៀត​ក្នុង​ក្លិប​ចំនួន​បី ហើយ​លោក​បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្នុង​ព្រឹត្តិការណ៍ World Cup ១៩៩៤ នៅ​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ